09/12/2014 - 15:06

ជីវភាពរបស់ជនជាតិភាគតិចនៅខេត្តគៀងយ៉ាង​ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានកែលម្អ

ខេត្តគៀងយ៉ាងបានរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាត តំណាងបណ្តាជនជាតិ​ភាគតិចលើកទី២ អាណត្តិកាល២០១៤-២០១៩។ ទិសដៅ ភារកិច្ចរបស់ការងារជនជាតិ គោលនយោបាយជនជាតិ និង ចលនាប្រឡងប្រណាំងស្នេហាជាតិរបស់បណ្តាជនជាតិភាគតិចនៅ ខេត្តគៀងយ៉ាង ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០១៩ គឺខិតខំកាត់បន្ថយ គ្រួសារក្រីក្រជាមធ្យមភាគពី១,៥-២% ជារៀងរាល់ឆ្នាំ;  លុបបំបាត់ផ្ទះ បណ្តោះអាសន្ន;ប្រាក់ចំណូលជាមធ្យមភាគលើមនុស្សម្នាក់ៗនៅតំបន់ ជន​ជាតិ​កើន​ឡើង២ដង បើប្រៀបនឹងបច្ចុប្បន្ន (បច្ចុប្បន្ន២៥លានដុង/ ម្នាក់/ឆ្នាំ); ធានាកន្លែងដែលមានជនជាតិភាគតិចរស់នៅកុះករទាំង១០០ % មានសាលារៀនរឹងមាំ; កៀរគរកុមារក្នុងកម្រិតអាយុចូលរៀនឲ្យបាន ជាង៩៦% (អាយុពី៦ដល់១៤ឆ្នាំ); សិស្សចំនួន៨០%ប្រឡងជាប់មធ្យម សិក្សាមូលដ្ឋានត្រូវបានរៀនបន្តនៅមធ្យមសិក្សាចំណេះទូទៅ និងរៀនរបរ; ពលករ ពលការិនីក្នុងកម្រិតអាយុពលកម្មត្រូវឆ្លងកាត់ការបំពាក់ បំប៉ន បណ្តុះបណ្តាលសម្រេចឲ្យបានជាង៤០% ក្នុងនោះមាន២៥-៣០ % បានបណ្តុះបណ្តាលកម្ម ត្រូវឆ្លងកាត់ការបំពាក់បំប៉ន បណ្តុះបណ្តាល សម្រេចឲ្យបានជាង៤០% ក្នុងនោះមាន២៥-៣០% បានបណ្តុះបណ្តាល វិជ្ជាជីវៈ; ពលករ ពលការិនីជាង៨០% ក្នុងកម្រិតអាយុពលកម្មមានការ ងារធ្វើជាប្រចាំ; ជារៀងរាល់ឆ្នាំមានគ្រួសារជាង៨០% បានទទួលស្គាល់ ជាគ្រួសារវប្បធម៌ និងមានជនជាតិភាគតិចជាង៧៥% មានប័ណ្ណធានា ហានិភ័យសុខាភិបាល។

លោកហ្វាងស្វឹងលឿង​ អនុរដ្ឋមន្ត្រី ​អនុប្រធានគណៈ កម្មាធិការជនជាតិ (ឈរកណ្តាល) ជូន​អនុស្សារិយយសឲ្យបណ្តាគណៈប្រតិភូ។

លទ្ធផលនៃការអនុវត្តន៍ប្រភពទុនវិនិយោគកសាងជនបទថ្មី ក្នុងអំឡុង ពេលជាង៣ឆ្នាំ ទូទាំងខេត្តបានវិនិយោគទុនជាង៣.៨០៩ពាន់លានដុង (ក្នុងនោះ ភាគច្រើនគឺទុនចលនាពីអាជីវកម្មនិងការរួមវិភាគទានរបស់ ប្រជាជន)។ ឆ្លងតាមរយៈបណ្តាគោលនយោបាយ កាត់បន្ថយភាពក្រីក្រ បណ្ដាការងារមានដូច៖ ឧបត្ថម្ភដីសង់ផ្ទះ ដីផលិតកម្ម ផ្ទះនៅ ទឹកស្អាត ប្រើប្រាស់ ដើមទុន បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើនិង ណែនាំរបៀបរកស៊ី។ល។ ត្រូវបានផ្សព្វផ្សាយដោយប្រសិទ្ធភាព។ ក្នុងអំ ឡុង៥ឆ្នាំ ខេត្តរៀបចំបង្រៀនរបរជូនជនជាតិភាគតិចបាន១២.៧៥៩ នាក់; ឧទ្ទេសនាមនិងស្វែងរកការងារធ្វើជូនពលករ ពលការិនីជាជន ជាតិភាគតិចក្នុងនិងក្រៅខេត្តបានជាង១០ពាន់លើកនាក់;​បើកថ្នាក់ហ្វឹកហាត់  ណែនាំផ្ទេរជូន​វិទ្យាសាស្រ្តបច្ចេកទេសបាន៧៦២ថ្នាក់ មានប្រជាជន២១.៧៤៧ លើក​នាក់ចូលរួម។ ធនាគារគោលនយោបាយសង្គមកិច្ច ខេត្តឲ្យប្រជាជន​១៣.០៥៥​គ្រួសារបុលទុន គិតជាទឹកប្រាក់ជាង២៦១ ពាន់លានដុង។

ផ្តើមពីលទ្ធផលដែលសម្រេចបានក្នុងការងារកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលកន្លង ខេត្តបាននាំមកនូវលទ្ធផលយ៉ាងសកម្ម។ ជាក់ស្តែងនៅឆ្នាំ២០០៩ ទូទាំងខេត្តមានឃុំចំនួន១៨និងភូមិចំនួន១២ស្ថិតក្នុងក្រប ខណ្ឌឃុំ ភូមិ ទទួលបានការវិនិយោគទុនពីកម្មវិធី១៣៥ របស់រដ្ឋាភិបាល ឥឡូវនៅមានតែឃុំចំនួន៩និងភូមិចំនួន១១ (កាត់បន្ថយ៥០%); ផ្តើមពី ឃុំចំនួន៥៣ចំណុះតំបន់លំបាក ឥឡូវនៅតែ២៦ឃុំ (កាត់បន្ថយ៥០,៩៤ %)។ កាលឆ្នាំ២០០៩    គ្រួសារខ្មែរក្រីក្រមានចំនួន៩.២៧៨ ស្រូបអត្រា ១៨,៥៣% ឥឡូវនៅត្រឹមតែ៣.៧៧៦គ្រួសារ ស្រូបអត្រា៧,៤១%(មធ្យម ភាគកាត់បន្ថយជិត៣%ជារៀងរាល់ឆ្នាំ)។ គ្រួសារក្រីក្រជនជាតិចិន នាបច្ចុប្បន្នមាន៨៤គ្រួសារ រីឯគ្រួសារក្រីក្របណ្តាជនជាតិភាគតិចដទៃ ទៀតនៅមានតែ២គ្រួសារ៕

ឡេស៊ាង-វិមាន

ចែករំលែកអត្ថបទ