ជាមួយនឹងភារកិច្ចធានាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន នគរបាលឃុំតឹងថាញ់ ទីក្រុងកឹងធើ តែងម្ចាស់ការនិងក្តាប់នូវស្ថានភាពលើភូមិឋាន អនុវត្តល្អការងារបង្ការនិងប្រឆាំងបទល្មើសគ្រប់ប្រភេទ និងអបាយមុខសង្គម។

នគរបាលឃុំតឹងថាញ់ សហការជាមួយផ្នែកនានា រក្សាបានល្អនូវសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិឋានឃុំ។
អនុវត្តបទបញ្ជាលេខ ០៩-CT/TW ចុះថ្ងៃ ទី១ ខែធ្នូ ឆ្នាំ២០១១ របស់គណៈលេខាមជ្ឈិមបក្ស ស្តីពី “បង្កើនការដឹកនាំរបស់បក្ស ចំពោះចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិក្នុងស្ថានភាពថ្មី”។ រយៈពេលកន្លង នគរបាលឃុំបានធ្វើសេនាធិការក្នុងការដាក់ចេញផែនការនិងសេចក្តីសម្រេចជាច្រើន ក្នុងការងារចាត់តាំងអនុវត្ត ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងភារកិច្ចក្នុងស្ថានភាពថ្មី ធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅលើភូមិឋានឃុំ។
លើមូលដ្ឋាននេះ ក្នុងដំណាក់កាលឆ្នាំ ២០២០-២០២៥ នគរបាលឃុំតឹងថាញ់ បានសហការជាមួយអង្គការនយោបាយ-សង្គម ចាត់តាំងផ្សព្វផ្សាយបាន ១.៣៩៥ លើក ដោយមានប្រជាជនចូលរួម ៥.៦៤០ នាក់ ចែកខិត្តប័ណ្ណដល់ប្រជាជនជាង ២.៨២០ សន្លឹក ផ្សព្វផ្សាយនៅលើបណ្តាញសង្គម Zalo បាន ៦៣ អត្ថបទ ដែលមានការចូលមើលប្រមាណ ៨៨៣ ដង និងចែករំលែក ១.០៤៥ ដង ព្រមទាំងបានផ្សព្វផ្សាយ តាមរយៈឧគ្ឃោសនស័ព្ទជាង ២០០ លើក។ ក្រៅពីនេះ នគរបាលឃុំតែងសហការចុះផ្សព្វផ្សាយដល់ក្រុម និងសមាគមនៅតាមភូមិភាគ ជាក់ស្តែងបានផ្សព្វផ្សាយជាង ៣២៤ លើក នៅតាមបណ្តាភូមិដែលមានប្រជាជនចូលរួមប្រមាណ ២.៤៥៦ នាក់។ តាមរយៈសកម្មភាពទាំងនេះ ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិនៅលើភូមិសាស្រ្ត តែងបានលើកកម្ពស់ ប្រជាជនភាគច្រើនចូលរួយ៉ាងសកម្មក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងបង្ការទប់ស្កាត់ ក៏ដូចជាបង្រ្កាបបទល្មើសនិងអបាយមុខសង្គមនៅមូលដ្ឋាន រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។
ទន្ទឹមនឹងនោះ ដើម្បីជួយឱ្យចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិមានការអភិវឌ្ឍប្រកបដោយចីរភាព និងរឹងមាំ។ រយៈពេលកន្លង នគរបាលឃុំតឹងថាញ់ បានយកចិត្តទុកដាក់កសាងទម្រង់បង្ការ និងបង្ក្រាបបទល្មើស កំពុងបានពង្រីកនិងនាំមកនូវប្រសិទ្ធភាព ដូចជា៖ កាមេរ៉ាសន្តិសុខ ពន្លឺសន្តិសុខ បង្ការនិងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋានសាសនា។ល។ និយាយរួម បណ្តាទម្រង់ទាំងនេះបាននាំមកនូវប្រសិទ្ធភាពយ៉ាងសកម្ម កាត់បន្ថយអបាយមុខសង្គម លើកកម្ពស់ស្មារតីរាយការណ៍ពីបទល្មើសក្នុងប្រជាជន ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅភូមិភាគ...។
លោកយឿងមិញតឹម នៅភូមិតឹងលិត ឱ្យដឹង៖ “ពីមុន ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅលើដងផ្លូវនានាក្នុងឃុំមិនបានធានានោះទេ ធ្វើឱ្យប្រជាជនមានការភ័យខ្លាចក្នុងការធ្វើដំណើរនៅពេលយប់។ ប៉ុន្តែ ចាប់តាំងពីភូមិភាគបានជំរុញការដាក់ប្រព័ន្ធកាមេរ៉ាសន្តិសុខ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់លើដងផ្លូវតែងបានធានា ប្រជាជនស្ងប់អារម្មណ៍ក្នុងការធ្វើដំណើរតាមដងផ្លូវនាពេលយប់”។
លោកឡេថាញ់ភឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងថាញ់ និងជាប្រធានគណៈចង្អុលការចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” បញ្ជាក់៖ “ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិនៅលើភូមិឋានឃុំ តែងបានជំរុញនិងមានជំហានអភិវឌ្ឍន៍ថ្មីៗ ដោយមានទម្រង់យ៉ាងសម្បូរបែប និងមានទម្រង់ជាច្រើននាំមកនូវប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ក៏បានលេចឡើងនូវគំរូឆ្នើមជាច្រើន ដែលឆ្លើយតបទៅនឹងតម្រូវការនិងស្ថានភាពជាក់ស្តែងនៅភូមិភាគ ស្មារតីសាមគ្គីរវាងបណ្តាជនជាតិ សាសនានិងនៅតាមមណ្ឌលអាសយជន តែងបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ បង្ហាញពីកម្លាំងសាមគ្គីរបស់ប្រជាជនក្នុងការចូលរួមយ៉ាងសកម្មក្នុងការធានាសន្តិសុខនយោបាយ បង្ការនិងទប់ស្កាត់បទល្មើស និងអបាយមុខសង្គម រួមចំណែកក្នុងបុព្វហេតុការពារ សន្តិសុខធានាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅភូមិភាគ។ ជាមួយគ្នានេះដែរ បន្តបើកទូលាយនិងពង្រឹងរាល់ទម្រង់ដែលមានប្រសិទ្ធភាពពីសន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន ក៏ដូចជាបន្តពង្រីកទម្រង់ស្វ័យបង្ការ ស្វ័យគ្រប់គ្រង ស្វ័យការពារ និងស្វ័យសម្រុះសម្រួលចាប់ពីថ្នាក់មូលដ្ឋាន ដើម្បីមិនឱ្យកើតមានចំណុចក្តៅនានាឡើយ”៕
ដាលីន