អនុវត្តកិច្ចចង្អុលការរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ស្តីពីការរៀបចំចលនាចងសម្ព័ន្ធភាពដុំតាំងទីលំនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង និងគណៈកម្មាធិការស្រុកយ៉ាងថាញ់ មានផែនការទំនាក់ទំនង សួរសុខទុក្ខជូនអំណោយដុំតាំងទីលំនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីមានការរាប់អាន សាមគ្គី ជិតស្និទ្ធ គ្នាជាងទៀត។
យុទ្ធជនការពារព្រំដែនខេត្តកៀងយ៉ាងនិងកងកម្លាំងការពារព្រំដែនប្រទេសមិត្តកម្ពុជា
ទំនាក់ទំនងវប្បធម៌សិល្បៈដើមឆ្នាំ២០១៦ នៅស្រុកយ៉ាងថាញ់។
ប៉ុន្មានឆ្នាំកន្លង លើភូមិសាស្រ្តស្រុកយ៉ាងថាញ់ មាន៦ភូមិព្រំដែននៃប្រទេសទាំងពីរវៀតណាម-កម្ពុជា បានរៀបចំចុះកិច្ចព្រមព្រៀងចងសម្ពន្ធភាព។ ការចងសម្ពន្ធភាពខាងលើ គឺជាសកម្មភាពកិច្ចការបរទេសប្រជាជន មានអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅបង្កើនចំណងមិត្តភាព ទំនាក់ទំនង ស្វែងយល់ទៅវិញទៅមករវាងប្រជាជនព្រំដែននៃប្រទេសទាំងពីរ។ ផ្តើមពីនោះ រួមគ្នាព្រួតដៃកសាង ធានាសន្តិសុខសណ្តាប់ធ្នាប់ខ្សែបន្ទាត់ព្រំដែន ប្រជាជនកាន់តែជិតស្និទ្ធ ជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច លើកស្ទួយជីវភាព។
ឆ្លងតាមរយៈនៃការចងសម្ពន្ធភាព ភាគីទាំងពីរបានសហការផ្សព្វផ្សាយ អប់រំដើម្បីប្រជាជនអនុវត្តបានល្អនូវអនុសញ្ញាកិច្ចព្រមព្រៀង លក្ខន្តិកៈ ព្រំដែនដែលរដ្ឋាភិបាលប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀម។ ពិសេសគឺសេចក្តីសម្រេច៣៤/CPរបស់រដ្ឋាភិបាលវៀតណាម ស្តីពីតំបន់ព្រំដែនដីគោកនិងសេចក្តីសម្រេចលេខ៣២/CP ស្តីពីលក្ខន្តិកៈច្រកទ្វារព្រំដែនដីគោក។ ទន្ទឹមនឹងនោះ គណៈដឹកនាំភូមិនានានៃភាគីទាំងពីរ តែងផ្សព្វផ្សាយចលនាប្រជាជនសកម្មចូលរួមការពារស្ថានភាពបន្ទាត់ព្រំដែនមិនត្រូវ ធ្វើឲ្យខូចខាត បន្លាស់ទីបង្គោលព្រំដែននិងតម្រុយខ្សែក្រវាត់តំបន់ព្រំដែនឬក៏ប្រព្រឹត្តល្មើសតំបន់ហាមឃាត់។ ជាពិសេសផ្សព្វផ្សាយណែនាំប្រជាជនអនុវត្តម៉ឺងម៉ាត់ លក្ខន្តិកៈព្រំដែននិងរាល់សេចក្តីកំណត់អំពីការធ្វើដំណើរទៅមកឆ្លងដែន; មិនត្រូវលាក់បំពួន បិទបាំងជូនឬនាំផ្លូវអ្នកដទៃឆ្លងព្រំដែនខុសច្បាប់។ អាស្រ័យហេតុនោះ ការងារគ្រប់គ្រងការពារព្រំដែនភាគីម្ខាងៗ តែងសម្រេចបានលទ្ធផលល្អ មិនដែលកើតមានបញ្ហាអ្វីធ្ងន់ធ្ងរក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារយ៉ាងថាញ់ បានសហការជាមួយនឹងភូមិភាគរៀបចំពិនិត្យព្យាបាលជំងឺនិងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាជន ចំនួន៤៦៩លើកនាក់ នៅឃុំក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត គិតជាតម្លៃទឹកប្រាក់ជាង២៣លានដុង និងជូនសៀវភៅដល់សិស្សានុសិស្សចំនួន១០០ក្បាល។ ម្យ៉ាងទៀតរៀបចំប្រគល់ជូនផ្ទះមហាសាមគ្គី៣ខ្នង ជូន៣គ្រួសារនៅឃុំក្រឹស ក្នុងមួយខ្នងៗគិតជាតម្លៃទឹកប្រាក់៣០លានដុង។ ក្រៅពីនោះ រៀបចំទំនាក់ទំនងវប្បធម៌សិល្បៈ កីឡាក្នុងឱកាសបុណ្យចូលឆ្នាំតេតបាន៤លើក ដោយមានមនុស្សចូលរួម១៨៥នាក់ រួមចំណែកលើកស្ទួយជីវភាព ស្មារតី រក្សាអត្តសញ្ញាណវប្បធម៌របស់ប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។
សហការជាប្រចាំនិងធានាការងារសន្តិសុខ ណែនាំរាល់សេចក្តីកំណត់ បង្កលក្ខណសម្បត្តិងាយស្រួលដើម្បីប្រជាជនឆ្លងដែនទៅមកសួរសុខទុក្ខសាច់ញាតិ គ្រួសារក្នុងពិធីបុណ្យប្រពៃណីជាតិផ្សេងៗ។ ទន្ទឹមនឹងនោះ រដ្ឋអំណាចភូមិភាគ និងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ បានរៀបចំកិច្ចពិភាក្សា៦លើក ដោយមានមនុស្សចូលរួមចំនួន១៧៩លើកនាក់ ដើម្បីដោះដូរស្ថានការណ៍និងដោះស្រាយរាល់បញ្ហាសន្តិសុខសណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែន៕
ឡេស៊ាង-លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។