12/01/2016 - 09:51

ជួបយុទ្ធជនកងទ័ពនៅកោះដាច់ស្រយាល

ទោះ​បី​ជា​អង្គ​ភាពទ​ទួល​បន្ទុក​ការ​ងារ​ហ្វឹក​ហាត់​យុទ្ធ​ជន​កង​ទ័ព​ថ្មី​ បោះ​ជំ​រំ​នៅ​កោះ​ស​មុទ្រ ប៉ុន្មាន​ឆ្នាំ​បន្តប​ន្ទាប់ កង​វរ​សេ​នា​តូច​៥៦៥​ចំ​ណុះ​បញ្ជា​ការ​ដ្ឋាន​តំ​បន់​៥​កង​ទ័ព​ជើង​ទឹក តែង​សម្រេច​ភារ​កិច្ច​ឆ្នើម​ជា​និច្ច​។

យុទ្ធ​ជន​កង​ទ័ព​ជើង​ទឹក​សំ​ណេះ​សំ​ណាល​ជា​មួយ​នឹង​អ្នក​កា​សែត​ក្រុង​កឹង​ធើ​។

មក​សួរ​សុខ​ទុក្ខ​ក្រុម​ទី​១​កង​អនុ​សេ​នា​តូច​ទី​៥ នៃ​កង​អនុ​សេ​នា​ធំ​៣៦  ជា​កង​អនុ​សេ​នា​ធំ​គំ​រូមួយ​របស់​កង​វរសេ​នា​តូច​៥៦៥ យើង​ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​សណ្តាប់​ធ្នាប់​របៀប​រៀប​រយ​របស់​អង្គ​ភាព​។ ក្រោយ​ពី​បាន​អង្គ​ភាព​ហ្វឹក​ហាត់​បាន​៣​ខែ ចាប់​តាំង​ពី​ទេព​កោ​សល្យ​សីល​​ធម៌​ផ្នត់ រស់​នៅ​របស់​កង​ទ័ព​យុទ្ធ​ជន​នៅ​​ទី​នេះ​មាន​ការ​ជឿន​លឿន​បង្គួរ​។  អា​ស្រ័យ​​ហេតុ​នោះ ទោះ​បី​ប្រ​គល់​ភារ​កិច្ច​ណា​ក្តី  ទៅ​ដល់​ទី​ណា​ក្តី បង​ប្អូន​តែង​ប្តេជ្ញា​ចិត្ត​ធ្វើ​សម្រេច​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឲ្យ ដើម្បី​សក្តិ​សម​ទៅ​នឹង​ក្តី​ជំ​នឿ​ទុក​ចិត្ត​របស់​មាតុ​ភូមិ​។ ជា​គំ​រូ​ល្អ​មាន​ដូច​ពល​បាល​ទោ ថាច់​សេ​រី ជា​​ជន​ជាតិ​ខ្មែរ​ស្រុក​កំ​ណើត​នៅ​ក្រុង​វិញ​ចូវ ខេត្ត​សុក​ត្រាំង មុន​ពេល​ចូល​បម្រើ​កង​ទ័ព​អា​ស្រ័យ​មាន​ទម្លាប់​រស់​នៅ​តាម​ផ្នត់​សា​មញ្ញ​ខាង​​ក្រៅ ដូច្នេះ​ពេល​ចូល​មក​រស់​នៅ​ក្នុង​​ក​ង​ទ័ព​បង​តែង​មាន​ភាព​ថ្មី​ថ្មោង ពី​ព្រោះ​​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​របប​អនុ​វត្ត​តាម​​ច្បាប់​និង​ការ​កំ​ណត់​របស់​អង្គ​ភាព  ដំ​បូង​បង​ហាក់​មាន​ភាព​លំ​បាក​ក្នុង​ការ​ហ្វឹក​ហាត់ ពិ​សេស​គឺ​អំ​ពី​ការ​អនុ​វត្តិ​លក្ខន្តិកៈ​។ល។ ប៉ុន្តែ​ក្រោយ​មក​អា​ស្រ័យ​ការ​ព្យា​យាម ប្តេជ្ញា​ចិត្ត​និង​បាន​កម្មា​ភិ​បាល  បញ្ជា​ការ​អង្គ​ភាព​គ្រប់​លំ​ដាប់​ថ្នាក់ យក​ចិត្ត​ទុក​ដាក់​គាំទ្រ​​បាន​បង​ប្អូន​មិត្ត​រួម​កង​ស្និទ្ធ​ស្នាល​រាក់​ទាក់​និង លើក​ទឹក​ចិត្ត​ទាន់​ពេល បច្ចុប្បន្ន​បង​បាន​សម្រប​ខ្លួន​ជា​មួយ​នឹង​បរិ​ស្ថាន​នេះ​ហើយ​។ ពិ​សេស បង​នៅ​ទាំង​មាន​បំ​ណង​បម្រើ​កង​ទ័ព​យូរ​អង្វែង​នៅ​ទី​នេះ​ទៀត​ផង​។

រី​ឯ​ពល​បាល​ទោ ត្រឹង​អាញ់​តូ ស្រុក​កំ​ណើត​នៅ​សង្កាត់​ធ្វឹង​អាង ខណ្ឌ​ធូក​ណូក ក្រុង​កឹង​ធើ ជា​ពល​បាល​ទោ​វ័យ​ក្មេង​មួយ​រូប ត្រូវ​បាន​បង​ប្អូន​នៅ​កង​វរសេ​នា​តូច​៥៦៥​ស្រ​ឡាញ់​រាប់​អាន​។ បង​តូ​រៀប​រាប់​៖ ក្រោយ​ពី​ពីរ​ឆ្នាំ​ចូល​រួម​ហ្វឹក​ហាត់​រូប​បង​ផ្ទាល់​បាន​រៀន​សូត្រ​នូវ​ប្រ​ការ​រល្អៗ និង​បទ​ពិ​សោធន៍​ជា​ច្រើន​ពី​មិត្ត​រួម​កង​។ ក្រៅ​ពី​ពេល​ហ្វឹក​ហាត់ បង​នៅ​ទាំង​បាន​អង្គ​ភាព​បញ្ជូន​ទៅ​បណ្តុះ​បណ្តាល​កម្រិត​បឋម ផ្នែក​សុ​ខា​ភិ​បាល​ពេល​វិ​លម​ក​អង្គ​​ភាព​បាន​ប្រ​គល់​ភារ​កិច្ច​ខាង​សុ​ខា​ភិ​បាល ដើម្បី​ថែ​ទាំ​សុខ​ភាព​ជូន​មិត្ត​រួម​កង​។

វរ​សេ​នីយ៍​ត្រី ផាម​ខាក់​ដុង ស្នង​ការ​ន​យោ​បាយ​កង​វរ​សេ​នា​តូច​៥៦៥ ឲ្យ​ដឹង​៖ ក្រៅ​ពី​ការ​ងារ​ហ្វឹក​ហាត់ ការ​ងារ​គិត​គូរ​ជីវ​ភាព​ជូន​យុទ្ធ​ជន​កង​ទ័ព​តែង​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​កង​វរ​សេ​នា​តូច​យក​ចិត្ត​ទុក​ដាក់​។ កង​វរ​សេ​នា​តូច​៥៦៥ តែង​ផ្គត់​ផ្គង់​បន្លែ​បង្ការ​ទាំង​១០០​%​ជូន​កង​ទ័ព​និង ជូន​អង្គ​ភាព​ផ្សេង​ៗ​ដ​ទៃ​ទៀត​។ ទន្ទឹម​នឹង​នោះ អង្គ​ភាព​នៅ​ទាំង​ធានា សាច់​ផ្គត់​ផ្គង់​គ្រប់​ជាតិ​បំ​ប៉ន ធា​នា​សុខ​ភាព​ជូន​យុទ្ធ​ជន​កង​ទ័ព​ចូល​រួម​ហ្វឹក​ហាត់ មិន​ត្រឹម​តែ​សម្រេច​ភារ​កិច្ច​ឆ្នើម​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ នៅ​ទាំង​នាំ​មក​នូវ​ស្នា​ដៃ​ដ៏​ថ្លៃ​ថ្លា​ជូន​អង្គ​ភាព​ទៀត​ផង​។

ជា​អង្គ​ភាព​មាន​កង​ជួរ​កម្មា​ភិ​បាល​រហ័ស​រ​ហួន ស្ម័គ្រ​ចិត្ត មាន​ស្មារ​តី​ទទួល​បន្ទុក​ខ្ពស់​ក្នុង​ការ​ងារ​ហ្វឹក​ហាត់ គិត​គូរ​ការ​ងារ​បង្ក​បង្កើន​ផល​និង​រក្សា​ភាព​ជិត​ស្និទ្ធ​ចែក​រំ​លែក​ជា​មួយ​យុទ្ធ​ជន ទើប​កង​វរ​សេ​នា​តូច​៥៦៥ ជា​អង្គ​ភាព​សក្តិ​សម​ទទួល​បាន​ទង់​ប្រ​ឡង​ប្រ​ណាំង​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ​នៃ​​តំ​បន់​៥​កង​ទ័ព​ជើង​ទឹក ដែល​បាន​បញ្ជា​កា​រដ្ឋាន​កង​ទ័ព​ចម្រុះ​នៃ​កង​ទ័ព​ជើង​ទឹក​ប្រ​គល់​ជូន​៕

កុសល-សុផល

 

ចែករំលែកអត្ថបទ