ទោះបើមានជំហានអភិវឌ្ឍក៏ពិតមែន ប៉ុន្តែពិនិត្យរួមជីវភាពរបស់ប្រជាជននៅតំបន់ព្រំដែននៅមានការលំបាកច្រើន អត្រាគ្រួសារក្រីក្រ គ្រួសារជិតក្រនៅមានចំនួនច្រើន; ពិសេសគឺជីវភាពរបស់ប្រជាជននៅឃុំ នានាតំបន់ព្រំដែន។ល។
ដោយសារការវិនិយោគទុនរបស់រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធទី ប្រជុំជនទ្រីតូង
ខេត្តអាងយ៉ាង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ រឹងមាំ។
នោះគឺការកត់សម្គាល់រួម ត្រូវបានដាក់ចេញពិភាក្សា ដោះស្រាយនៅ ក្នុងអង្គសន្និសីទប្តូរវេននៃគណៈចង្អុលការតីបាក់ តីង្វៀន និងតីណាមបូ ដែលបានប្រព្រឹត្តឡើងនៅក្រុងកឹងធើ។ ឧបនាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក ប្រធានគណៈចង្អុលការតីបាក់ លើកឡើងនូវភាពជាក់ស្តែង៖ អត្រាគ្រួសារក្រីក្រមធ្យមភាគទូទាំងតំបន់តីបាក់ បច្ចុប្បន្នមានដល់ទៅ១៨,២% (ទូទាំងប្រទេសចំនួន៥,៨-៦%)។ ទោះបីរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ និងមានគោលនយោបាយជំនួយយ៉ាងណាក៏ដោយ ប៉ុន្តែនៅតំបន់ទាំងនេះ ការផ្សព្វផ្សាយគោលនយោបាយ ដំណោះស្រាយ សំដៅអភិវឌ្ឍសេដ្ឋកិច្ចមិនសូវមានប្រសិទ្ធភាពនៅឡើយ។ ឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់៖ លើកស្ទួយជីវភាពរស់នៅលើគ្រប់វិស័យ ចាប់តាំងពីសេដ្ឋកិច្ច អប់រំសុខាភិបាល លក្ខណសម្បត្តិបានខិតជិតនឹងពត៌មាន។ល។ គឺជាកត្តាស្នូល ដើម្បីធានាសន្តិសុខព្រំដែន ហើយអនុវត្តភារកិច្ចទាំងនេះ គ្មានអ្នកណាផ្សេងក្រៅពីគណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ ប្រព័ន្ធនយោ បាយមូលដ្ឋានសំខាន់បំផុតគឺកងកម្លាំងប្រដាប់អាវុធ។ ផ្អែកលើទស្សនៈនេះ ឧត្តមសេនីយ៍ឯក រដ្ឋមន្រ្តីក្រសួងនគរបាល ត្រឹងដាយក្វាង ប្រធានគណៈចង្អុលការតីង្វៀន បានស្នើ៖ ទន្ទឹមជាមួយនឹងការអភិវឌ្ឍន៍ សេដ្ឋកិច្ច គប្បីបង្កើនការផ្សព្វផ្សាយអប់រំយុវវ័យនៅតំបន់ព្រំដែនអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងវៀតណាមនិងបណ្តាប្រទេសជិតខាង; ភូមិភាគនិងកងកម្លាំងដែលពាក់ព័ន្ធគប្បីមានគ្រោងការវិនិច្ឆ័យ នៅនឹងកន្លែងដោយភាពឈ្លាសវៃឲ្យបានទាន់ពេល រួចរាយការណ៍ដើម្បីដោះស្រាយនូវរាល់ហេតុការណ៍ ចៀសវាងករណីអសកម្មកើតមានឡើង ធានាសន្តិភាព ស្ថិរភាពជាមួយនឹងប្រទេសជិតខាង។
ឧបនាយករដ្ឋមន្រ្តី វ៉ូវវុាំងនិញ ប្រធានគណៈចង្អុលការតីណាមបូ គូសបញ្ជាក់៖ ដើម្បីបង្កលក្ខណសម្បត្តិធានាសន្តិសុខនយោបាយយូរអង្វែង គប្បីមានកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចជាក់ស្តែង សមស្របជាមួយនឹងតំបន់ភូមិភាគនីមួយៗ ដើម្បីធានាជីវភាព លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ឧបនាយករដ្ឋមន្រ្តី សំណូមពរ បណ្តាក្រសួងផ្នែកមជ្ឈិមគួរកត់សម្គាល់និងសិក្សាស្រាវជ្រាវនូវរាល់សំណើស្នើសូមរបស់ប្រចាំការនៃគណៈចង្អុលការទាំង៣ ដែលបានលើកឡើង។ លេចធ្លោបំផុត គឺសំណើខាងតួនាទី ភារកិច្ចរបស់គណៈចង្អុលការក្នុងការដឹកនាំ សម្របសម្រួលធ្វើការតភ្ជាប់នៅក្នុងតំបន់អំពីការផ្សព្វផ្សាយ អនុវត្តរាល់គ្រោងការសំខាន់ៗខាងសេដ្ឋកិច្ច-សង្គមកិច្ច លើភូមិសាស្រ្ត; ការងារប្រឈមនឹងភាពប្រែប្រួល អាកាសធាតុ;ការងារសុខុមាលភាពសង្គម។ល។ ស្នើរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ធ្វើយ៉ាងណាមានកិច្ចចង្អុលការ និងបង្កលក្ខណៈជំរុញល្បឿនកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់ព្រំដែន មានដូច៖ ផ្លូវគមនាគមន៍បណ្តុំប្រជាជនតាំងទីលំនៅ ឃុំជនបទថ្មីនានា នៅតាមខ្សែបន្ទាត់ព្រំដែន។ វិនិយោគទុន បង្កើនកម្រិតអភិវឌ្ឍមណ្ឌលសេដ្ឋកិច្ច ច្រកទ្វារអន្តរជាតិ ធានាហេដ្ឋារចនាសម្ព័ន្ធសុខុមាលភាពសង្គម ទាក់ទាញប្រជាជនចូលមករស់នៅតំបន់ព្រំដែន ដើម្បីបង្កបានជារបៀងព្រំដែនបម្រើការការពារសន្តិសុខជាតិ។ ជាពិសេសគឺមានយន្តការគោល នយោបាយ បង្កលក្ខណសម្បត្តិសម្រាប់អាជីវកម្មវិនិយោគទុនអភិវឌ្ឍ នៅមណ្ឌលសេដ្ឋកិច្ចច្រកទ្វារអន្តរជាតិនីមួយៗ សំដៅអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ព្រំដែនឲ្យបានឆាប់រហ័ស៕
អត្ថបទនិងរូបថតៈ ថាញ់ផុង ប្រែសម្រួល៖ លីសៀ