03/01/2017 - 16:34

ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាព

ច្រើនឆ្នាំកន្លង ដោយផ្អែកលើប្រជាប្រិយភាពរបស់ខ្លួន អ្នកមានប្រជាប្រិយភាពរបស់ស្រុកត្រឹងដេ (ខេត្តសុកត្រាំង) ធ្វើបានល្អនូវការផ្សព្វផ្សាយគោលការណ៍  គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ រួមចំណែកយ៉ាងសកម្មក្នុងការកសាងមាតុភូមិសុខសាន្តសម្បូរសប្បាយ។

លោកលីប៊ិញកាង ប្រធានគណៈជនជាតិខេត្ត ជូនលិខិតសរសើរដល់អ្នកមានប្រជាប្រិយភាព ដែលសម្រេចភារកិច្ច ល្អក្នុងការឃោសនា ផ្សព្វផ្សាយនៅតំបន់ជនរួមជាតិខ្មែរ។

តាមប្រសាសន៍របស់ប្រជាជននៅភូមិដៃនង ឃុំលីវទូ ច្រើនឆ្នាំមកនេះ លោកគីមឆោន អ្នកមានប្រជាប្រិយភាពរបស់ស្រុក បានចលនាសប្បុរសជន និងមាមីងនៅភូមិភាគរួមវិភាគទានរាប់រយលានដុង ដើម្បីកសាងផ្លូវបេតុង ស្ពាន សង់ផ្ទះនិងជូនអំណោយដល់អ្នកក្រ។ល។ លោក ឆោន ឲ្យដឹង៖ "ចំពោះអ្នកមានប្រជាប្រិយភាព ប្រការដំបូងគឺខ្ញុំនិងគ្រួ សារត្រូវតែធ្វើគំរូ គោរពបានល្អនូវគោលនយោបាយរបស់បក្ស ច្បាប់ របស់រដ្ឋ សកម្មចូលរួមរាល់សកម្មភាពចលនានៅភូមិភាគ។ ពិសេស អ្នកមានប្រជាប្រិយភាពត្រូវតែយល់ដឹងច្បាប់ គោលនយោបាយរបស់បក្ស រដ្ឋឲ្យបានច្រើន ដើម្បីងាយស្រួលក្នុងការចលនាផ្សព្វផ្សាយនិង ចលនាប្រជាជន"។

រយៈកាលកន្លង ស្រុកត្រឹងដេតែងសហការជាមួយនឹងគណៈជនជាតិ រៀបចំហ្វឹកហ្វឺនជូនអ្នកមានប្រជាប្រិយភាព ដើម្បីក្តោបក្តាប់នូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ; រៀបចំជូនអ្នកមានប្រជាប្រិយភាពទៅទស្សនា រៀនសូត្របទពិសោធន៍នៅហាណូយ និងខេត្តនានានៅតីបាក់; ក្នុងថ្ងៃបុណ្យទានប្រពៃណីជាតិ ស្រុកថែមទាំង រៀបចំអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់អ្នកមានប្រជាប្រិយភាព; ផ្តល់ជូនកាសែត ទស្សនាវដ្តីគ្រប់ប្រភេទជូនអ្នកមានប្រជាប្រិយភាព។ល។ ដោយសារការលើកទឹកចិត្ត ផ្សព្វផ្សាយយ៉ាងសកម្មរបស់អ្នកមានប្រជាប្រិយភាព បានជាស្ថានភាពសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមត្រូវបានរក្សាលំនឹង ចំណងសាមគ្គីភាព ផ្សារភ្ជាប់រវាងរដ្ឋអំណាចនិងប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានរឹតបន្តឹង។ លោកឌិញកេញ អ្នកមានប្រជាប្រិយភាពនៅឃុំតាយវាំុង ឲ្យដឹង៖ "នៅក្នុងភូមិស្រុក បើបានមាមីងជឿទុកចិត្តតែងតាំងជាអ្នក មានប្រជាប្រិយភាពដូច្នេះ គឺជាកិត្តិយសខ្លាំងណាស់។ ព្រោះហេតុនោះ ខ្ញុំនិងគ្រួសារតែងធ្វើគំរូ មិនល្មើសច្បាប់ តែងតាមដានទូរទស្សន៍ អានសៀវភៅ កាសែត ដើម្បីយល់ដឹងឲ្យបានច្រើនអំពីគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ទើបចលនាមាមីងអនុវត្តបានល្អ ចៀសវាងបាននូវការញុះញង់របស់ជនទុច្ចរិត បំបែកបំបាក់ចំណង សាមគ្គីភាពក្នុងភូមិស្រុក"។

ក្នុងតំបន់ជនរួមជាតិភាគតិច អ្នកមានប្រជាប្រិយភាពពិតជាស្នូលតភ្ជាប់រវាងបក្សនិងប្រជាជន។ លោកត្រឹងក្វឹកអាង ប្រធានការិយាល័យជន​ជាតិស្រុកត្រឹងដេ ឲ្យដឹង៖ "អ្នកមានប្រជាប្រិយភាព មានតួនាទីយ៉ាង​សំខាន់ក្នុងការចលនាផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយ​​របស់បក្ស ច្បាប់របស់រដ្ឋ។ ព្រោះហេតុនោះ ស្រុកតែងយកចិត្តទុកដាក់ អនុវត្តគ្រប់គ្រាន់នូវគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាពចំនួន៣៨រូប ដើម្បីជួយឲ្យពួកគាត់បន្តការពង្រីកនូវតួនាទីរបស់ខ្លួនជាងទៀត  រួមចំណែកជាមួយនឹងរដ្ឋអំណាចកសាងតំបន់ជនបទត្រឹងដេ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរសប្បាយ"៕

លីធាន-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកលីប៊ិញកាង