18/11/2014 - 10:15

លើកកម្ពស់គុណភាពយោធិនថ្មី

  ស្របនឹងបរិយាកាសដ៏ពុះពោររបស់ទូទាំងប្រទេស ក្នុងប៉ុន្មានថ្ងៃនៃ ខែកញ្ញា ប្រវត្តិសាស្រ្តយុវជនតំបន់ជនបទនានានៃខេត្តកាម៉ាវនិងបាកលីវ មានភាពក្លៀវក្លា ស្វាហាប់សម្រាប់ទិវាជួបជុំចូលបម្រើកងទ័ព ...។

អនុលេខាបក្សខេត្តកាម៉ាវ បូយកុងប៊ូវ បង់កន្សែងជូន យោធិនថ្មី ថៃ្ងបញ្ជូនកងទ័ពលេីកទី២។

នៅរដូវជម្រើសទ័ពលើកទី២ឆ្នាំ២០១៤នេះ ខេត្តកាម៉ាវមានពលរដ្ឋចូល បម្រើកងទ័ពការពារមាតុភូមិចំនួ៤៥០នាក់។ ក្នុងនោះ ស្រុកដឹមយេីុយ មានយុវជនចំនួន១៤៩នាក់ ស្រុកត្រឹងវាំុងថើយ មានយុវជនចំនួន១១០នាក់ ស្រុកង៉ុកហៀងមានយុវជនចំនួន៥៥នាក់ នៅក្រៅពីនោះ គឺអង្គភាពក្រុងកាម៉ាវ។អាស្រ័យអនុវត្តបានល្អនូវបណ្តាបែបបទជម្រើសតាំង ម៉្លោះហើយគុណភាពទ័ពថ្មីលើកនេះត្រូវបានបង្កើនគុណភាពពិតប្រាកដ។ ក្នុងចំណោមយុវជនចូលបម្រើកងទ័ពមានកម្រិតវប្បធម៌ពី កម្រិត៣ឡើងទៅស្រូបយកអត្រា៦៤,៣៧%  កម្រិតមធ្យមសិក្សាអនុម ហាវិទ្យាល័យ មហាវិទ្យាល័យស្រូបយកអត្រាជាង៥% សុខភាពប្រភេទ១ ប្រភេទ២ សម្រេច៥២,២២% អត្រាបក្ខជនក្នុងចំនួនយុវជនចូលកងទ័ពសម្រេច៤,៤៤% ក្រៅពីនោះ គឺសមាជិកសម្ព័ន្ធយុវជន។ ប្រការគួរឲ្យចាប់អារម្មណ៍ក្នុងចំនួនទ័ពថ្មីទាំង៤៥០នាក់លើកនេះ គឺសុទ្ធតែសរសេរលិខិតចុះឈ្មោះស្ម័គ្រចិត្តចូលបម្រើកងទ័ព។

យោធិនថ្មីត្រឹងវាំុងយេីុ នៅភូមិកិញ៥ ឃុំតឹងភូ  ស្រុកថើយប៊ិញ ឲ្យដឹង ៖" ខ្ញុំប្រឡងជាប់សញ្ញាបត្រជំនាញផ្នែកសាងសង់នា ឆ្នាំ២០១៣ ការជម្រើសទ័ពលើកនេះ ខ្ញុំសរសេរលិខិតចុះឈ្មោះស្ម័គ្រចិត្តចូលរួមនិងសំណាងបានជាប់ជម្រើស។ ខ្ញុំជឿជាក់ថា ជាមួយនឹងចំណេះដឹងដែលខ្ញុំសិក្សានៅសកលវិទ្យាល័យអាចជួយខ្ញុំរឹតតែជឿលើខ្លួនឯង ហើយបានឧទ្ទិសកម្លាំងច្រើនជាងទៀតសម្រាប់បុព្វហេតុការពារមាតុភូមិ"។ ក្នុងចំនួនយោធិនថ្មីទាំង១១០នាក់របស់ស្រុកថើយប៊ិញ ក្នុងនោះមានយុវជន ៨នាក់ មានកម្រិតវប្បធម៌មហាវិទ្យាល័យ អនុមហាវិទ្យាល័យ និងមធ្យមសិក្សាជំនាញនិងមានយោធិនថ្មីចំនួន៦នាក់ជាបក្ខជន។ បក្ខជនវ័យ ក្មេងង៉ោវាំុងង្វ៉ាង អាយុ២៤ឆ្នាំ នៅឃុំទ្រីផាយ  ស្រុកថើយប៊ិញ ឲ្យដឹង៖ "ក្នុងនាមជាបក្ខជនវ័យក្មេង ខ្ញុំនាំមុខក្នុងការចូលបម្រើកងទ័ពទទួលបានការស្របមតិ និងគាំទ្រធំធេងរបស់គណៈកម្មាធិការបក្សឃុំ និងគ្រួសារ ដូច្នេះខ្ញុំនឹងនរចិត្ត"។ ទន្ទឹមនឹងភាពរីករាយនោះ យោធិនថ្មីត្រឹងវាំុងណាំ ជនជាតិខ្មែរនៅឃុំតឹងឡុកបាក់ ស្រុកថើយប៊ិញ ឲ្យដឹង៖"  ជាមួយនឹងសញ្ញាបត្រច្បាប់ (ចប់កម្មសិក្សាឆ្នាំ២០១៣) ខ្ញុំសង្ឃឹមថានឹងបានបម្រើក្នុងជួរទ័ពបានយូរអង្វែង ពីព្រោះនេះជាក្តីប្រាថ្នារបស់ខ្ញុំតាំងពីកុមារភាពមេ្លះ"

ថ្ងៃជួបជុំចូលបម្រើកងទ័ពលើកទី២ឆ្នាំ២០១៤ ខេត្តបាកលីវ មានស្រុកចំនួន៤ រៀបចំពិធីបញ្ជូនទ័ព នោះគឺស្រុកហ្វាប៊ិញ វិញឡើយ ភឿកឡុង និងស្រុកហុងយ៉ឹង ដោយមានយុទ្ធជនចំនួន៤០០នាក់។ បណ្តាស្រុក ទាំងនេះមានជនរួមជាតិខ្មែររស់នៅកុះកររបស់ខេត្តបាកលីវ។ យោធិន ថ្មីទាំង៤០០នាក់ជាប់ជម្រើសបំពេញកាព្វកិច្ចយោធាលើកនេះ នឹងត្រូវបានប្រគល់ជូនបណ្តាអង្គភាព កងកម្លាំងប្រដាប់អាវុធចំណុះយោធភូមិភាគ៩ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងបញ្ជាការដ្ឋានយោធាខេត្តបាកលីវ។ លោកត្រឹងថាញ់តឹម លេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនស្រុកហ្វាប៊ិញ ឲ្យដឹង៖"  ពលរដ្ឋចំនួន១០០នាក់ ចូលបម្រើកងទ័ពលើកនេះ គឺសុទ្ធតែសរសេរលិខិតចុះឈ្មោះស្ម័គ្រចិត្តចូលបម្រើលកងទ័ព ក្នុងនោះមានយុវជនជាជនជាតិខ្មែរចំនួន៧នាក់" 

បញ្ជាការដ្ឋានយោធាខេត្តកាម៉ាវ ឲ្យដឹង៖ ទ័ពថ្មី៤៥០នាក់ ឆ្នាំនេះនឹងប្រ គល់ជូនអង្គភាពនានា ក្នុងនោះអង្គភាពកងពលធំថ្មើរជើង៣៣០យោធភូមិភាគ៩ កងពលតូច៩៥០យោធភូមិភាគ៩ បញ្ជាការដ្ឋានយោធានិង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តកាម៉ាវ។ លោកវរសេនីយ៍ឯក បម្រុងចីមវាំុងដង នាយរងសេនាធិការនៃបញ្ជាការដ្ឋានយោធាខេត្តកាម៉ាវ ឲ្យដឹង៖ក្រុមប្រឹក្សាយោធាខេត្តអនុវត្តហ្មត់ចត់បែបបទជម្រើសទ័ព តាមគោលលំនាំ" ជម្រើសអ្នកណាជាក់អ្នកនោះ" ​ ម៉្លោះហើយគុណភាពទ័ពថ្មីត្រូវបានលើកកម្ពស់គួរឲ្យកត់សម្គាល់៕

ហ៊ឺវតុង-មុនី

 

ចែករំលែកអត្ថបទ