18/09/2026 - 18:05

ធ្វឹង​ហ្វា​ ជំ​រុញ​សក្តា​នុភាព​ទេស​ចរណ៍​ភ្ជាប់​ជា​មួយ​វប្ប​ធម៌​ខ្មែរ​ 

ដោយ​ឧត្តម​ភាព​ជា​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ទើប​ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ​ មាន​តម្លៃ​វប្ប​ធម៌​ដ៏​ពិ​សេស​ជា​ច្រើន​ ដែល​បាន​ថែ​រក្សា​តៗគ្នា​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​។ ចាប់​ពី​វត្ត​អា​រាម​ដិត​ដាម​ដោយ​ស្ថា​បត្យ​កម្ម​វប្ប​ធម៌​ខ្មែរ​ ទី​តាំង​ទេស​ចរណ៍​យៀងតៀង​ ព្រម​ទាំង​ភូមិ​រប​រនិង​សិល្បៈ​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ភាគ​ កំ​ពុង​បង្កើត​ជា​ផលិត​ផល​ទេស​ចរណ៍​ពិ​សេស​ ដោយ​នាំ​យក​វប្ប​ធម៌​ទៅ​ជា​ធន​ធាន​សម្រាប់​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។

* លើក​តម្លៃ​វប្ប​ធម៌​ឱ្យ​រស់​ឡើង​វិញ​

តាម​ប្រ​សាសន៍​លោក​ ត្រឹង​មិញ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ្វា​ ភូមិ​ភាគ​គឺ​ជា​កន្លែង​ប្រ​មូល​ផ្ដុំ​និង​លាយ​ចម្រុះ​គ្នា​នៃ​វប្ប​ធម៌​របស់​ជន​ជាតិ​ទាំង​ ៣ គឺ​ កិញ-ខ្មែរ​-ហ្វា​។ ការ​សាមគ្គី​និង​ភាព​ស្អិត​រមួ​តរវាង​ជន​ជាតិ​ទាំង​អស់​ បាន​បង្កើត​ឱ្យ​មាន​ជីវ​ភាព​វប្ប​ធម៌​ដ៏​សម្បូរ​បែប​ ដែល​មាន​តម្លៃ​ជា​អនេក​ខាង​ស្ថា​បត្យ​កម្ម​ ពិ​ធី​បុណ្យ​ ជំនឿ​និង​សិល្បៈ​។ ពិ​សេស​ សិល្បៈ​ល្ខោន​បា​សាក់​ របាំ​និង​រាំ​វង់​ជា​ដើម​ គឺ​ជា​តម្លៃ​វប្ប​ធម៌​ដែល​កំ​ពុង​បាន​អភិ​រក្ស​និង​លើក​កម្ពស់​។ ផ្ដើម​ពី​ឧត្តម​ភាព​នេះ​ ឃុំ​ធ្វឹង​ហ្វា​ កំ​ណត់​ច្បាស់​ការ​អភិវឌ្ឍ​ទេស​ចរណ៍​អេកូឡូ​ស៊ី​ និង​ទេស​ចរណ៍​សហ​គម​ន៍ភ្ជាប់​ជា​មួយ​ការ​អភិ​រក្ស​វប្ប​ធម៌​ខ្មែរ​ ជា​ទិស​ដៅ​សម​ស្រប​និង​មាន​ចីរ​ភាព​ ដើម្បី​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញា​ណ​របស់​ភូមិ​ភាគ​ ព្រម​ទាំង​បង្កើត​មុខ​រប​រនិង​ប្រ​ភព​ចំ​ណូល​បន្ថែម​ដល់​ប្រ​ជា​ជន​។

របាំ​ជូន​ពរ​របស់​សហ​ករណ៍​វប្ប​ធម៌​-ទេស​ចរណ៍​-សិល្បៈ​យៀងតៀង​។

ចំ​ណុច​លេច​ធ្លោ​មួយ​ក្នុង​ចំ​ណោម​នោះ​ គឺ​សហ​ករណ៍​វប្ប​ធម៌​-ទេស​ចរណ៍​-សិល្បៈ​យៀងតៀង​ ដែល​ជា​កន្លែង​ប្រ​មូល​ផ្តុំ​អ្នក​ដែល​មាន​ចិត្ត​ស្រ​ឡាញ់​ និង​ប្តេជ្ញា​ចិត្ត​ចំ​ពោះ​វប្ប​ធម៌​និង​សិល្បៈ​ប្រ​ពៃ​ណី​។ សហ​ករណ៍​កំ​ពុង​រៀប​ចំ​ជា​ជំ​ហាន​ៗនូវ​សកម្ម​ភាព​បម្រើ​ភ្ញៀវ​ទេស​ចរ​ ដើម្បី​ឧទ្ទេស​នាម​អំ​ពី​ប្រ​ណីត​ភាព​នៃ​វប្ប​ធម៌​ខ្មែរ​ និង​ការត​ភ្ជាប់​ជា​មួយ​គោល​ដៅ​ទេស​ចរណ៍​នា​នា​លើ​ភូមិ​ឋាន​។ អ្នក​ស្រី​ស៊ើង​ធី​យ៉ីវ នា​យិកាស​ហ​ករណ៍​វប្ប​ធម៌​-ទេស​ចរណ៍​-សិល្បៈ​យៀងតៀង​ ឱ្យ​ដឹង​៖ "យើង​ខ្ញុំ​កំ​ណត់​ច្បាស់​ថា​ ការ​ធ្វើ​ទេស​ចរណ៍​ត្រូវ​ចាប់​ផ្តើម​ពី​ការ​ថែ​រក្សា​តម្លៃ​វប្ប​ធម៌​ដែល​មាន​ស្រាប់​។ សមា​ជិក​សហ​ករណ៍​ទាំង​អស់​សុទ្ធ​តែ​មាន​ចិត្ត​ស្រ​ឡាញ់​ និង​ចង់​ឧទ្ទេស​នាម​របាំ​និង​បទ​ចម្រៀង​របស់​ជន​ជាតិ​ខ្មែរ​ដល់​ភ្ញៀវ​ទេស​ចរ​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​។ នៅ​ពេល​ខាង​មុខ​ សហ​ករណ៍​នឹង​តភ្ជាប់​ជា​មួយ​ភូមិ​របរ​ និង​ទី​តាំង​ទេស​ចរណ៍​នា​នា​ ដើម្បី​សម្តែង​សិល្បៈ​ បង្កើត​បទ​ពិសោធន៍​កាន់​តែ​ច្រើន​សម្រាប់​ភ្ញៀវ​ទេស​ចរ​ និង​រួម​ចំ​ណែក​បង្កើត​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដល់​ប្រ​ជា​ជន​"។

រួម​ជា​មួយ​វប្ប​ធម៌​ ភូមិ​របរ​ប្រ​ពៃ​ណី​ក៏​ជា​ឧត្តម​ភាព​មួយ​ជួយ​ឱ្យ​ឃុំ​ធ្វឹង​ហ្វា​ អភិវឌ្ឍ​ទេស​ចរណ៍​ឆ្លង​បទ​ពិសោធន៍​។ សហ​ករណ៍​តម្បាញ​ផ្តៅ​និង​ឫស្សី​ធ្វី​ត្វៀត​ កំ​ពុង​បន្ត​រក្សា​របរ​តម្បាញ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ពង្រីក​ប្រ​ភព​វត្ថុ​ធា​តុ​ដើម​និង​ជំ​នាញ​របស់​សិប្ប​ករ​ក្នុង​ភូមិ​ភាគ​ ដើម្បី​បង្កើត​បាន​ផលិត​ផល​សិប្ប​កម្ម​សម្រាប់​ផ្គត់​ផ្គង់​ទី​ផ្សារ​។ អ្នក​ស្រី​ទ្រឿង​ធី​បាច់​ធ្វី​ នា​យក​សហ​ករណ៍​តម្បាញ​ផ្តៅ​និង​ឫស្សី​ ធ្វី​ត្វៀត​ ឱ្យ​ដឹង​ ការ​រក្សា​ភូមិ​របរ​មិន​ត្រឹម​តែ​បង្ក​ការ​ងារ​ធ្វើ​ និង​ប្រាក់​ចំ​ណូល​សម្រាប់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ថែ​រក្សា​មុខ​របរ​ប្រ​ពៃ​ណី​របស់​ដូន​តា​។ នៅ​ពេល​ខាង​មុខ​ សហ​ករណ៍​នឹង​ផ្សារ​ភ្ជាប់​ភូមិ​របរ​ជា​មួយ​វិស័យ​ទេស​ចរណ៍​ ដើម្បី​ឱ្យ​ភ្ញៀវ​ទេស​ចរ​មិន​ត្រឹម​តែ​បាន​ទស្សនា​ផលិត​ផល​សិប្ប​កម្ម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​ទទួល​បាន​ការ​ណែ​នាំ​ពី​សិប្ប​ករ​និង​ចូល​រួម​ធ្វើ​ផលិត​ផល​ដោយ​ផ្ទាល់​តាម​ចំ​ណង់​ចំ​ណូល​ចិត្ត​។ ចាប់​ពី​វត្ថុ​ធា​តុ​ដើម​ ថ្វី​ដៃ​របស់​សិប្ប​ករ​ រហូត​ដល់​ផលិត​ផល​សម្រេច​ គ្រប់​ដំ​ណាក់​កាល​សុទ្ធ​តែ​អាច​ក្លាយ​ជា​បទ​ពិសោធន៍​វប្ប​ធម៌​ដ៏​ស្និទ្ធ​ស្នាល​មួយ​ ជួយ​ឱ្យ​ភ្ញៀវ​ទេស​ចរ​យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​ជីវ​ភាព​រស់​នៅ​ និង​តម្លៃ​ពល​កម្ម​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។

*តភ្ជាប់​ទី​តាំង​ទេស​ចរណ៍​ បង្កើត​ភាព​ទាក់​ទាញ​

ក្រៅ​ពី​សហ​ករណ៍​វប្ប​ធម៌​-ទេស​ចរណ៍​-សិល្បៈ​និង​ភូមិ​របរ​ ទី​តាំង​ទេស​ចរណ៍​សាសនា​យៀងតៀង​ រួម​ជា​មួយ​ស្ថា​បត្យ​កម្ម​ដ៏​ប្លែក​នៃ​វត្ត​អា​រាម​ខ្មែរ​ ក៏​ជា​ទី​តាំង​ទេស​ចរណ៍​ដែល​មាន​សក្តា​នុភាព​ខ្ពស់​។ ទី​តាំង​ទាំង​នេះ​ មិន​ត្រឹម​តែ​ជា​កន្លែង​សម្រាប់​សហ​គម​ន៍ធ្វើ​សកម្ម​ភាព​ជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្កប់​នូវ​តម្លៃ​ផ្នែក​ស្ថា​បត្យ​កម្ម​ ប្រ​វត្តិ​សាស្ត្រ​និង​វប្ប​ធម៌​។ ដោយ​ផ្អែក​លើ​ឧត្តម​ភាព​ដែល​មាន​ស្រាប់​របស់​ភូមិ​ភាគ​ ឃុំ​ធ្វឹង​ហ្វា​នឹង​តភ្ជាប់​ទី​តាំង​ទេស​ចរណ៍​នា​នា​ជា​មួយ​អា​ជីវ​កម្ម​ អង្គ​ភាព​ទេស​ចរណ៍​ ដើម្បី​រៀប​ចំ​ជើង​ទេស​ចរណ៍​ឱ្យ​សម​ស្រប​។ មក​ដល់​ឃុំ​ធ្វឹង​ហ្វា​ ភ្ញៀវ​ទេស​ចរ​អាច​ទស្សនា​វត្ត​អា​រាម​ ស្វែង​យល់​អំ​ពី​វប្ប​ធម៌​ខ្មែរ​ បាន​ឆ្លង​បទ​ពិសោធន៍​នៅ​ភូមិ​របរ​ ទស្សនា​និង​កម្សាន្ត​អា​រម្មណ៍​ជា​មួ​យស​កម្ម​ភាព​វប្ប​ធម៌​-សិល្បៈ​ ព្រម​ទាំង​ស្វែង​យល់​ពី​ទេ​សភាព​របស់​ភូមិ​ភាគ​ក្នុង​ដំ​ណើរ​ទេស​ចរណ៍​តែ​មួយ​។

សហ​ករណ៍​តម្បាញ​ផ្តៅ​និង​ឫស្សី​ ធ្វី​ត្វៀត​ មាន​ផលិត​ផល​សិប្ប​កម្ម​ជា​ច្រើន​ប្រ​ភេទ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ជ្រើស​រើស​នៅ​ពេល​មក​ដល់​ឃុំ​ធ្វឹង​ហ្វា​។

លោក​ត្រឹង​មិញ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ្វា​ បាន​ឱ្យ​ដឹង​ ភមិភាគ​បាន​កំ​ណត់​ច្បាស់​ ការ​អភិ​រក្ស​វប្ប​ធម៌​ត្រូវ​ដើរ​ទន្ទឹម​គ្នា​ជា​មួយ​ការ​អភិវឌ្ឍ​ទេស​ចរណ៍​។ ឃុំ​នឹង​បង្ក​លក្ខ​ណៈដើម្បី​សហ​ករណ៍​ ភូមិ​រប​រនិង​ទី​តាំង​វប្ប​ធម៌​-ទេស​ចរណ៍​សាសនា​ ភ្ជាប់​ទំ​នាក់​ទំនង​និង​សហ​ការ​គ្នា​ ដើម្បី​បង្កើត​ជា​ផលិត​ផល​និង​ជើង​ទេស​ចរណ៍​ឆ្លង​បទ​ពិសោធន៍​ដ៏​ពិ​សេស​។ ជា​មួយ​គ្នា​នេះ​ ឃុំ​នឹង​អនុ​វត្ត​ជា​ជំ​ហាន​ៗដើម្បី​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​ឧទ្ទេស​នាម​ពី​រូប​ភាព​ឃុំ​ធ្វឹង​ហ្វា​ទៅ​កាន់​ភ្ញៀវ​ទេស​ចរ​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ និង​ធ្វើ​ឱ្យ​សហ​គម​ន៍ក្លាយ​ជា​តួ​អង្គ​សំ​ខាន់​ក្នុង​ការ​ថែ​រក្សា​និង​លើក​កម្ពស់​វប្ប​ធម៌​។

ដោយ​តម្លៃ​វប្ប​ធម៌​ខ្មែរ​ដ៏​ពិ​សេស​ ស្ថា​បត្យ​កម្ម​ដ៏​ប្លែក​នៃ​វត្ត​អា​រាម​ខ្មែរ​ ទី​តាំង​ទេស​ចរណ៍​សាសនា​យៀងតៀង​ ព្រម​ទាំង​ភូមិ​រប​រនិង​សកម្ម​ភាព​សិល្បៈ​ប្រ​ពៃ​ណី​ ឃុំ​ធ្វឹង​ហ្វា​ កំ​ពុង​មាន​ឱ​កាស​ច្រើន​សម្រាប់​បង្កើត​ទិស​ដៅ​អភិវឌ្ឍ​ទេស​ចរណ៍​សហ​គម​ន៍ដែល​មា​នល​ក្ខណៈ​ពិ​សេស​ដោយ​ឡែក​។ នៅ​ពេល​តម្លៃ​វប្ប​ធម៌​ទាំង​នេះ​បាន​អភិ​រក្ស​ តភ្ជាប់​និង​ទាញ​យក​ផល​សម​ស្រប​ ឃើញ​ថា​ វត្ត​អា​រាម​ ភូមិ​របរ​ របាំ​ ឬ​ផលិត​ផល​សិប្ប​កម្ម​នីមួយៗ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ដំ​ណើរ​ឆ្លង​បទ​ពិសោធន៍​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ឃុំ​ធ្វឹង​ហ្វា​ក្លាយ​ជា​ទី​តាំង​ទេស​ចរណ៍​ដែល​ពោរ​ពេញ​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​៕ 

យ៉ីអាញ​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ