05/07/2026 - 17:27

បើក​ការ​ប្រ​កួត​រង្វាន់​ Vietcombank Mekong Delta Cross Country Marathon ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦ 

(CTO) - នៅ​រា​ត្រី​ទី ៤ ខែក​ក្កដា នៅ​ទី​លាន​បាច់​ដាំង សង្កាត់​ភូ​ឡើយ ទី​ក្រុង​កឹង​ធើ មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​ធី​បើក​ការ​ប្រ​កួត​រង្វាន់ Vietcombank Mekong Delta Cross Country Marathon ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦។

អញ្ជើញ​ចូល​រួម​ពិ​ធី​បើក​មាន​លោក​ស្រី ហូធី​កឹម​ដាវ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; លោក​ត្រឹង​វ៉ាំង​ហ្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ; លោក​ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ​ គណៈ​ ផ្នែក​ទី​ក្រុង​និង​ភូមិ​ភាគ តំ​ណាង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​សារ​គមនា​គមន៍​ Nexus អង្គ​ភាព​ឧបត្ថម្ភ និង​កី​ឡា​ករ កី​ឡា​កា​រិនី​យ៉ាង​កុះ​ករ។

លោក​ស្រី ហូធី​កឹម​ដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ និង​លោក​ង្វៀង​វ៉ាំង​ខើយ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង អញ្ជើញ​ចូល​រួម​ពិ​ធី។

លោក ត្រឹង​វ៉ាំង​ហ្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ និង​លោក ង្វៀង​ខាញ់​ទុង សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​លេខា​ទទួល​បន្ទុក​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង អញ្ជើញ​ចូល​រួម​ពិ​ធី​។

ថ្លែង​ការណ៍​ក្នុង​ពិ​ធី លោក​ង្វៀង​វ៉ាំង​បៃ នា​យក​មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ បាន​សង្កត់​ធ្ងន់៖ នេះ​ជា​ព្រឹត្តិ​ការណ៍​កី​ឡា​មាន​អត្ថ​ន័យ​ពិ​សេស គូស​ចំ​ណាំ​រដូវ​កាល​លើក​ទី ៧ ព្រម​ទាំង​បន្ត​អះ​អាង​ពី​ឋានៈ​ជា​ការ​ប្រ​កួត​រត់​ឆ្លង​កាត់​វាល​ដ៏​លេច​ធ្លោ​មួយ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។ ទី​ក្រុង​កឹង​ធើ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ការ​អភិវឌ្ឍ​វិស័យ​កី​ឡា​អប់​រំ​កាយ​តាម​ទិស​ដៅ​គ្រប់​ជ្រុង​ជ្រោយ ផ្ដោត​សំ​ខាន់​លើ​ការ​លើក​កម្ពស់​សុខ​ភាព​ប្រ​ជា​ជន ទន្ទឹម​នឹង​នោះ ផ្សារ​ភ្ជាប់​សកម្ម​ភាព​កី​ឡា​ជា​មួយ​ការ​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍ វប្ប​ធម៌ និង​រូប​ភាព​របស់​ភូមិ​ភាគ។ តាម​រយៈ​ការ​ប្រ​កួត​នេះ យើង​ខ្ញុំ​មាន​បំ​ណង​ផ្សព្វ​ផ្សាយ​សារ​ដ៏​មុត​មាំ "មាន​សុខ​ភាព​ល្អ​ដើម្បី​កសាង និង​ការ​ពារ​មាតុ​ភូមិ" ជំ​រុញ​ចលនា​ហ្វឹក​ហាត់​រាង​កាយ​ក្នុង​ស្រ​ទាប់​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់ ឧទ្ទេស​នាម​ដល់​មិត្ត​ភក្តិ​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​អំ​ពី​ទី​ក្រុង​កឹង​ធើមួយ​ដ៏​សកម្ម មេ​ត្រី​ភាព និង​សម្បូរ​បែប​ទៅ​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌។ 

លោក​ង្វៀង​វ៉ាំង​បៃ នា​យក​មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​ពិ​ធី។

លោក​ស្រី​ ហូធី​កឹម​ដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ជូន​កម្រង​ផ្កា​និង​គ្រឿង​ឥស្ស​រិយ​យស​ដល់​ម្ចាស់​ឧបត្ថម្ភ​ម៉ាក​យី​ហោ - Vietcombank ។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ជូន​គ្រឿង​ឥស្ស​រិយ​យស​ដល់​បណ្តា​អង្គ​ភាព​ឧបត្ថម្ភ​ការ​ប្រ​កួត។

កី​ឡា​ករ កី​ឡា​កា​រិនី​ជាង ៥.០០០ នាក់​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​ នឹង​ចូល​រួម​ប្រ​កួត​រត់​ប្រ​ណាំង​លើ​ដង​ផ្លូវ​នា​នា នៃ​ព្រឹត្តិ​ការណ៍​ប្រ​កួត​ដណ្ដើម​រង្វាន់​ Vietcombank Mekong Delta Cross Country Marathon ទី​ក្រុង​កឹង​ធើ ឆ្នាំ ២០២៦ នៅ​វេលា​ព្រលឹម​ស្រាងៗ​ថ្ងៃ​ទី ៥ ខែក​ក្កដា។ កី​ឡា​ករ​ កី​ឡា​ការិ​នី ចេញ​ដំ​ណើរ​នៅ​ទី​លាន​បាច់​ដាំង សង្កាត់​ភូ​ឡើយ។ ក្នុង​នោះ វិញ្ញាសា​ចម្ងាយ ៤២ គី​ឡូ​ម៉ែត្រ មាន​កី​ឡា​ករ កី​ឡា​ការិនី ៥៥៦ នាក់ ចេញ​ដំ​ណើរ​នៅ​ម៉ោង ៤:០០ នា​ទី។ វិញ្ញា​សា​ចម្ងាយ ២១ គី​ឡូ​ម៉ែត្រ មាន​កី​ឡា​ករ កី​ឡា​កា​រិនី ១.៨៧៤ នាក់ ចេញ​ដំ​ណើរ​នៅ​ម៉ោង ៤:៣០ នា​ទី។ វិញ្ញាសា​ចម្ងាយ ១០ គី​ឡូ​ម៉ែត្រ មាន​កី​ឡា​ករ កី​ឡា​កា​រិនី ១.៣៦៥ នាក់ ចេញ​ដំ​ណើរ​នៅ​ម៉ោង ៥:៣០ នា​ទី និង​វិញ្ញា​សា​ចម្ងាយ ៥ គី​ឡូ​ម៉ែត្រ មាន​កី​ឡា​ករ កី​ឡា​កា​រិនី ១.៣៥០ នាក់ ចេញ​ដំ​ណើរ​នៅ​ម៉ោង ៥:៤៥ នា​ទី។

ឈុត​សម្តែង​របាំ "សំឡេង​ស្គរ​ឆាយ​យ៉ាំ" ក្នុង​ពិ​ធី។

ឈុត​ចម្រៀង​និង​រាំ "សេច​ក្ដី​ករីក​រាយ​នៅ​តាម​ភូមិ​ស្រុក"។

ហុង​ញុង- ថា​ច់ធី​

ចែករំលែកអត្ថបទ