"ជីវភាពរស់នៅបច្ចុប្បន្នវាប្លែកជាងពីមុនច្រើន ត្បិតផ្លូវជនបទបានក្រាលបេតុង មាមីងធ្វើដំណើរទៅមកបានងាយស្រួល កូនចៅក៏បានរៀនសូត្រត្រឹមត្រូវនរណាក៏ខិតខំប្រឹងប្រែងធ្វើការរកស៊ីពង្រីកសេដ្ឋកិច្ចគ្រួសារ។ ជីវភាពរបស់មាមីងជនរួមជាតិបានលើកស្ទួយដូចបច្ចុប្បន្ន គឺអាស្រ័យដោយការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ"។ នោះជាប្រសាសន៍របស់បងហឺវហ្វាងដង ប្រធានភូមិ៧ ឃុំតឹងឡុក ស្រុកថើយប៊ិញ ខេត្តកាម៉ាវឲ្យដឹងដូច្នោះ។
អាស្រ័យគោលនយោបាយអំពីផ្ទះនៅបង្វែររបរ បងឡឹមដន បង្កើតបានរោងអារឈើធំល្មមនិងដោះស្រាយការងារធ្វើឲ្យពលករជាច្រើនរូបនៅភូមិភាគ។
បង្កើតមុខរបររកស៊ីដោយបាតដៃទទេ អាស្រ័យបានរដ្ឋជំនួយផ្ទះនៅតាមកម្មវិធី១៣៤ ព្រមទាំងគោលនយោបាយបង្វែរមុខរបរ បងឡឹមដន នៅភូមិ៧ឃុំតឹងឡុកបានបង្កើតរោងអារឈើធំល្មមមួយ។ រោងអារឈើ នេះមិនត្រឹមតែរកប្រាក់ចំណូលពីរបរអារឈើប្រមាណ១២លានដុង ជារៀងរាល់ខែប៉ុណ្ណោះទេ ថែមទាំងដោះស្រាយការងារធ្វើឲ្យពលករនៅក្នុងភូមិជាច្រើននាក់ទៀតផង។ បងឡឹមដន ឲ្យដឹង៖" មានជីវភាពធូរធារគ្រាន់បេីដូចបច្ចុប្បន្ន គឺអាស្រ័យគោលនយោបាយស្ដីពីផ្ទះនៅបង្វែរ របរជូនមាមីងជនរួមជាតិ ហេតុដូច្នោះទើបយើងខ្ញុំមានឱកាសបានចាកផុតពីភាពក្រីក្រ"។
លោកហឿវាំុងទី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងឡុក រីករាយឲ្យដឹង៖ ទូទាំងឃុំមានគ្រួសារជនរួមជាតិ២៥៥។ អស់កាល៥ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចគ្រួសាររបស់មាមីងបានលើកស្ទួយច្បាស់ក្រឡែត អត្រាគ្រួសារក្រីក្រនៅត្រឹមតែ៣,០៧% (ថយចុះ៦,៥%បើប្រៀបធៀបនឹងឆ្នាំ២០១១) អត្រាគ្រួសារជិតក្រនៅត្រឹមតែ៣,៤% (ថយចុះប្រហែល១,៧%)"។
មិនត្រឹមតែឃុំតឹងឡុកប៉ុណ្ណោះទេ រីឯជីវភាពរបស់មាមីងជនរួមជាតិភាគតិចនៅភូមិតឹងឡុកបាក់ក៏មានភាពធូរធារគ្រាន់បើដែរ។ ទូទាំងឃុំ បច្ចុប្បន្ននៅត្រឹមតែ៨/១៦៩គ្រួសារជនជាតិខ្មែរក្រីក្រនិងគ្រួសារជិតក្រចំនួន៧។ គ្រួសារពូថាច់ឃូន នៅភូមិ៧ ឃុំតឹងឡុកបាក់ ជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំងឡាយដែលបានជំនួយបុលទុនចិញ្ចឹមជ្រូកត្រី។ គឺជាភាពព្យាយាមគិតគូរការងាររកស៊ីស្វែងរករៀនសូត្រនូវបទពិសោធន៍ ម្ល៉ោះហើយមកដល់បច្ចុប្បន្ន ពូបានសាងសង់ផ្ទះមួយខ្នងសមរម្យ តម្លៃប្រហែល៣០០លានដុង។ សព្វថ្ងៃពូកំពុងអនុវត្តទម្រង់រូបភាពចិញ្ចឹមពពែសាច់ សង្ឃឹមថាទម្រង់រូបភាពនេះអាចបើកទូលាយជូនដល់គ្រួសារជនរួមជាតិក្នុងភូមិជាច្រើនទៀត។ ពូថាច់ឃូន រៀបរាប់៖ "ពេលទើបមករស់នៅទីនេះ ខ្ញុំមានត្រឹមតែផ្ទះបណ្តោះអាសន្នមួយខ្នង អាស្រ័យការជំនួយពីកម្មវិធី១៣៥ បានសង្ក័សី៣៥សន្លឹកនិងដើមទុនយកមកចិញ្ចឹមសត្វ ទើបគ្រួសារមានផ្ទះសម្បែងដូចសព្វថ្ងៃ។ ភូមិ៧បានរដ្ឋវិនិយោគទុនកសាងផ្លូវជនបទដូច្នោះ មាមីងធ្វើដំណើរទៅមកបានងាយស្រួលជាលក្ខណៈរួមចំណែកផ្ដល់ឱកាសជូនមាមីងចាកផុតពីភាពក្រីក្រ"។
លោកលេវាំុងយ៉ាយ ប្រធានការិយាល័យជនជាតិស្រុកថើយប៊ិញ ឲ្យដឹង៖" ចាប់ពីឆ្នាំ២០១១មកដល់បច្ចុប្បន្ន ស្រុកបានកៀរគររាល់ប្រភពកម្លាំងផ្គួបផ្សំនឹងការអនុវត្តន៍កម្មវិធីគោលនយោបាយនានា របស់មជ្ឈិម មានដូច៖ កម្មវិធី១៣៥ គោលនយោបាយធានាហានិភ័យសុខាភិបាលនៅឃុំតំបន់លំបាកភូមិលំបាកពិសេស។ អនុវត្តសេចក្តីសម្រេចលេខ៧៤/២០០៨/QD-TTg សេចក្តីសម្រេចលេខ២៩/២០១៣/QD-TTgស្រុក បានទិញដីសង់ផ្ទះជូន៩៧គ្រួសារ លោះដីឲ្យ៧៣គ្រួសារ បង្វែរមុខរបរជន២៣៦គ្រួសារ ជំនួយបុលទុនផលិតកម្ម។ល។ សរុបប្រភពទុនជាង២៧ពាន់លានដុង រួមចំណែកធ្វើឲ្យអត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរថយចុះនៅប្រមាណ៥០%៕
ហុងញ៉ុង- សុផល