គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចង្អុលការបណ្តាអង្គភាព សហការជាមួយភូមិភាគ អនុវត្តយ៉ាងប្តូរផ្តាច់ ព្រមៗគ្នានូវដំណោះស្រាយតស៊ូបង្ការ ប្រឆាំងបទល្មើសគ្រប់ប្រភេទ ក៏ដូចជាជំរុញការងារល្បាត ត្រួតពិនិត្យ ដើម្បីចាត់វិធានការទាន់ពេលរាល់ករណីប្រព្រឹត្តល្មើស រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែនសមុទ្រ។

ក្រុមការងារប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា កំពុងយកចម្លើយមុខសញ្ញា ង៉ោហនស៊ីន នៅព្រៃជាប់ B មានសកម្មភាពរក្សាទុកសារធាតុគ្រឿងញៀនខុសច្បាប់។
រយៈពេលកន្លង ការអនុវត្តភារកិច្ចការពារអធិបតេយ្យសន្តិសុខព្រំដែនតំបន់សមុទ្រ ផ្សារភ្ជាប់នឹងបង្ការ ប្រឆាំងបទល្មើស កងទ័ពការពារព្រំដែនទីក្រុង បានចង្អុលការដល់ប៉ុស្តិ៍កងនាវាចរណ៍ ការពារព្រំដែនទាំងអស់ ផ្តុំកម្លាំងអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើន។ ក្នុងនោះ ផ្តោតសំខាន់គឺទម្រង់ “អនុសង្កាត់ ភូមិ គ្មានគ្រឿងញៀន” និងបង្កើត “ក្រុមស្វ័យគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់” នៅតំបន់ព្រំដែនសមុទ្រ។ ទន្ទឹមនឹងនោះ ជំរុញការងារឃោសនា អប់រំច្បាប់ លើកកម្ពស់ស្មារតីភ្ញាក់រលឹករបស់ប្រជាជនអំពីផលប៉ះពាល់នៃគ្រឿងញៀន ភាពពាក់ព័ន្ធរវាងអបាយមុខគ្រឿងញៀនជាមួយបទល្មើសផ្សេងៗទៀត ដូច៖ រត់គយ គៃបន្លំពាណិជ្ជកម្ម ប្រព្រឹត្តល្មើសច្បាប់លើផ្ទៃសមុទ្រ។ល។ ជាជំហានៗ បង្កើតនូវស្មារតីភ្ញាក់រលឹកដោយខ្លួនឯងក្នុងការបង្ការ ទប់ស្កាត់នៅគ្រួសារ អនុសង្កាត់ ភូមិនីមួយៗ។ តាមប្រសាសន៍វរសេនីយ៍ត្រី វ៉មិញល្វឹង ប្រធានប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា រយៈពេលកន្លង ទន្ទឹមនិងកិច្ចសហការចាត់តាំងក្រុមល្បាតត្រួតពិនិត្យលើភូមិឋាន ក្នុងការបង្ការ ប្រឆាំងបទល្មើស អង្គភាពតែងពង្រីកល្អតួនាទីរបស់អ្នកមានប្រិយភាព ប្រធានអនុសង្កាត់ អ្នកមុខអ្នកការសាសនាក្នុងការងារឃោសនា។ អាស្រ័យហេតុនោះ កងកម្លាំងសមត្ថកិច្ចក្នុងអង្គភាពក្តាប់ច្បាស់ពីស្ថានភាពលើភូមិឋាន រកឃើញទាន់ពេលនូវចំណុចស្មុគស្មាញអំពីសន្តិសុខសណ្តាប់ធ្នាប់ និងចាត់វិធានការលើមុខសញ្ញាប្រព្រឹត្តល្មើសច្បាប់ ពិសេសមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិឋាន។
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ បណ្តាអង្គភាពក្រោមឱវាទកងទ័ពការពារព្រំដែន ទីក្រុងកឹងធើ ចាត់តាំងការល្បាត និងត្រួតពិនិត្យបានចំនួន ១១៥ លើក តាមរយៈនោះបានរកឃើញ និងបង្រ្កាបជោគជ័យនូវផែនការវិជ្ជាជីវៈចំនួន ១១ ករណី បណ្តឹងលើមុខសញ្ញាចំនួន ១១ នាក់ ពីបទជួញដូរខុសច្បាប់សារធាតុគ្រឿងញៀន វត្ថុតាងរឹបអូសបាន Methamphetamine ទម្ងន់ ៤០,៤២០ ក្រាម; ពិន័យរដ្ឋ បាលចំនួន ១៦០ ករណី មានមុខសញ្ញា ៣៧១ នាក់ អំពីបទល្មើសសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម រត់គយ គៃបន្លំពាណិជ្ជកម្ម ដឹកជញ្ជូនទំនិញខុសច្បាប់ រឹបអូសបានបៀសន្លឹកចំនួន ១.២១១ និងបារីរត់គយនាំចូលខុសច្បាប់ចំនួន ៧០០ កញ្ចប់ ។ល។ បង់ចូលថវិការដ្ឋបាន ២១៥,៨ លានដុង។
លោកវរសេនីយ៍ឯក ផាមឡេស្វឹងប៊ិញ មេបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានស្ងើចសរសើរបណ្តាអង្គភាពដែលបានអនុវត្តល្អភារកិច្ចការ ពាររឹងមាំអធិបតេយ្យសន្តិសុខព្រំដែនតំបន់សមុទ្រ។ ពិសេសក្នុងការងារប្រយុទ្ធប្រឆាំង និងបង្ការបទល្មើស ពិសេសគឺបទល្មើសអំពីគ្រឿងញៀន។ វរសេនីយ៍ឯក បានស្នើក្នុងរយៈពេលខាងមុខ បណ្តាអង្គភាពបន្តរក្សាប្រសិទ្ធភាពនូវការងារផ្លាស់ប្តូរព័ត៌មាន តាមកាលកំណត់ និងទាន់ហេតុការណ៍; ជំរុញកិច្ចសហការប្រយុទ្ធប្រឆាំង និងបង្ការបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន រត់គយ គៃបន្លំពាណិជ្ជកម្ម និងប្រព្រឹត្តល្មើសច្បាប់លើផ្ទៃសមុទ្រ។ បន្តអនុវត្តល្អការងារឃោសនា ចលនាមហាជនចូលរួមចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” កសាងខឿនការពារព្រំដែនទូទាំងប្រជាជនរឹងមាំ និងរក្សារឹងមាំសន្តិសុខនយោបាយសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ព្រំដែនសមុទ្រ៕
យ្វីអាញ - លីសៀ