រយៈកាលកន្លងកងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង បានអនុវត្តសម្រេចនូវភារកិច្ចឆ្នើមក្នុងការការពារព្រំដែនតីណាមរបស់មាតុភូមិ។
រយៈកាលកន្លងកងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង បានអនុវត្ត
សម្រេចនូវភារកិច្ចឆ្នើមក្នុងការការពារព្រំដែនតីណាមរបស់មាតុភូមិ។
គួរឲ្យកត់សំគាល់ជាងទៀតក្នុង៣ឆ្នាំមកនេះ កងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង បានខិតខំតស៊ូជម្នះនូវរឿងក្តីពិសេសជាច្រើន។ រកឃើញនិង ម្ចាស់ការសហការជាមួយនឹងក្រុមបេសកកម្មពិសេសភាគខាងត្បូង ចំណុះនាយកដ្ឋានបង្ការប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន និងការិយាល័យ ជំនាញរបស់នគរបាលខេត្តរៀបចំនិងតស៊ូមានប្រសិទ្ធភាពលើរឿងក្តី ពិសេសចំនួន៦។ ធ្វើការសើុងអង្កេតស្វែងរកឃើញ១៣ករណី ក្នុងនោះមាន៣៩មុខសញ្ញាបំពានខាងគ្រឿងញៀន ជួញដូរមនុស្សរត់គយនិងលក់ដូរដឹកជញ្ជូនស្តុកទុក ប្រើប្រាស់គ្រឿងផ្ទុះខុសច្បាប់។ ចាប់និងបំបែកបាន៧០៩ករណី មាន១.៣០៣មុខសញ្ញាប្រព្រឹត្តឧក្រិដ្ឋកម្មនិងបំពានច្បាប់ខាងគ្រឿងញៀនរត់គយ ជួញដូរមនុស្ស គ្រឿងផ្ទុះ ចេញចូលប្រទេសខុសច្បាប់ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឯទៀត។ រឹបយកជាបណ្តោះអាសន្នវត្ថុតាងជាច្រើន មានដូច៖ heroin គ្រឿងញៀនចម្រុះកញ្ឆា ប្រេងម្រះព្រៅភ្នំ កាំភ្លើង គ្រប់កាំភ្លើង គ្រឿងបំផ្ទុះឈើមានតម្លៃ ប្រេងសាំង បារីក្រៅប្រទេស។ល។ គិតជាតម្លៃរាប់រយពាន់លានដុង។ស្នងបន្តនិងពង្រីកប្រវេណីវីរភាពនៃកងកម្លាំងសន្តិសុខប្រដាប់អាវុធភាគខាងត្បូង ក្នុងប៉ុន្មានឆ្នាំកន្លង កងកម្លាំងនៃកងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង ជាជំហានៗបានរួមដៃជាមួយបក្ខភាគរដ្ឋអំណាចនិងប្រជាជនខេត្តការពាររឹងមាំខឿនឯករាជ្យ បូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ រក្សាបានខ្ជាប់នូវបន្ទាត់ព្រំដែនសន្តិភាពមិត្តភាព។ មធ្យមភាគ ជារៀងរាល់ឆ្នាំ កងកម្លាំងការពារព្រំដែនបានរៀបចំជាង១០ពាន់ក្រុមយាមល្បាត ឈ្លបសម្ងាត់ ដោយមានកម្មាភិបាល យុទ្ធជនចូលរួមជាង៥២ពាន់លើកនាក់។ ធ្វើសំណុំបែបបទចេញចូលប្រទេសជូនភ្ញៀវប្រមាណ១,២លាននាក់ ជាភ្ញៀវចំណុះប្រទេសជាច្រើន។ ប៉ុន្មានឆ្នាំជិតៗនេះ កងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង បានរួមដំណើរជាមួយនឹង កងខណ្ឌសីមាបោះបង្គោលព្រំដែន ផ្តល់ពត៌មានសំខាន់ៗជាច្រើន ជួយឲ្យកងខណ្ឌសីមាបោះបង្គោលព្រំដែនឈានដល់ការឯកភាពបោះ បង្គោលព្រំដែនជាច្រើនកន្លែងជាមួយភាគីប្រទេសមិត្ត។ អាស្រ័យហេតុនោះ ភាគីទាំងពីរបានខណ្ឌសីមានិងកសាងសម្រេចរួចរាល់២២/២៨ បង្គោល; ខណ្ឌសីមាព្រំដែនបានប្រវែង៣២.០០០ម៉ែត្រ និងបោះតម្រុយបានចំនួន៥០ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវបន្ទាត់ព្រំដែន។
ទន្ទឹមជាមួយនឹងផ្នែកការងារ ដូចបានពោលកងទ័ពការពារព្រំដែនកៀងយ៉ាង ថែមទាំងយកចិត្តទុកដាក់យ៉ាងសំខាន់ដល់ការកសាងអង្គភាព ភូមិភាគដោយកិច្ចការជាក់ស្តែងជាច្រើននាំមកនូវប្រសិទ្ធភាពជូនជនរួមជាតិ កម្មាភិបាល យុទ្ធជននៅតំបន់ព្រំដែន។ តួយ៉ាងដូចចលនា "កងទ័ពការពាព្រំដែនកៀងយ៉ាងផ្តុំកម្លាំងកសាងជនបទថ្មី" អង្គភាពបានចលនាបណ្តាសមូហភាព បុគ្គក្នុងនិងក្រៅខេត្ត រៀបចំកសាងនិងជួសជុលសំណង់សុខុមាលភាពសង្គម រៀបចំពិនិត្យព្យាបាលជម្ងឺ ផ្តល់ថ្នាំដោយឥតគិតថ្លៃ និងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារលំបាកលើភូមិសាស្រ្តព្រំដែនបាន១២លើក ដោយគិតតម្លៃថ្នាំនិងអំណោយសរុបជិត៥០០លានដុង៕
ឡេស៊ាង-វ៉ាន់តឹន