03/03/2015 - 08:44

បង្កើនប្រព័ន្ធព័ត៌មានទាក់ទងជាមួយនឹងនេសាទករ

បញ្ជា​ការ​ដ្ឋាន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ស​ហ​ការ​ជា​មួយ​ នឹង​សហ​ព័ន្ធ​ការ​ងារ​ខេត្ត​ ទើប​បាន​រៀប​ចំ​ពិ​ធី​ប្រ​គល់​ស្ថា​នី​យ​ដី​គោក​ប្រើ​ ប្រាស់​ម៉ា​ស៊ីន​ព័ត៌​មាន​ទាក់​ទង​ពី​ចម្ងាយ​តាម​រលក​ធាតុ​អា​កាស​ រួម​​បញ្ចូល​កំ​ណត់​ទី​តាំង​តា​រា​រណប​ដល់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​បាយ​យ៉ា​ ​ស្រុក​ត្រឹង​ដេ​ ខេត្ត​សុក​ត្រាំង​។

អង្គ​ភាព​ណែ​នាំ​ប្រើ​ប្រាស់​ម៉ា​ស៊ីន​​​ទាក់​ទង​ព័ត៌​មាន​  ពី​​ចម្ងាយ​តាម​រលក​ធាតុ​អា​កាស​ H​F​​។

ម៉ា​ស៊ីន​រួម​មាន​ប្រ​ព័ន្ធ​ឧប​ករណ៍​ ស្ថា​នីយ​​អង់​តែន​ស្រូប​យក​និង​ផ្សាយ​ឧប​ករណ៍​បង្ការ​រន្ទះ​។ ប្រ​ព័ន្ធ​ឧប​ករណ៍​របស់​ស្ថា​នីយ​ក្រោយ​ពី​ដំ​ឡើង​ នឹង​ទាក់​ទង​ជា​មួយ​នឹង​ក​ប៉ាល់​នេ​សាទ​ ដែល​មាន​បំ​ពាក់​ម៉ា​ស៊ីន​ព័ត៌​មាន​ ទាក់​ទង​ពី​ចម្ងាយ​តាម​រលក​ធាតុ​អា​កាស​H​រួម​បញ្ចូល​កំ​ណត់​ទី​តាំង​តា​រា​ រណប​GPS​ VX​ - ១៧០០​ កំ​ពុង​សកម្ម​ភាព​នៅ​សមុទ្រ​។ ឆ្លង​តាម​រយៈ​នោះ​ ម៉ា​ស៊ីន​នឹង​ជំ​នួយ​ឲ្យ​ការ​សន្ទ​នា​រវាង​ស្ថា​នីយ​នៅ​ដី​គោក​ជា​មួយ​នឹង​ ក​ប៉ាល់​នេ​សាទ​; ស្លាក​ស្នាម​ផ្លូវ​ក​ប៉ាល់​បើក​បរ​បាន​បន្សល់​ទុក​លើ​កញ្ចក់​​ផែន​ទី​សមុទ្រ​របស់​កាំ​ព្យូ​ទ័រ​។

 អនុ​សេនី​យ៍​ឯក​ ង្វៀន​តឹក​ក្វេ​ អនុ​ប្រ​ធាន​វិ​ជ្ជា​ឯក​ទេស​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​​ដែន​បាយ​យ៉ា​ ឲ្យ​ដឹង​៖ ​បច្ចុ​ប្ប​ន្ន​ លើ​ភូមិ​សាស្រ្ត​មាន​ក​ប៉ាល់​ធ្វើ​សកម្ម​​ភាព​ជាង​៥០០​គ្រឿង​ ក្នុង​នោះ ​មធ្យោ​បាយ​នេ​សាទ​ឆ្ងាយ​ឆ្នេរ​សមុទ្រ​
ជាង​៣០០​គ្រឿង​ និង​ម​ធ្យោ​បាយ​ជា​ច្រើន​ទៀត​មក​ពី​ខេត្ត​ ក្រុង​នា​នា​ក្នុង​ទូ​ទាំង​ប្រ​ទេស​។  ការ​បំ​ពាក់​បរិ​ក្ខារ​នៃ​ស្ថា​នីយ​ដី​គោក​ ប្រើ​ប្រាស់​ម៉ា​ស៊ីន​ព័ត៌​មាន​ទាក់ទង​ពី​ចម្ងាយ​ តាម​រលក​ធាតុ​អា​កាស​HF​ រួម​បញ្ចូល​កំ​ណត់​ ទី​តាំង​តា​រា​រណប​នឹង​ជួយ​ឲ្យ​អង្គ​ភាព​ ងាយ​ស្រួល​កំ​ណត់​ទី​តាំង​និ​យាម​​កា​នៃ​ក​ប៉ាល់​រង​គ្រោះ ​ដើម្បី​រៀប​ចំ​ស្វែង​រក​សង្គ្រោះ​បាន​ទាន់​ពេល​ និង​ ដោយ​ប្រ​សិទ្ធ​ភាព​៕​

លី​ធាន​-វិ​មាន

ចែករំលែកអត្ថបទ