ឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់ចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺកិច្ចចង្អុលការអំពីមុខ ជំនាញរបស់ផ្នែកនានា និងការសាមគ្គី ខិតខំរបស់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតដំណាក់សុខាភិបាលឃុំត្រាកូង ស្រុកត្រាអ៊ូង ខេត្តវិញឡុង សម្រេចបានភារកិច្ចឆ្នើមដែលថ្នាក់លើប្រគល់ជូន។
វេជ្ជបណ្ឌិតដំណាក់សុខាភិបាលឃុំត្រាកូង កំពុងពិនិត្យជំងឺជូនប្រជាជន។
ដំណាក់សុខាភិបាលឃុំត្រាកូង បច្ចុប្បន្នមានកម្មាភិបាលឋិតក្នុងក្រប ខណ្ឌរដ្ឋចំនួន៩រូប ក្នុងនោះ មានវេជ្ជបណ្ឌិត២រូប គ្រូពេទ្យ៤រូប គ្រូពេទ្យសម្ភព១រូប ឱសថការីមធ្យមសិក្សា១រូប និងកម្មាភិបាលចំនួនប្រជាជន១រូប។ ដំណាក់សុខាភិបាលត្រូវបានវិនិយោគទុនកសាង និងបង្កើនកម្រិតសមរម្យ សំដៅបម្រើការពិនិត្យជំងឺជូនប្រជាជន។ គ្រូពេទ្យ វេជ្ជបណ្ឌិត តែងរក្សាការយាមប្រចាំការមានមុខគ្រប់នាទីពេលមានអ្នកជំងឺ ត្រូវការមិនថាថ្ងៃចុងសប្ដាហ៍ឬថាថ្ងៃបុណ្យ ដើម្បីពិនិត្យព្យាបាលជំងឺ ជូនប្រជាជននៅភូមិភាគបានល្អ។ ឆ្នាំ២០១៥ មធ្យមភាគក្នុងមួយថ្ងៃ ដំ ណាក់សុខាភិបាលពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនជាង៥០លើកនាក់ បើប្រសិនជាមិនរំលងជួរនិងគន្លងជួរក្នុងមួយថ្ងៃមានអ្នកជំងឺប្រមាណពី៧០-៨០លើកនាក់។ ក្នុងនោះ ពិនិត្យជូនមុខសញ្ញាមានប័ណ្ណធានាហានិភ័យសុខាភិបាល មានដូច៖ កុមារ គ្រួសារអ្នកក្រ ជិតក្រចាស់អនាថា គ្រួសារឋិតក្នុងក្របខណ្ឌគោលនយោបាយ។
វេជ្ជបណ្ឌិតវិជ្ជាឯកទេស I ឌាំងវុាំងដី ប្រធានដំណាក់សុខាភិបាលឃុំត្រាកូង ឲ្យដឹង៖ ដោយបានការយកចិត្តរបស់រដ្ឋអំណាចនិងផ្នែក ក្នុងការ ចង្អុលការជួរសុខាភិបាលមូលដ្ឋានរៀបចំអនុវត្តបើកយុទ្ធនាការ២លើក ដើម្បីបង្កើនការផ្សព្វផ្សាយចលនា ផ្គួបផ្សំបណ្ដាសេវាក្នុងទូទាំងឃុំ។ ឆ្នាំ២០១៥ ទន្ទឹមជាមួយនឹងការពិនិត្យនិងព្យាបាលជំងឺ ដំណាក់សុខាភិបាលថែមទាំងរៀបចំបើកយុទ្ធនាការកម្ចាត់ដង្កូវទឹក ផ្គួបផ្សំបាញ់ថ្នាំបើក ទូលាយនៅភូមិចំនួន៤/១០ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយទូលាយចំនួន១០ /១០ភូមិ។ បង្រ្កាបរោគគ្រុនឈាមនៅ៩គ្រួសារដែលមានអ្នកកើតរោគនិងនៅទីតាំងសាលាមធ្យមសិក្សាចំណេះទូទៅត្រាអ៊ូង។ សហការផ្សព្វ ផ្សាយបង្ការប្រឆាំងរោគគ្រុនឈាមតាមរយៈមធ្យោបាយពត៌មានមហាជន។ ជាពិសេស ការងារចាក់ថ្នាំបង្ការរោគក៏បានបើកទូលាយ ហើយអនុវត្តជារឿយៗ។ កម្មាភិបាលបម្រើការផ្នែកចាក់ថ្នាំបង្ការរោគ ត្រូវបាន ហ្វឹកហាត់អំពីការពិគ្រោះមុនពេលចាក់ថ្នាំ ដើម្បីធានាសុវត្ថិភាពក្នុងការចាក់ថ្នាំ។ កុមារមានអាយុក្រោមពី១ឆ្នាំ ត្រូវបានចាក់ថ្នាំបង្ការរោគគ្រប់ចំនួន។ បងលីហ្វាន់ នៅភូមិសុករ៉ួង ឃុំតឹងមី មកកាន់ដំណាក់សុខាភិបាលពិ និត្យជំងឺ ឲ្យដឹង៖" ដោយសារតែខ្ញុំពលកម្មហួសកម្លាំង ទើបមានការហេវហត់ ហើយសម្ពាតឈាមឡើងខ្ពស់ ខ្ញុំមកកាន់ដំណាក់ពិនិត្យបានកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត អស់ពីចិត្តរាប់រកដូចអ្នកគ្រួសារតែមួយ ខ្ញុំ សប្បាយណាស់! ឥឡូវពេលមានជំងឺអ្នកណាក៏មកកាន់ដំណាក់ដើម្បី ពិនិត្យផ្តល់ថ្នាំដោយឥតគិតថ្លៃ ម៉្លោះហើយមាមីងនៅទីនេះអ្នកណាក៏ស្ងប់ចិត្តពលកម្មផលិត"៕
លីសៀ