តាំងពីដើមមក ការយល់ឃើញនៃមនុស្សភាគច្រើនតែងឲ្យតម្លៃថាៈ ការបង្កើតកងទ័ពគឺដើម្បីដំណើរការធ្វើសង្រ្គាម អនុវត្តបណ្ដាការឈ្លានពាន បណ្ដាលឲ្យមានភាពមហន្តរាយដល់មនុស្សជាតិ។ ខុសពីកងទ័ពប្រទេសមួយចំនួន កងទ័ពប្រជាជនវៀតណាមដោយមានបក្សកម្មុយ និស្ដវៀតណាមគ្រប់គ្រង និងដឹកនាំសំដៅដើម្បីអនុវត្តការងារមនុស្សធម៌ សំដៅសង្រ្គោះប្រជាជន សង្រ្គោះជាតិ។ លោកប្រធានហូជីមិញ បញ្ជាក់ថាៈ"ការប្រើប្រាស់កម្លាំងកងទ័ពធ្វើការងារមនុស្សធម៌ បំណងសង្រ្គោះប្រជាជនសង្រ្គោះជាតិ"។
កងទព័ជួយប្រជាជនប្រមូលផលស្រូវពេលខ្យល់ព្យុះ។
ភារកិច្ចសង្រ្គោះប្រជាជន សង្រ្គោះប្រទេសជាតិរបស់កងទ័ពត្រូវបាន អនុវត្តលើវិស័យនានា ទាំងក្នុងការតស៊ូទាំងក្នុងការធ្វើសង្រ្គាមបដិវត្តន៍ ក៏ដូចជាក្នុងសម័យសន្តិភាព កសាងនឹងការពារមាតុភូមិសង្គមនិយម។ ក្នុងការតស៊ូនិងការធ្វើសង្រ្គាមបដិវត្តន៍ កងទ័ពបានធ្វើកិច្ចសហប្រតិបត្ត ការជាមួយនឹងរដ្ឋអំណាច និងអង្គការមហាជននានានៅមជ្ឈិមនិងភូមិ ភាគ។ ជម្រុញខ្លាំងកា្លការងារផ្សព្វផ្សាយ ដើម្បីប្រជាជនគ្រប់ជាន់ថ្នាក់ នៅក្នុងនិងក្រៅប្រទេស ក៏ដូចជាប្រជាជនដែលស្រឡាញ់សន្តិភាពនៅ លើពិភពលោកយល់ច្បាស់ពីឧបាយកលឈ្លានពានរបស់សត្រូវ និង យល់ច្បាស់ពីយុទ្ធនាការតស៊ូប្រកបដោយយុត្តិធម៌របស់ជនជាតិយើង។
នេះគឺជាកត្តាសំខាន់ ដើម្បីពង្រីកនូវកម្លាំងប្រជាជនទាំងមូល ការគាំទ្រនិងជួយជ្រោមជ្រែងរបស់មិត្តភក្ដិអន្តរជាតិក្នុងការតស៊ូដណ្ដើមជ័យជំនះ។ ក្នុងការតស៊ូបដិវត្តន៍ កងទ័ពធ្វើជាកម្លាំងស្នូលរួមជាមួយនឹងប្រជា ជនដំណើរការបានជោគជ័យនូវការក្រោកឡើងជាទូទៅខែសីហា ឆ្នាំ១៩៤៥ ដណ្ដើមរដ្ឋអំណាចមកវិញនៅទូទាំងប្រទេស។ បន្ទាប់ពីនោះ មកកងទ័ពបានរួមជាមួយនឹងប្រជាជនបន្តការស្កាត់វាយបាក់កងទ័ព ខ្មាំងនៅភាគខាងត្បូង ដើម្បីទូទាំងប្រទេសត្រៀមបម្រុងឈានដល់ការ ធ្វើសង្គាមតស៊ូ។ ក្នុងការតស៊ូសង្រ្គាម យើងបានគួបផ្សំយ៉ាងម៉ត់ចត់ រវាងការវាយប្រហារនិងការចរចាសំដៅ ដើម្បីធ្វើឲ្យរំលស់សត្រូវកាត់ បន្ថយការបង្ហូរឈាមផ្ដុំកម្លាំងវាយប្រហារសត្រូវតែម្យ៉ាង។ មិនត្រឹមតែ ប្រកៀកស្មាជាមួយនឹងប្រជាជនវាយប្រហារសត្រូវប៉ុណ្ណោះទេ កងទ័ព យើងនៅទាំងចូលរួមកម្ចាត់"សត្រូវអត់ឃ្លាន" និង "សត្រូវអវិជ្ជា" ធ្វើឲ្យកម្លាំងប្រជាជាតិកាន់តែកើនឡើង វាយឈ្នះអាណានិគមបារាំងឈ្លានពាន។ ពេលភាគខាងជើងបានសន្តិភាពកងទ័ពក៏បានរួមជាមួយនឹងប្រជាជនស្ដារសេដ្ឋកិច្ច អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម លើកស្ទួយជីវភាពប្រជាជន។ កសាងភាគខាងជើងឈានឡើងសង្គមនិយម ក្លាយជាសមរភូមិ ក្រោយដ៏រឹងមាំរួមជាមួយនឹងជនរួមជាតិភាគខាងត្បូងតស៊ូរំ ដោះប្រជាជាតិឯកភាពទឹកដី។
លទ្ធផលដែលបដិវត្តន៍ទទួលបាន គឺបញ្ចប់ការត្រួតត្រារាប់រយឆ្នាំរបស់សត្រូវដើម្បីរំដោះប្រជាជន រំដោះទឹកដីចេញពីការសង្កត់សង្កិនជិះជាន់ ក្រីក្រតោកយ៉ាក វាយដំសួរចម្លើយ និងសម្លាប់រង្គាលយ៉ាងព្រៃផ្សៃនៃពួកអាណានិគមនិងចក្រពត្តិ។ នាំមកនូវជីវភាពសុខសាន្តសេរីភាព សម្បូរសប្បាយ និងសុភមង្គលជូនប្រជាជនគ្រប់ជាន់ស្រទាប់នៅគ្រប់តំបន់ទូទាំងប្រទេស។ ទាំងនោះ គឺជាកត្តាដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា កសាងប្រទេសជាតិឈានឡើងសង្គមនិយម លើកស្ទួយជីវភាពសម្ភារៈ និស្មារតីជូនទូទាំងប្រជាជន បង្កើតជាកម្លាំងការពារទឹកដី។ កងទ័ពយើងរួមនឹងទូទាំងប្រជាជន តស៊ូប្រយុទ្ធយកឈ្នះលើសត្រូវដែលចូលមកជិះជាន់ ប្ដេជ្ញាមិនទុកឲ្យសត្រូវឈ្លានពានទឹកដីនិងអធិបតេយ្យកោះ សមុទ្រសម្លាប់ប្រជាជនស្លូតត្រង់ រក្សារឹងមាំបរិស្ថានសន្តិភាព ដើម្បីប្រជាជនជម្រុញខ្លាំងក្លានូវផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គម។
ទន្ទឹមជាមួយនឹងការកម្ចាត់សត្រូវការពារប្រជាជន និងមាតុភូមិរបស់ យើង កងទ័ពយើងនៅទាំងជួយប្រទេសមិត្តអនុវត្តភារកិច្ចអន្តរជាតិ។ កងទ័ពយើងបានរួមរឹតជិតស្និទ្ធជាមួយកងទ័ព និងប្រជាជននៃប្រទេស មិត្តវាយខ្មាំងរំដោះប្រជាជនផុតពីនឹមត្រួតត្រា សង្កត់សង្កិន និងជិះជាន់ នៃពួកអាណានិគមនិងចក្រពតិ្ត ក៏ដូចជាការរួចផុតពីរបបប្រល័យពូជ សាសន៍ នាំមកជីវភាពសុខសាន្ត សេរីភាព និងសុភមង្គលជូនទូទាំងប្រជាជន។ មិនត្រឹមតែលើកកម្ពស់ស្មារតីអន្តរជាតិដ៏ឧត្តុង្គឧត្តមប៉ុណ្ណោះទេ កងទ័ពយើងនៅទាំងគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាព ទឹកដីនិងទំនៀមទម្លាប់របស់ប្រជាជននៃប្រទេសមិត្ត។ អាស្រ័យហេតុនោះ កងទ័ពយើងជានិច្ចកាលតែងបានកងទ័ពនិងប្រជាជននៃប្រទេសមិត្តស្រឡាញ់ទុកចិត្ត និងគោរពរាប់អានទុកដូចជាកូនចៅរបស់ជាតិ ខ្លួន។
ក្នុងសន្តិភាពកងទ័ពបានរួមជាមួយនឹងប្រព័ន្ធនយោបាយ និងសង្គមនៅភូមិភាគណែនាំប្រជាជនផលិតកម្ម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ បំបាត់អនក្ខរភាព ពិសេសគឺនៅតំបន់ជ្រៅ តំបន់ឆ្ងាយ ព្រមជាមួយនោះ កងទ័ពយើងនៅទាំងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌ និងសង្គមកិច្ចដោយផ្ទាល់ ដើម្បីលើកស្ទួយជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន។ កងទ័ពយើងបានកសាងមណ្ឌលសេដ្ឋកិច្ច-ការពារប្រទេសជាច្រើននៅលើភូមិសាស្រ្តដែលជួបការលំបាក តំបន់ព្រំដែន និងកោះ សមុទ្រការពាររឹងមាំព្រំដែនប្រទេសជាតិ។ អគ្គក្រុមហ៊ុននានារបស់កង ទ័ពនៅទាំងចូលរួមដេញថ្លៃ កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសក៏ដូចជាអន្តរជាតិ រួមចំណែកធ្វើឲ្យប្រជាជនសម្បូរសប្បាយប្រទេសរុង រឿង។ កងទ័ពនៅទាំងធ្វើសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងបណ្ដា ស្ថាប័ន ផ្នែកមជ្ឈិមនិងភូមិភាគកសាងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរឹងមាំនូវខឿនការពារប្រទេសទូទាំងប្រជាជន រួមកម្លាំងកសាងជនបទថ្មី ការពារបរិស្ថាន បង្ការប្រឆាំងគ្រោះធម្មជាតិ និងរោគរាលដាល ទប់ស្កាត់ផលវិបាក ក្រោយពីសង្គ្រាម រក្សាជីវភាពសុខសាន្តជូនប្រជាជន។
ទន្ទឹមជាមួយនឹងការអនុវត្តន៍ភារកិច្ចកសាងប្រទេសជាតិ កងទ័ពនៅ ទាំងអនុវត្តបានល្អ នូវភារកិច្ចត្រៀមជាស្រេចក្នុងការធ្វើសង្រ្គាមការពារ ទឹកដី៕
ឧត្តមសេនីយ៍ត្រី សាស្រ្តាចារ្យរង បណ្ឌិតប៊ូយថាញ់សេីុង
(កងទ័ពប្រជាជន) - បកប្រែៈ ពេជ្រសឿន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។