ប៉ុន្មានឆ្នាំកន្លង កងទ័ពការពារព្រំដែនគៀងយ៉ាង អនុវត្តបានល្អការងារផ្សព្វផ្សាយចលនា ម្ល៉ោះហើយប្រជាជនរាប់ពាន់នាក់បានចុះកិច្ចសន្យាចូលរួមស្វ័យគ្រប់គ្រងបន្ទាត់ព្រំដែន និងបង្គោលព្រំដែន។ ក្នុងចំណោមប្រជាជនទាំងនោះ មានអ្នកវ័យចំណាស់ជាច្រើន ដែលមានប្រជាប្រិយភាពក្នុងគ្រួសារវង្សត្រកូល ភូមិស្រុកក៏បានចូលរួមផងដែរ។ អាស្រ័យដោយការណែនាំរបស់អ៊ំៗទាំងនេះ បានជាគ្រួសារនិងកូនចៅក្នុងភូមិស្រុក ខ្លះមានសេចក្តីភ្ញាក់រលឹកដោយខ្លួនឯង ប្រតិបត្តិតាមសេចក្តីកំណត់របស់ភូមិភាគ សកម្មចូលរួមចលនាទូទាំងប្រជាជនការពារអធិបតេយ្យ និងសន្តិសុខព្រំដែន។ល។
លោកអ៊ំឃីវគីម ឈរកែ្បរបង្គោលព្រំដែនលេខ៣១៤។
អាយុជាង៧០ឆ្នាំ ប៉ុន្តែថ្ងៃណាក៏ដូចថ្ងៃណា ក្រោយពីរៀបចំកិច្ចការផ្ទះរួចស្រេច អ៊ំឃីវគីម ស្នាក់នៅភូមិសាសៀ ឃុំម៉ីឌឹក ក្រុងហាតៀង ខេត្តគៀងយ៉ាង ប្រញាប់រកអាវក្រមាធាក់កង់ឆ្ពោះទៅកាន់បង្គោលព្រំដែន៣១៤។ ថ្ងៃនេះនៅឯបង្គោលព្រំដែន មានក្រុមកម្មករសំណង់ក្រុងហាតៀង កំពុងដាំផ្កាគ្រប់ប្រភេទនិងដំណាំលម្អជុំវិញបង្គោលឡាក់ មិនគិតវ័យចាស់ កម្លាំងខ្សោយយ៉ាងណានោះទេ អ៊ំឃីវគីមចូលរួមជាមួយនឹង កម្មករទាំងឡាយដាំដើមឈើ។ដោយឃើញអ៊ំយកចិត្តទុកដាក់ព្យាយាម ជ្រួយដី អ្នកទាំងនោះកាន់តែខិតខំធ្វើការ ដើម្បីបំភ្លេចនូវកម្តៅថ្ងៃដែលកំពុងក្តៅចែសនៅតំបន់ព្រំដែន។
វរសីនីយ៍ឯកបម្រុង ផាមក្វាងង៉ាយ ស្នងការនយោបាយនៃប៉ុស្តិ៍ការពារ ច្រកអន្តរជាតិហាតៀងឲ្យដឹងៈ"ខ្ញុំស្គាល់អ៊ំឃីវគីមពីយូរណាស់មកហើយ។ អ៊ំជាកសិករស្លូតត្រង់ អស់ពីចិត្តជួយមាមីងភូមិស្រុក ជាអ្នកមានប្រជាប្រិយភាពជាមួយនឹងញាតិមិត្ត មាមីងក្នុងភូមិសាស្រ្ត។ ប៉ុន្មានឆ្នាំកន្លង អ៊ំឃីវគីម បានសកម្មការក្នុងចលនាមាមីងខ្មែរចូលរួមការពារបន្ទាត់ព្រំដែននិងបង្គោលព្រំដែន ពិសេសគឺក្នុងពេលផ្នែកសមត្ថកិច្ចកំណត់ព្រំដែនទាំង២ក្រុម ធ្វើការបោះបង្គោលព្រំដែននៅខេត្តគៀងយ៉ាង (វៀតណាម) និងខេត្តកំពត (ព្រះរាជាណាចក្រកម្ពុជា)បំពេញភារកិច្ចនៅភូមិសាសៀ។ល។"។
ដឹងដំណឹងថាអ៊ំឃីវគីម មានវត្តមាននៅបង្គោលព្រំដែន៣១៤ បណ្តាយុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកអន្តរជាតិហាតៀង ប្រជាជននៅទីនោះ និងសមត្ថកិច្ចការពារព្រំដែនប្រទេសមិត្ត ក៏បានឆ្លៀតពេលចេញមកពិនិត្យមើលជាមួយនឹងអ៊ំផងដែរ។ ជុំវិញបង្គោលព្រំដែនកាន់តែមានភាពកុះករ អ្នកខ្លះឆ្លៀតពេលជួបសួរសុខទុក្ខអ៊ំជាដើម។ ម្យ៉ាងទៀតយុទ្ធជនការពារព្រំដែនទាំងឡាយ បានជំរុញទឹកចិត្តអ៊ំបន្តការពិនិត្យមើលថែទាំបន្ទាត់ព្រំដែនបង្គោលព្រំដែន និងរក្សាសន្តិសុខនយោបាយនៅក្នុងតំបន់។ល។
កើតនិងធំដឹងក្តីនៅតំបន់ព្រំដែននេះ អ៊ំឃីវគីម ចាំអស់គ្រប់ច្រកល្ហក ដើមឈើតូចធំ ព្រែកប្រឡាយនៅតំបន់ព្រំដែនគ្មានចន្លោះ។ អ៊ំរស់នៅសាមញ្ញ ទៀងត្រង់ អស់ពីចិត្តដើម្បីភូមិស្រុក ញាតិមិត្ត ម្ល៉ោះហើយពាក្យសម្តីរបស់អ៊ំត្រូវបានមាមីងស្តាប់បង្គាប់តាមជានិច្ច។ ប៉ុន្មានឆ្នាំកន្លង ប៉ុស្តិ៍ការពារព្រំដែនច្រកអន្តរជាតិហាតៀង ត្រូវបានអ៊ំរួមចំណែកជាច្រើនក្នុងការផ្សព្វផ្សាយចលនាជនរួមជាតិខ្មែរ ចូលរួមការពារបន្ទាត់ព្រំដែន បង្គោលព្រំដែននិងសណ្តាប់ធ្នាប់ភូមិស្រុកជាប់នឹងព្រំដែន។
ពេលវិលត្រឡប់មកវិញ យើងខ្ញុំឆៀងចូលផ្ទះអ៊ំហ្វិញវាំុងសួន ស្នាក់នៅភូមិហ្វាខាញ់ ឃុំតឹងខាញ់ហ្វា ស្រុកព្រំដែនយ៉ាងថាញ់។ យុទ្ធជនប៉ុស្តិ៍ ការពារព្រំដែនទាំងឡាយនៅច្រកអន្តរជាតិយ៉ាងថាញ់ ឲ្យដឹងៈ ថ្វីត្បិតតែអាយុជាង៦០ឆ្នាំក៏ពិតមែន ប៉ុន្តែអ៊ំតែងសកម្មចូលរួមការងារសង្គម ពិសេស គឺការចលនាទូទាំងប្រជាជនស្វ័យគ្រប់គ្រងបន្ទាត់ព្រំដែននិង បង្គោលព្រំដែន អាស្រ័យដោយប៉ុស្តិ៍ការពារព្រំដែនបំផុសចលនា។ អង្គុយលើទូកម៉ាសីុន បើកបណ្តោយទឹកឆ្ពោះទៅកាន់យ៉ាងថាញ់ រហូតទៅដល់ផ្ទះប្រជាជនរស់នៅជាប់តំបន់ព្រំដែន អ៊ំសួន ឲ្យដឹងៈ អ៊ំកើតនិង ធំដឹងក្តីនៅទីនេះ មាមីងក្នុងឃុំព្រំដែនតឹងខាញ់ហ្វានិងគ្រួសារដទៃទៀត រស់នៅជាប់ឯនាយព្រំដែន តែងស្គាល់អ៊ំស្ទើរតែទាំងអស់។ ដោយអ៊ំអស់ពីចិត្តជាមួយមាមីងនិងប្រជាជនក្រីក្រនៅតំបន់ព្រំដែននេះ ស្ម័គ្រចិត្តការ ពារបន្ទាត់ព្រំដែនបង្គោលព្រំដែន និងរក្សាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។
ប៉ុន្មានឆ្នាំជិតៗនេះ នៅតាមបន្ទាត់ព្រំដែនមានគ្រួសារជាច្រើនចូលរួមរត់ពន្ធនិងអនុវត្តមិនទាន់បានម៉ឺងម៉ាត់ក្នុងការឆ្លងទៅមកតាមព្រំដែននៅឡើយ។ ឆ្លងតាមរយៈការទៅសួរសុខទុក្ខ សំណេះសំណាលនិងការដាស់តឿនក្រើនរំលឹកដ៏ស្មោះរបស់អ៊ំសួនមកទល់ពេលនេះ មាមីងស្ទើរតែទាំងអស់ តែងអនុវត្តបានល្អ គោលនយោបាយរបស់បក្សក្រឹត្យច្បាប់របស់រដ្ឋ សាមគ្គីរួមកម្លាំងការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃមាតុភូមិ៕
តៀងវិញ-ឡេស៊ាង-លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។