មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/09/2026 - 04:55

ជូន​អំ​ណោយ​ ១២០ ចំ​ណែក​ ដល់​គ្រួ​សារ​មាន​ស្ថាន​លំ​បាក​នៅ​ឃុំ​លីវ​ទូ​ 

សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​លីវ​ទូ​ សហ​ការ​ជា​មួយ​ការិយា​ល័យ​វប្ប​ធម៌​-សង្គម​ឃុំ​ បាន​ចាត់​តាំង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​លើ​ភូមិ​ឋាន​ឃុំ​។

ក្នុង​កម្ម​វិធី​នេះ​ គណៈ​ចាត់​តាំង​បាន​ជូន​អំ​ណោយ​ ១២០ ចំ​ណែក​ ដល់​គ្រួ​សារ​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​។ អំ​ណោយ​មួយ​ចំ​ណែក​ៗមាន​តម្លៃ​ ៥០០.​០០០ ដុង​ រួម​មាន​គ្រឿង​ឧប​ភោគ​បរិភោគ​។ អំ​ណោយ​ទាំង​នេះ​ គិត​ជា​ទឹក​ប្រាក់​សរុប​៦០លាន​ដុង​ អា​ស្រ័យ​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​លីវ​ទូ​ បាន​ចលនា​សប្បុរស​ជន​ចូល​រួម​ឧបត្ថម្ភ​។

លោក​ស្រី​ វ៉​ធី​ញ៉ី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ​ បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​សប្បុរស​ជន​ដែល​បាន​រួម​ដំ​ណើរ​ និង​ឧបត្ថម្ភ​ដល់​ការ​ងារ​សុខុមាល​ភាព​សង្គម​នៅ​ភូមិ​ភាគ​ ហើយ​សង្ឃឹម​ថា​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ នឹង​បន្ត​តភ្ជាប់​និង​ចលនា​អង្គ​ការ​ បុគ្គល​ ព្រួត​ដៃ​គ្នា​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​សុខុមាល​ភាព​សង្គម​​​នៅ​ភូមិ​ភាគ​៕

                                                                ធ្វី​ឡេវ​ - វិមាន​

ចែករំលែកអត្ថបទ