ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/07/2026 - 14:52

កិច្ច​ប្រ​ជុំ​ប្រ​កាស​សេច​ក្តី​សម្រេច​របស់​ការិយា​ល័យ​នយោ​បាយ​ និង​គណៈ​លេខា​អំ​ពី​ការ​ងារ​កម្មា​ភិបាល​ 

នៅ​ទី​ស្នាក់​ការ​មជ្ឈិម​បក្ស​ សមមិត្ត​ ត្រឹង​កឹមទូ​ សមា​ជិក​ការិយា​ល័យ​នយោ​បាយ ​ប្រ​ចាំ​ការ​នៃ​គណៈ​លេខា​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រ​ជុំ​ប្រ​កាស​សេច​ក្តី​សម្រេច​របស់​ការិយា​ល័យ​នយោ​បាយ​ និង​គណៈ​លេខា​អំ​ពី​ការ​ងារ​កម្មា​ភិបាល​។

សម​មិត្ត​ ត្រឹង​ កឹមទូ​ សមា​ជិក​ការិយា​ល័យ​នយោ​បាយ​ ប្រ​ចាំ​ការ​នៃ​គណៈ​លេខា​ ប្រ​គល់​សេច​ក្តី​សម្រេច​របស់​ការិយា​ល័យ​នយោ​បាយ​ និង​គណៈ​លេខា​អំ​ពី​ការ​ងារ​កម្មា​ភិបាល​។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ សម​មិត្ត​ ហ្វាង​ ទ្រុង​យុង​ សមា​ជិក​មជ្ឈិម​បក្ស​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​ចាត់​តាំង​មជ្ឈិម​ បាន​ប្រ​កាស​សេច​ក្តី​សម្រេច​ចំ​នួន​ ៥ របស់​ការិយា​ល័យ​នយោ​បាយ​ និង​គណៈ​លេខា​អំ​ពី​ការ​ងារ​កម្មា​ភិបាល​។

ជាក់​ស្តែង​ រួម​មាន​៖ សម​មិត្ត​ ង្វៀង​ ខាក់ត្វង​ សមា​ជិក​មជ្ឈិម​បក្ស​ អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ហ្វេ​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ ប្រ​គល់​ភារ​កិច្ច​ និង​ចាត់​ឱ្យ​ចូល​រួម​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​គណៈ​អចិន្ត្រៃយ៍​ និង​កាន់​តំ​ណែង​ជា​អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ដា​ណាំង​ អា​ណត្តិ​កាល​ ២០២៥-២០៣០; សម​មិត្ត​ ង្វៀង​ ហ្វាង​យ៉ាង​ សមា​ជិក​មជ្ឈិម​បក្ស​ អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ក្វាង​ង៉ាយ ត្រូវ​បាន​ផ្លាស់​ប្តូរ​ ប្រ​គល់​ភារ​កិច្ច​ និង​តែង​តាំង​ជា​អនុ​ប្រ​ធាន​គណៈ​គោ​លន​យោ​បាយ​ និង​យុទ្ធ​សាស្ត្រ​មជ្ឈិម​; សម​មិត្ត​ ហូធី​ហ្វាង​អៀង​ សមាជិកា​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​វិញ​ឡុង​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ ប្រ​គល់​ភារ​កិច្ច​ និង​ចាត់​ឱ្យ​ចូល​រួម​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ និង​កាន់​តំ​ណែង​ជា​អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​តីនិញ អា​ណត្តិ​កាល​ ២០២៥ - ២០៣០; សម​មិត្ត​ ង្វៀង​ម៉ាញហ៊ុង សមា​ជិក​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​តីនិញ ត្រូវ​បាន​ផ្លាស់​ប្តូរ​ ប្រ​គល់​ភារ​កិច្ច​ និង​ចាត់​ឱ្យ​ចូល​រួម​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ និង​កាន់​តំ​ណែង​ជា​អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​វិញ​ឡុង​ អា​ណត្តិ​កាល​ ២០២៥ - ២០៣០; សម​មិត្ត​ ង្វៀង​ ថា​ញ់ញ៉ាង អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ និង​ចាត់​ឱ្យ​ចូល​រួម​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​ គណៈ​អចិន្ត្រៃយ៍​ និង​កាន់​តំ​ណែង​ជា​អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​មជ្ឈិម​ អា​ណត្តិ​កាល​ ២០២៥​-២០៣០។

ថ្លែង​ក្នុង​ពិ​ធី​ប្រ​គល់​សេច​ក្តី​សម្រេច​ និង​ជូន​ពរ​ ព្រម​ទាំង​ប្រ​គល់​ភារ​កិច្ច​ដល់​សម​មិត្ត​ទាំង​ ៥ រូប​ តំ​ណាង​ឱ្យ​ការិយា​ល័យ​នយោ​បាយ​ និង​គណៈ​លេខា​ សម​មិត្ត​ ត្រឹង​កឹមទូ​ បាន​សង្កត់​ធ្ងន់​ ផ្អែក​លើ​តម្រូវ​ការ​ភារ​កិច្ច​ សមត្ថ​ភាព​ និង​ចំ​ណុច​ខ្លាំង​របស់​កម្មា​ភិបាល​ ថ្ងៃ​ទី​ ១៧ ខែក​ក្កដា​ ឆ្នាំ​ ២០២៦ ការិយា​ល័យ​នយោ​បាយ​ និង​គណៈ​លេខា​ បាន​ឯក​ភាព​ប្រ​គល់​ភារ​កិច្ច​ និង​ផ្លាស់​ប្តូរ​សម​មិត្ត​ទាំង​ ៥ រូប​ឱ្យ​ទទួល​ភារ​កិច្ច​ថ្មី​។ បណ្តា​សម​មិត្ត​ទាំង​អស់​សុទ្ធ​តែ​ទទួល​បាន​ការប​ណ្តុះ​បណ្តា​លយ៉ាង​ត្រឹម​ត្រូវ​ ធំ​ដឹង​ក្តី​ពី​ថ្នាក់​មូល​ដ្ឋាន​ មាន​បទ​ពិសោធន៍​ជាក់​ស្តែង​ច្រើន​ និង​ធ្លាប់​ឆ្លង​កាត់​តំ​ណែង​ដឹក​នាំ​ និង​គ្រប់​គ្រង​នៅ​គ្រប់​ថ្នាក់​; ព្រម​ទាំង​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​លទ្ធ​ផល​ការ​ងារ​របស់​ភូមិ​ភាគ​ ស្ថា​ប័ន​ និង​អង្គ​ភាព​នា​នា​ក្នុង​រយៈ​ពេល​កន្លង​។

សម​មិត្ត​ ត្រឹង​ កឹមទូ​ បាន​ស្នើ​ឱ្យ​សម​មិត្ត​ទាំង​អស់​បន្ត​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ​ រក្សា​ជំ​ហ​រន​យោ​បាយ​ឱ្យ​បាន​រឹង​មាំ​ ខិត​ខំ​ដុស​ខាត់​ និង​ហ្វឹក​ហាត់​ខ្លួន​ជា​ប្រ​ចាំ​ រួម​ជា​មួយ​សមូហ​ភាព​ដឹក​នាំ​ស្ថា​ប័ន​ ភូមិ​ភាគ​ និង​អង្គ​ភាព​សាមគ្គី​ ឯក​ភាព​ និង​ផ្តោត​លើ​ការ​ដឹក​នាំ​ និង​ចង្អុល​ការ​អនុ​វត្ត​សម្រេច​ជោគ​ជ័យ​នូវ​រាល់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​។

បណ្តា​សម​មិត្ត​អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ ក្រុង​ និង​គណៈ​កម្មា​ធិ​ការ​បក្ស​ចំ​ណុះ​មជ្ឈិម​ ត្រូវ​ក្តាប់​យក​ស្ថាន​ការណ៍​នៅ​ភូមិ​ភាគ​ ស្ថា​ប័ន​ និង​អង្គ​ភាព​ឱ្យ​បាន​ឆាប់​រហ័ស​; សហ​ការ​ដឹក​នាំ​ និង​ចង្អុល​ការ​ឱ្យ​បាន​ល្អ​នូវ​ការងា​រក​សាង​និង​កែ​លម្អ​បក្ស​ កសាង​ប្រ​ព័ន្ធ​នយោ​បាយ​; អនុ​វត្ត​ឱ្យ​បាន​ទាន់​ពេល​វេលា​ និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​សេច​ក្តី​សន្និ​ដ្ឋាន​ និង​កិច្ច​ចង្អុល​ការ​របស់​មជ្ឈិម​ បណ្តា​សេច​ក្តី​សម្រេច​យុទ្ធ​សាស្ត្រ​របស់​ការិយា​ល័យ​នយោ​បាយ​; ផ្តោត​លើ​ការ​ដឹក​នាំ​អនុ​វត្ត​ប្រ​កប​ដោយ​ម៉ឺង​ម៉ាត់​បណ្តា​ដំ​ណោះ​ស្រាយ​ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោល​ដៅ​កំ​ណើន​សេដ្ឋ​កិច្ច​តួ​លេខ​ពីរ​ខ្ទង់​ ក៏​ដូច​ជា​ភារ​កិច្ច​នយោ​បាយ​ដែល​បាន​ប្រ​គល់​ជូន​។

ប្រ​ចាំ​ការ​នៃ​គណៈ​លេខា​បាន​បញ្ជាក់​ ចំ​ពោះ​សម​មិត្ត​អនុ​ប្រ​ធាន​គណៈ​គោ​លន​យោ​បាយ​ និង​យុទ្ធ​សាស្ត្រ​មជ្ឈិម​ គប្បី​រួម​ជា​មួយ​សមូហ​ភាព​ដឹក​នាំ​ពង្រីក​តួ​នា​ទី​ និង​ការ​ទទួល​ ខុស​ត្រូវ​ជា​ស្ថា​ប័ន​សេ​នា​ធិ​ការ​យុទ្ធ​សាស្ត្រ​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ ដោយ​ផ្ទាល់​និង​ជា​ប្រ​ចាំ​គឺ​ការិ​យា​ល័យ​នយោ​បាយ​ និង​គណៈ​លេខា​ក្នុង​ការ​ដឹក​នាំ​ ចង្អុល​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​; ម្ចាស់​ការ​ និង​សកម្ម​ក្នុង​ការ​ធ្វើ​សេ​នា​ធិ​ការ​តម្រង់​ទិស​ កសាង​និង​សុក្រឹត​ស្ថា​ប័ន​សេដ្ឋ​កិច្ច​ កំ​ណត់​ផែន​ការ​គោល​ការណ៍​ គោ​លន​យោ​បាយ​យុទ្ធ​សាស្ត្រ​ និង​បណ្តា​វិធាន​ការ​ធំ​ៗ និង​សំ​ខាន់​ៗអំ​ពី​សេដ្ឋ​កិច្ច​-សង្គម​។

ចំ​ពោះ​ស្ថា​ប័ន​ និង​ភូមិ​ភាគ​នា​នា​ដែល​ទទួល​កម្មា​ភិបាល​ ប្រ​ចាំ​ការ​នៃ​គណៈ​លេខា​ សម​មិត្ត​ ត្រឹង​កឹមទូ​ បាន​ស្នើ​ឱ្យ​បណ្តា​សម​មិត្ត​ជា​ប្រ​មុខ​ សមូហ​ភាព​ថ្នាក់​ដឹក​នាំ​ កម្មា​ភិបាល​និង​បក្ខ​ជន​ បន្ត​យក​ចិត្ត​ទុក​ដាក់​ ជួយ​ឧបត្ថម្ភ​ សហ​ការ​ និង​បង្ក​លក្ខ​ណៈងាយ​ស្រួល​បំ​ផុត​ ដើម្បី​ឱ្យ​សម​មិត្ត​ទាំង​ឡាយ​ដែល​ទទួល​សេច​ក្តី​សម្រេច​នេះ​ អនុ​វត្ត​សម្រចភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​ឱ្យ​បាន​ល្អ​ប្រសើរ​៕

                                                   ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​ - វ៉ា​ន់តឹន

ចែករំលែកអត្ថបទ