រយៈពេលកន្លង សកម្មភាពគិតគូរជីវភាពគ្រួសារក្របខណ្ឌគោលនយោបាយគ្រួសារក្រីក្រ និងអ្នកមានស្ថានភាពក្រលំបាកតំបន់ព្រំដែន ត្រូវបានឃុំ ទីប្រជុំជននានា លើភូមិសាស្រ្តខេត្តអាងយ៉ាង យកចិត្តទុក ដាក់អនុវត្តយ៉ាងល្អ។
កងទ័ពការពារព្រំដែនខេត្តអាងយ៉ាង សហការយាមល្បាត បង្គោលព្រំដែន
វៀតណាម -កម្ពុជា នៅវិញសឿង - ក្អមសំណ។
យោងប្រសាសន៍របស់វរសេនីយ៍ឯក ង្វៀនថឿងឡែ មេបញ្ជាការកងទ័ពការពារព្រំដែនអាងយ៉ាង៖ រយៈពេល៥ឆ្នាំកន្លង កម្មាភិបាលនិងយុទ្ធជនប៉ុស្ដិ៍ការពារព្រំដែនអាងយ៉ាង បានសហការជាមួយនឹងគណៈ កម្មាធិការរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ សង់ផ្ទះមហាសាមគ្គីជូនគ្រួសារចំណុះក្របខណ្ឌគោលនយោបាយបាន២៦៥ខ្នង។ ដោយឡែកចំពោះកម្មវិធី"ទីលំនៅសម្រាប់អ្នកក្រតំបន់ព្រំដែន" អាស្រ័យបញ្ជាការដ្ឋានការពារព្រំដែន និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបំផុសចលនា។ នៅតាមខ្សែបន្ទាត់ព្រំដែនអាងយ៉ាង ក៏បានសង់ផ្ទះ៣៨៥ខ្នង និងដំណាក់សុខាភិបាលកងទ័ពប្រជាជនគួបផ្សំ៤កន្លែង។ នៅឃុំខាញ់អាង លោកដងវុាំងឡុង ប្រធានគណៈកម្មាធិការរណសិរ្ស មាតុភូមិរបស់ឃុំឲ្យដឹង៖ ចាប់ពីឆ្នាំ២០១០មកទល់ឥឡូវ ឃុំបានរៀបចំ សង់ផ្ទះជូនគ្រួសារក្រីក្រនិងគ្រួសារជិតក្របាន១៤០ខ្នង សរុបតម្លៃទឹកប្រាក់ជិត៣ពាន់លានដុង អាស្រ័យអង្គការនានានិងបុគ្គលមួយចំនួនចូលរួមវិភាគទាន។ លោកដងវុាំងឡុង ឲ្យដឹង៖ "ដោយកិច្ចការមានប្រយោជន៍ផែនការបំផុសចលនាត្រូវបានអង្គការនិងបុគ្គលជាច្រើនគាំទ្រសកម្មរួមចំណែកជាកម្លាំងពលកម្មនិងរួមវិភាគទានប្រាក់កាស"។ អាស្រ័យហេតុដូច្នោះ ផ្ទះសម្រាប់គ្រួសារក្រីក្រនៅតំបន់ព្រំដែនត្រូវបានគិតគូរហ្មត់ចត់ ហើយនេះក៏ជា"ឃុំគំរូ" កសាងជនបទថ្មីរបស់ឃុំអាងភូផងដែរ។ ព្រមជាមួយនោះ ឃុំខាញ់អាងជាភូមិសាស្រ្តជាប់ជាមួយនឹងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាលទៀតផង។
ជាមួយនឹងលក្ខណៈភូមិសាស្រ្តដូចពោលខាងលើ ក្រុមសង់ផ្ទះសប្បុរសធម៌ (គណៈអភិបាលសាសនាហ្វាហាវឃុំខាញ់អាង) ក៏បានខិតខំយ៉ាងពេញទំហឹងក្នុងសកម្មភាពបម្រើការជាក់ស្ដែង។ យោងប្រសាសន៍របស់លោកង្វៀនវុាំងអ (ប្រធានក្រុមសង់ផ្ទះសប្បុរសធម៌) ឲ្យដឹង៖ មាន១២ករណី ប្រជាជននៅឃុំព្រែកជ្រៃចូលមកសូមផ្ទះសប្បុរសធម៌ រួចត្រូវបានឆ្លើយតបនឹងបំណងប្រាថ្នារបស់មាមីង។ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអាងយ៉ាង ឲ្យដឹង នេះជាទម្រង់រូបភាពដ៏ល្អមួយក្នុងចំណោមទម្រង់រូបភាពល្អៗទាំងឡាយ និងជារបៀបអនុវត្តបានល្អមួយនៅតំបន់ព្រំដែនអាងភូ។ ចាប់ពីឆ្នាំ២០១៣ មកទល់ឥឡូវ ក្រុមសង់ផ្ទះសប្បុរសធម៌នៅឃុំខាញ់អាង សង់ផ្ទះសប្បុរសធម៌បាន៣៤ខ្នង ជូនដល់គ្រួសារក្រលំបាកនិងគ្រួសារក្រីក្រលើភូមិសាស្រ្តតំបន់ព្រំដែន។
លោកកីនណែត អនុប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ខេត្តតាកែវ បានអះអាង៖ ការទំនាក់ទំនងរវាងខេត្តអាងយ៉ាង និងខេត្តតាកែវ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅមានវិស័យផ្សេងៗជាច្រើនមានការរីកចម្រើន។ លោកកីនណែត ឲ្យដឹង៖ "តាមរយៈជំនួបមនោសញ្ចេតនារវាងខេត្តទាំងពីរកាន់តែជិតដិត ដើម្បីផលប្រយោជន៍របស់ខេត្តនិងប្រទេសនីមួយៗ។ ថ្នាក់ដឹកនាំនិងប្រជាជនខេត្តតាកែវ ចាំមិនភ្លេចនូវមនោសញ្ចេតនាល្អប្រសើររបស់ខេត្តអាងយ៉ាងនោះឡើយ មានសកម្មភាពដូច៖ ពិនិត្យព្យាបាលជំងឺ ទំនាក់ទំនងធ្វើការរកស៊ី អភិវឌ្ឍ ផលិតកម្មតាមតំបន់ព្រំដែន។ល។"៕
អត្ថបទនិងរូបថត៖ ផាងត្រុងអើងបកប្រែ៖ថាច់សេរី