30/03/2015 - 17:40

ឆ្លងកាត់ការលំបាករៀនពូកែ

ថ្វី​ត្បិត​តែ​ជីវ​ភាព​គ្រួ​សារ​ក្រ​លំ​បាក ប៉ុន្តែ​ថាច់​វុាំង​ខាង សិស្ស​ថ្នាក់​ទី​១២A សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វាសិក​ខេត្ត​ត្រា​វិញ តែង​សម្រេច​បាន​កិត្តិ​នាម​សិស្ស​រៀន​​ពូកែ​១១​ឆ្នាំ​បន្ត​បន្ទាប់​។

ថាច់វុាំងខាងនិងនាយកសាលាគឹមវុាំងសែន 

ផ្ទះ​ថាច់​វុាំង​ខាង នៅ​ភូមិ​ក្វី​ណុង ឃុំ​​ហ្វា​ឡើយ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ។ ឪពុក​ម្តាយ​វុាំង​ខាង ប្រ​កប​របរ​ស្រែ​ចម្ការ ចិញ្ចឹម​កូនៗ​ពីរ​នាក់​រៀន​សូត្រ ជីវ​ភាព​គ្រួ​សារ​មាន​ការ​លំ​បាក​យ៉ាង​ខ្លាំង​។ រៀង​រាល់​ថ្ងៃ ឪពុក​ប្អូន​ធ្វើ​ស្រែ ម្តាយ​ដាំ​ដំ​ណាំ​រួម​ផ្សំ​លក់​ឯ​ផ្សារ​ដា​ឡុក​។ រយៈ​ពេល​ទំ​នេរ ឪពុក​ទៅ​ធ្វើ​ការ​ឈ្នួល​គ្រប់​មុខ​របរ ដើម្បី​រក​ប្រាក់​គិត​គូរ​ឲ្យ​កូនៗ​រៀន​សូត្រ បាន​ចប់​ចុង​ចប់​ដើម​។ ទោះ​បី​ជីវ​ភាព​គ្រួ​សារ​មាន​ការ​លំ​បាក ប៉ុន្តែ​វុាំង​ខាង បាន​ជម្នះ​ការ​លំ​បាក​ដើម្បី​រៀន​សូត្រ​។ វុា​ំង​ខាង​ ឲ្យ​ដឹង​៖​ "ប្អូន​ខិត​ខំ​រៀន​ឲ្យ​បាន​ពូកែ ដើម្បី​ប្រ​ឡង​ចូល​មហា​វិទ្យា​ល័យ ប្អូន​មាន​បំ​ណង​ធ្វើ​ជា​ឱសថ​បណ្ឌិត​។ ពី​ព្រោះ​នៅ​ឃុំ​ប្អូន មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ពេល​មា​មីង​មាន​ជំងឺ​ឈឺ​ថ្កាត់​ម្តងៗ ត្រូវ​ការ​ទិញ​ថ្នាំ​ផឹក មា​មីង​និយាយ​ភា​សា​វៀត​មិន​សូវ​ស្ទាត់​ប៉ុន្មាន ប្រ​សិន​បើ​អនា​គត​ប្អូន​រៀន​ប្រ​ឡង​ជាប់​ជា​ឱសថ​បណ្ឌិត ប្អូន​សូម​មក​សកម្ម​ភាព​នៅ​ឃុំ ដើម្បី​ជួយ​ដល់​គ្រួ​សារ​និង​សង្គម"​។ យល់​ដឹង​ពី​ការ​លំ​បាក​របស់​ឪពុក​ម្តាយ នៅ​ឱកាស​វិស្សម​កាល​ម្ដងៗ វុាំង​ខាង ទៅ​ធ្វើ​ការ​ឈ្នួល​ជា​មួយ​នឹង​ឪពុក មាន​ដូច​៖ ដក​ស្មៅ​ធ្វើ​កូន​ជាង​យួរ​កំ​បោរ​។ល។ ឆ្នាំ​សិក្សា​២០១៤​-​២០១៥ ថាច់​វុាំង​ខាង ទទួល​បាន​កិត្តិ​នាម​សិស្ស​រៀន​ពូកែ​ថ្នាក់​ជាតិ និង​ទទួល​បាន​រង្វាន់​មេ​ដាយ​ប្រាក់​វិញ្ញា​សាគ​ណិត​សាស្រ្ត​។ វុាំង​ខាង ឲ្យ​ដឹង ដោយ​ក្តី​រីក​រាយ៖ "ចូល​រៀន​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ត្រា​វិញ ប្អូន​មិន​បាច់​បង់​ប្រាក់​រៀន​សូត្រ​អ្វី​ទេ សា​លា​ជូន​សិក្ខូ​បករណ៍​រៀន​សូត្រ ថែម​ទាំង​ឧបត្ថម្ភ​ប្រាក់​ទៀត​ផង ម្ល៉ោះ​ហើយ​ប្អូន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ពី​ព្រោះ​បាន​កាត់​បន្ថយ​អម្រែក​ធ្ងន់​ពី​ឪពុក​ម្តាយ​។ ប្អូន​ប្តេជ្ញា​ចិត្ត​ខំ​រៀន​ពូកែ ដើម្បី​បន្ត​ឈាន​ចូល​មហា​វិទ្យា​ល័យ អនុ​វត្ត​ជាក់​ស្តែង​នូវ​បំ​ណង​ប្រាថ្នា​របស់​ប្អូន"​។

  បញ្ញា​វាង​វៃ សង្វាត់​រៀន​សូត្រ  ម្ល៉ោះ​ហើយ​តាំង​ពី​រៀន​ថ្នាក់​ទី​១០ វុាំង​ខាង តែង​សម្រេច​បាន​កិត្ត​នាម​សិស្ស​រៀន​ពូកែ​ទូ​ទាំង​សា​លា​។ ឆ្នាំ​សិក្សា​២០១៤​​​-​២០១៥ ប្អូន​ជា​សិស្ស​មួយ​រូប​ក្នុង​ចំ​ណោម​សិស្ស​៥​រូប​របស់​សា​លា​សម្រេច​បាន​កិត្ត​នាម​ជា​សិស្ស​រៀន​ពូកែ​ថ្នាក់​ជាតិ​។ វុាំង​ខាង ឲ្យ​ដឹង​ពី​របៀប​រៀន​របស់​ខ្លួន​៖ "រៀង​រាល់​ថ្ងៃ ប្អូន​តែង​រៀប​ចំ​កាល​បរិច្ឆេទ​រៀន​ដោយ​ខ្លួន​ឯង​។ មុន​ពេល​ចូល​សា​លា ប្អូន​ធ្វើ​លំ​ហាត់​ជា​មុន​និង​អាន​សា​ចុះ​សា​ឡើង​ជា​ច្រើន​ដង​។ ពេល​ចូល​សា​លា ប្អូន​ផ្តោត​អា​រម្មណ៍ស្តាប់​លោក​គ្រូ អ្នក​គ្រូ​ពន្យល់​មេ​រៀន​និង​រៀន​ដោយ​ខ្លួន​ឯង​ក្នុង​សា​លា​នូវ​មេ​រៀន​ណា​ដែល​ពិបាក​មេ​រៀន​ណា​ដោះ​ស្រាយ​មិន​បាន ពេល​ចូល​សា​លា ប្អូន​សួរ​លោក​គ្រូ អ្នក​គ្រូ​។ ពេល​ទំ​នេរ​ប្អូន​ចូល​បណ្ណា​ល័យ​ស្វែង​រក​សៀវ​ភៅ​អាន ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម"​។

  លោក​គ្រូ គឹម​វុាំង​សែន នា​យក​រង​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ត្រា​វិញ វាយ​តម្លៃ៖ ​"ប្អូន​ថាច់​វុាំង​ខាង ជា​សិស្ស​គំរូមួយ​រូប​រៀន​ពូកែ​របស់​សា​លា ពេល​ប្រ​ឡង​ចូល ប្អូន​ជាប់​លេខ​ខ្ពស់​បំ​ផុត ជា​មួយ​នឹង​ពិន្ទុ​៤៦,៥​។ ក្នុង​ដំ​ណាក់​កាល​សិក្សា​រៀន​សូត្រ​៣​ឆ្នាំ ប្អូន​ជា​សិស្ស​រៀន​ពូកែ​ចរិយា​សម្បត្តិ​ល្អ​។ ពិ​សេស ប្អូន​ខ្នះ​ខ្នែង​ចូល​រួម​ការ​ចល​នា​របស់​សា​លា​និង​ជា​និច្ច​កាល តែង​ឧបត្ថម្ភ​មិត្ត​ភក្តិ​ក្នុង​សា​លា ដើម្បី​រួម​គ្នា​ឈាន​ឡើង​ក្នុង​ការ​រៀន​សូត្រ"៕

អត្ថបទ, រូបៈ សឺនម៉ាល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាច់​វុាំង​ខា