ឆ្លងកាត់៤០ឆ្នាំកសាងតស៊ូនិងអភិវឌ្ឍ កម្លាំងកងទ័ពការពារព្រំដែនខេត្តដុងថាប តែងស័ក្តិសមជាមួយនឹងការជឿទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជនក្នុងតួនាទីជាកម្លាំងស្នូល និងជំនាញក្នុងការការពាររឹងមាំអធិបតេយ្យសន្តិសុខព្រំដែនរបស់មាតុភូមិ។
កងទ័ពការពារព្រំដែនជូនអំណោយនិងថែទាំសុខភាពជូនមនុស្សចាស់អនាថា។
ឆ្នាំ១៩៧៦ បញ្ជាការដ្ឋាននគរបាលប្រជាជនប្រដាប់អាវុធ ចេញសេចក្តីសម្រេចយល់ព្រមខាងរចនាសម្ព័ន្ធនៃការចាត់តាំងបរិមាណ និងលេខសម្គាល់នៃប៉ុស្តិ៍ការពារព្រំដែនខេត្តដុងថាប។ យល់ច្បាស់នូវស្ថានភាព លំបាកដំណាក់កាលទើបបង្កើតដំបូង ទោះបីបំពាក់បរិក្ខារនៅមានភាពសាមញ្ញ ខ្វះខាតគ្រប់ផ្នែក; ការរស់នៅរបស់កម្មាភិបាល យុទ្ធជននៅជួបការលំបាកច្រើន ភូមិសាស្រ្តបោះទ័ព ប្រជាជនរស់នៅរាយប៉ាយ ផ្លូវគមនាគមន៍ធ្វើដំណើរទៅមកមានភាពលំបាក ប៉ុន្តែកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្តដុងថាប តែងសាមគ្គី ចិត្តមួយថ្លើមមួយ ឆ្លងកាត់រាល់ការលំបាក សាកល្បង ចេះពង្រីកប្រវេណីភ្ញាក់រលឹកដោយខ្លួនឯង ព្រួតដៃគ្នាក្នុងការងារតស៊ូចាប់ពីពេលទទួលគ្រប់គ្រងភូមិសាស្រ្តដំបូង ។ លើវិស័យកសាងប្រព័ន្ធប្រជាការពារព្រំដែន កម្មាភិបាល យុទ្ធជន បានលើកជាគំរូល្អៗ "ស្មោះត្រង់ចំពោះបក្ស អស់ពីចិត្តពីថ្លើមចំពោះប្រជាជន" អស់ពីចិត្តដើម្បីសុភមង្គលរបស់ប្រជាជន។ ទន្ទឹមនឹងនោះ តែងរក្សានិងពង្រីកទំនាក់ទំនងស្អិតល្មួតជាមួយនឹងប្រជាជន បង្អែកលើប្រជាជនដើម្បីតស៊ូនិងបំពេញការងារ។
នៅពេលភារកិច្ចកសាងកងកម្លាំងកំពុងបានកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្តគ្រប់រូប សកម្មអនុវត្តស្រាប់តែឆ្នាំ១៩៧៨ របបប្រល័យពូជសាសន៍ ប៉ុលពតមកទន្រ្ទានព្រំដែនតីណាមរបស់ប្រទេសយើង។ កងទ័ពការពារព្រំដែនខេត្តប្រញាប់ប្រញាល់បង្វែរមកការងារការពារម្ចាស់ការ បង្កើតក្បួនយុទ្ធសាស្រ្តការពារត្រៀមប្រយុទ្ធនិងតស៊ូការពារព្រំដែនក្នុងរាល់ស្ថានភាព។ អង្គភាពកងទ័ពការពារព្រំដែនខេត្ត រួមជាមួយនឹងប្រជាជននិងកម្លាំងប្រដាប់អាវុធឃុំព្រំដែននានា តស៊ូយ៉ាងមោះមុត ទទួលបានជ័យជម្នះគួរឲ្យកត់សម្គាល់។ បន្ទាប់ពីទទួលជ័យជម្នះក្នុងការការពារមាតុភូមិ កងទ័ពការពារព្រំដែនខេត្ត បានចូលរួមដោះគ្រប់មីនរាប់ពាន់គ្រាប់ដើម្បីរួមចំណែកលំនឹងជីវភាពជូនប្រជាជនតំបន់ព្រំដែន។ ដើម្បីបម្រើការជូនរដ្ឋយើងចរចាជាមួយនឹងប្រទេសកម្ពុជា ចុះហត្ថលេខាលើអនុសញ្ញាការកំណត់ព្រំដែន និងបោះបង្គោលព្រំដែន កងទ័ពការពារព្រំដែនខេត្តដុងថាប ម្ចាស់ការត្រួតពិនិត្យស្វែង រកសញ្ញាបង្គោលព្រំដែនចាស់ ពេលរដ្ឋទាំងពីរបានចុះហេត្ថលេខាលើអនុសញ្ញា និងកិច្ចព្រមព្រៀងកំណត់ព្រំដែនរវាងប្រទេសទាំងពីរ រួមជាមួយនឹងគណៈកម្មការព្រំដែន (បច្ចុប្បន្ន គឺគណៈចង្អុលការកំណត់ព្រំដែននិងបោះបង្គោលព្រំដែនរបស់ខេត្តដុងថាប) ផ្នែកឯកទេស គណៈកម្មការព្រំដែនរដ្ឋាភិបាលសហការជាមួយនឹងគណៈប្រតិភូការកំណត់ព្រំដែននិងបោះបង្គោលព្រំដែនរបស់ប្រទេសកម្ពុជា រួសរាន់វាស់វែងកំណត់ព្រំដែននិងបោះបង្គោលព្រំដែនជាតិ។ មកទល់ពេលនេះ ទូទាំងខ្សែបន្ទាត់ព្រំដែនដុងថាប- ព្រៃវែងបានសម្រេចការកំណត់ព្រំដែននិង បោះបង្គោលព្រំដែន៥០,៥គីឡូម៉ែត្រ/៥០,៥គីឡូម៉ែត្រ ដោយមានបង្គោលព្រំដែនទាំងអស់ចំនួន១៦ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុប្រគល់បង្គោលព្រំដែន ដើម្បីសហការគ្នាគ្រប់គ្រងនិងការពារ។
វរសេនីយ៍ឯក វ៉វុាំងអៅ សមាជិកគណៈកម្មាធិការបក្សខេត្ត មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដុងថាប ឲ្យដឹង៖ កងទ័ពការពារព្រំដែនខេត្ត ដុងថាប តែងពង្រីកប្រវេណីសាមគ្គីស្អិតល្មួត ថ្នាក់លើថ្នាក់ក្រោមចិត្ត មួយថ្លើមមួយអស់ពីចិត្តជាមួយនឹងភារកិច្ច ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយក្នុងការតស៊ូដ៏ស្វិតស្វាញឬក៏ក្នុងការលំបាកស្មុគស្មាញ។ កម្មាភិបាល យុទ្ធជន ពិសេសគឺកងជួរកម្មាភិបាល បក្ខជនរឹងប៉ឹងជាគំរូ ឈានមុខអង្គភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានកសាងរៀបរយរឹងមាំ បក្ខភាគ សម្រេចបានកិត្តិនាម "ស្អាតស្អំ រឹងមាំ" ច្រើនឆ្នាំបន្តបន្ទាប់។ ជំរុញយ៉ាងខ្លាំងក្លាការចលនាប្រឡងប្រណាំងសម្រេចជ័យជម្នះ រៀនសូត្រ ហ្វឹកហ្វឺន ពលកម្មផលិតនិងប្រតិបត្តិតាមបទបញ្ជា។ល។ ពីមួយថ្ងៃទៅមួយថ្ងៃសម្រេចបានលទ្ធផលខ្ពស់ជាង។ បន្តការពង្រីកប្រវេណីដ៏ ត្រចះត្រចង់៤០ឆ្នាំរបស់កងទ័ពការពារព្រំដែនដុងថាប និងចរិយាសម្បត្តិល្អរបស់យុទ្ធជនបដិវត្តន៍ នៅពេលខាងមុខទូទាំងកម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនខេត្តដុងថាប ប្តេជ្ញាចិត្ត អនុវត្តជ័យជម្នះនូវរាល់ភារកិច្ចនយោបាយដែលបានប្រគល់ជូន។
ជាមួយនឹងស្នាដៃសម្រេចបានកងទ័ពការពារព្រំដែនខេត្តដុងថាប បានជាបក្ស រដ្ឋ ជូនគ្រឿងឥស្សរិយយសយុទ្ធជ័យចំណាត់ថ្នាក់លេខ៣មួយ គ្រឿងនិងគ្រឿងឥស្សរិយយសយុទ្ធជ័យគ្រប់ប្រភេទ៤គ្រឿង អង្គភាពមូលដ្ឋាននិងបុគ្គល បានជូនគ្រឿងឥស្សរិយយសគ្រប់ប្រភេទចំនួន៦៣ គ្រឿងនិងរង្វាន់ថ្នាក់ខ្ពស់ជាច្រើនទៀតដល់សមូហភាពនិងបុគ្គល។ ពិសេស ប៉ុស្តិ៍ការពារព្រំដែនកូវវ៉ាង (បច្ចុប្បន្នជាប៉ុស្តិ៍ការពារព្រំដែនចក្រអន្តរជាតិថឿងភឿក) បានប្រទានកិត្តិនាមវិរកងកម្លាំងប្រដាប់អាវុធ ប្រជាជន២លើក (លើកទី១ ឆ្នាំ១៩៧៩ និងលើកទី២ ឆ្នាំ២០០០)៕
យុងជិន(កាសែតដុងថាប)-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។