នគរបាលក្រុងកឹងធើ បានរៀបចំយ៉ាងឱឡារិកខួបអនុស្សាវរីយ៍៧០ឆ្នាំ ទិវាប្រវេណីកម្លាំងនគរបាលចរាចរណ៍ និងនគរបាលតាមចាប់ខ្លួនជនល្មើស។
អនុប្រធានគណៈ កម្មាធិការប្រជាជនក្រុងកឹងធើ ង្វៀនថាញ់យុង ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជន ក្រុងដល់សមូហភាពនិងបុគ្គលឆ្នើម។
ឆ្លងកាត់៧០ឆ្នាំកសាងតស៊ូនិងអភិវឌ្ឍ ក្រោមការដឹកនាំរបស់បក្ស រដ្ឋ ដោយផ្ទាល់និងជាប្រចាំគឺគណៈកម្មាធិការបក្សនៃនគរបាលមជ្ឈិម ថ្នាក់ដឹកនាំក្រសួងនគរបាល កិច្ចសហការស្អិតល្មួត មានប្រសិទ្ធភាពរបស់កម្លាំងខាងក្នុងនិងខាងក្រៅផ្នែក ការឧបត្ថម្ភគាំពារដ៏ធំធេងរបស់ប្រជាជនបានជួយឲ្យកម្លាំងនគរបាលចរាចណ៍ បានឆ្លងកាត់រាល់ការលំបាក សាកល្បង បង្កើតបានស្នាដៃឆ្នើមជាច្រើនកត់ត្រាបាននូវប្រវេណីដ៏ត្រចះត្រចង់របស់កម្លាំងនគរបាលចរាចរណ៍នៅរាល់ដំណាក់កាលបដិវត្តន៍។ រួមជាមួយនឹងកម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស កម្លាំងនគរបាលចរាចរណ៍នៃនគរបាលក្រុងកឹងធើ បានជម្នះរាល់ការលំបាក សាកល្បងសកម្មរៀនសូត្រលត់ដំនិងតស៊ូដើម្បីសម្រេចឆ្នើមរាល់ភារកិច្ចដែលបានប្រគល់ជូន សក្តិសមជាកម្លាំងជឿទុកចិត្តរបស់បក្សរបស់ ផ្នែកក្នុងការធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។ នៅក្នុងពិធីខួបអនុស្សាវរីយ៍ មានសមូហភាពចំនួន៣និងបុគ្គល១៩រូប បានក្រសួងនគរបាលនិងគណៈកម្មាធិការប្រជាជនក្រុងកឹងធើជូនប័ណ្ណសរសើរ និងសមូហភាពចំនួន២បុគ្គល២៣រូប បាននាយកនគរបាលក្រុងជូនលិខិតសរសើរ។
នៅពិធីខួបអនុស្សាវរីយ៍៧០ឆ្នាំ ទិវាប្រវេណីកម្លាំងនគរបាលតាមរកចាប់ខ្លួនជនល្មើស (២១/២/១៩៤៦-២១/២/២០១៦)តំណាងទាំងឡាយបានរំលឹកឡើងវិញនូវដំណាក់កាល៧០ឆ្នាំតស៊ូកសាងនិងវិវឌ្ឍរបស់កម្លាំងនគរបាលតាមរកចាប់ខ្លួនជនល្មើសនៃនគរបាលប្រជាជនវៀតណាម និ យាយរួមនគរបាលក្រុងកឹងធើនិយាយដោយឡែក។ ជាមួយនឹងការងារកសាងពង្រឹងពង្រីកធនធានមនុស្ស បំពាក់មធ្យោបាយ មូលដ្ឋានសម្ភារៈបច្ចេកទេសផង និងការងារតស៊ូផង ការិយាល័យនគរបាលតាមរកចាប់ខ្លួនជនល្មើស (PC៥២) នៃនគរបាលក្រុងកឹងធើ បានឈានឡើងជាកម្លាំងស្នូលក្នុងការតាមរកចាប់ខ្លួន និងចលនាមុខសញ្ញាតាមរកចាប់ខ្លួនចេញទទួលសារភាព។ អង្គភាពបានធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស នាយកនគរបាលក្រុង ចង្អុលការនគរបាលអង្គភាព ភូមិភាគនានាអនុវត្តនូវវិធានការលើកកម្ពស់គុណភាព សុពលភាព ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋខាងកិច្ចការតាមរកចាប់ខ្លួន; បំផុសចលនាមហាជនចូលរួមកិច្ចការទាំងនេះ; អនុវត្តការត្រួតពិនិត្យ បង្កើតសំណុំរឿងទាក់ទងដល់មុខសញ្ញាដែលតាមរកចាប់ខ្លួន; ស្វែងរកស្តារឡើងវិញសំណុំរឿងតាមរកចាប់ខ្លួនដែលរងការបាត់បង់; បម្រើដោយប្រសិទ្ធភាពការងារពិនិត្យបញ្ជាក់តាមរកចាប់ខ្លួន និងត្រួតពិនិត្យ វិនិច្ឆ័យមុខសញ្ញា។ តាំងពីបង្កើតអង្គភាពជំនាញការមកទល់ពេលនេះ ការតាមរកចាប់ខ្លួនជនល្មើសរបស់នគរបាលក្រុងកឹងធើ ធានាការស៊ីជម្រៅជាបណ្តើរៗ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋលើវិស័យនេះ ឆ្លើយតបទៅនឹងតម្រូវការតស៊ូបង្ការបង្ក្រាបឧក្រិដ្ឋកម្មក្នុងស្ថានភាពថ្មី។ ស្របក្នុងឱកាសនេះ សមូហភាពនិងបុគ្គលជាច្រើនចំណុះការិយាល័យ៥២ បានក្រសួងនគរបាល អគ្គនាយកដ្ឋាននគរបាលជូនប័ណ្ណសរសើរ និងនាយកនគរបាលក្រុងកឹងធើជូនលិខិតសរសើរ៕
វុាំងដឹក-វិមាន