អាស្រ័យដោយគោលនយោបាយពិសេសរបស់បក្សនិងរដ្ឋ ជីវភាពរបស់ជនជាតិភាគតិចនៅតំបន់វាលរាបទន្លេគឺវឡុង (ជិត៨%ចំនួនប្រជាជនទូទាំងតំបន់) បានលើកស្ទួយច្បាស់ក្រឡែត។ វីប៊ិញជាឃុំមួយក្នុងចំណោមឃុំទាំងពីរ ដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកវីធ្វី ខេត្តហូវយ៉ាង។ រយៈកាលកន្លង មាមីងជនជាតិភាគតិចក្នុងឃុំតែងខ្នះខ្នែង ឆ្លងកាត់ការលំបាកដើម្បីកសាងជីវភាពសម្បូរធូរធារ។
ដងផ្លូវចូលទៅកាន់ភូមិ៤ បានក្រាលបេតុងតាមកម្មវិធី១៣៥របស់រដ្ឋាភិបាល។
និយាយដល់ការអភិវឌ្ឍន៍របស់ឃុំវីប៊ិញ ប៉ុន្មានឆ្នាំជិតៗនេះ លោកង៉ោក្វឹកខាយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំសោមនស្ស៖ "បើប្រៀបនឹងប៉ុន្មានមុននេះ ឃុំវីប៊ិញមានការផ្លាស់ប្តូរច្រើនណាស់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដូចជា៖ អគ្គិសនី ផ្លូវគមនាគមន៍ អគារសិក្សាដំណាក់សុខាភិបាលបានកសាងថ្មី បង្កើនកម្រិតនិងបើកទូលាយ។ ផ្ទះប្រជាជននៅសងខាងផ្លូវក៏បានសាងសង់សមរម្យដែរមានរបងបង្គោលទង់ត្រង់ជាជួរ។ ប្រជាជនមានម៉ូតូ ទូទឹកកក ចង្រ្កានហ្គា ទូរទស្សន៍។ល។ សឹងរាល់ផ្ទះ។ ជីវភាពសម្បូរធូរធារមានគ្រឿងប្រើប្រាស់ទំនើបៗ សព្វគ្រប់បែបយ៉ាង"។ ពេលយើងខ្ញុំទៅដល់ដំណាក់សុខាភិបាលឃុំវីប៊ិញ ដែលទើបនឹងកសាងរួចដោយសភាពរឹងមាំស្អាតស្អំ និងមានកម្មាភិបាលពេទ្យទទួលបន្ទុកគ្រប់ផ្នែក។ មជ្ឈមណ្ឌលផ្គត់ផ្គង់ទឹកស្អាត ខ្នាតធំត្រូវបានកសាងនៅក្បាលព្រែកតាមងាងត្រៀមដាក់ឲ្យប្រើប្រាស់ដើម្បីជំនួសឲ្យកន្លែងផ្គត់ផ្គង់ទឹកស្អាត៩កន្លែងនៅទីនេះ។ លោកខាយ ឲ្យដឹង បន្ថែម៖ "ឃុំក៏បានរៀបចំសម្រេចប្រព័ន្ធចែកចាយទឹកស្អាតដល់ភូមិ៤ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ តាមការគ្រោងទុកគណៈកម្មាធិការប្រជាជននឹងផ្គួបផ្សំកម្មវិធីជំនួយផ្សេងៗឯទៀត ដើម្បីមាមីងបានដាក់នាឡិកាទឹកដោយឥតគិតថ្លៃ"។
ផ្លូវគមនាគមន៍បានងាយស្រួលនឹងផ្តល់ឱកាសថ្មីៗ សម្រាប់កសិករដែលពីមុននេះធ្លាប់តែធ្វើស្រែ។ បងយ័ញហើង នៅភូមិ៤ ឲ្យដឹង៖ "ខ្ញុំទិញបានម៉ូតូមួយគ្រឿងរៀងរាល់ព្រឹកខ្ញុំតែងរត់ទៅបៃងាងធ្វើការឈ្នួលដល់រសៀលទើបមកផ្ទះ អាស្រ័យប្រពន្ធខ្ញុំវេចខ្ចប់បាយ ទឹកឲ្យតាមខ្លួនដូច្នោះមិនសូវបង់ប្រាក់ប៉ុន្មាន។ ពីមុនបើអស់រដូវស្រូវ គឺនៅផ្ទះទំនេរគ្មានធ្វើការអ្វីចូលលុយទេ"។ ចំណែកបងស្រីយ័ញធីថេម នៅភូមិ៤ឲ្យដឹង៖ "ពេលអស់រដូវស្រូវ រៀងរាល់យប់ ខ្ញុំស្ងោរដំឡូងដាក់កង់ជិះទៅផ្សារបៃងាងលក់ក៏មានចំណេញចំណូលដែរ។ គ្មាននៅស្ថានភាពពេលអស់រដូវស្រូវដើរទៅខ្ចីប្រាក់គេ ស៊ីមុនសងក្រោយដូចពីមុនទៀតទេ" ។ ជុំវិញការដែលគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចនៅទីនេះយកចិត្តទុកដាក់អនុវត្តបានល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋសម្រាប់ជនរួមជាតិភាគតិចក៏ដូចជាគួបផ្សំនឹងកម្មវិធី គម្រោងការផ្សេងៗ ជួយឲ្យជនរួមជាតិភាគតិចមានលក្ខណៈសម្បត្តិបានចាកផុតពីភាពក្រីក្រ។ បងម៉ាយវាំុងមឿក ប្រធានភូមិ៤ មានប្រសាសន៍៖" ភូមិ៤មានគ្រួសារជនរួមជាតិខ្មែរជាង៨០គ្រួសារ ភាគច្រើនជាគ្រួសារក្រីក្រ សុទ្ធតែបានទទួលគោលនយោបាយដោយឡែករបស់បក្សនិងរដ្ឋ មានដូច៖ សង់ផ្ទះ ឧបត្ថម្ភទុន ផលិតកម្ម ផ្លាស់ប្តូររបរ។ល។ ក្រៅពីនោះ តាមដងផ្លូវចូលទៅកាន់ភូមិ៤ បានក្រាលបេតុងកាលពីប៉ុន្មានឆ្នាំមុន តាមកម្មវិធី១៣៥របស់រដ្ឋាភិបាលដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធើ្វដំណើរទៅមករបស់មាមីង។ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានលំនឹងផ្ទះសម្បែងបានរដ្ឋគិតគូរឲ្យដូច្នោះមានគ្រួសារជាច្រើន បានចាកផុតពីភាពក្រីក្រកូនចៅមិនបោះបង់ការរៀនសូត្រ។ គិតក្នុងឆ្នាំ២០១៤មានគ្រួសារខ្មែរចាកផុតពីភាពក្រីក្រ១៤គ្រួសារផងដែរ៕
ហាថាញ់ -សុផល