រយៈពេលប៉ុន្មានឆ្នាំមកនេះ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានអនុវត្តកម្មវិធី “កងទ័ពការពារព្រំដែនព្រួតដៃដើម្បីអ្នកក្រ មិនទុកឱ្យនរណាម្នាក់នៅខាងក្រោយឡើយ”។ តាមរយៈនោះ មានទម្រង់ជាច្រើនបានអនុវត្តមានប្រសិទ្ធភាព ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព។

បងស្រីឡឹមធីង៉ុកហ្វា មានសេចក្តីរីករាយនៅពេលបានកងទ័ពការពារព្រំដែន
ឧបត្ថម្ភពពែមួយគូ។
អនុវត្តកម្មវិធី “កងទ័ពការពារព្រំដែនព្រួតដៃដើម្បីអ្នកក្រ មិនទុកឱ្យនរណាម្នាក់នៅខាងក្រោយឡើយ” កងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានរួមជាមួយអង្គការមហាជននានា ចលនា សាងសង់ “ផ្ទះមហាសាមគ្គី” បាន ១១២ ខ្នង គិតជាតម្លៃសរុបជាង ៥,៣ ពាន់លានដុង និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទម្រង់ចំនួន៣០ ជួយឱ្យប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច។ តួយ៉ាងដូច៖ ទម្រង់ “ធានាបុលទុនអភិវឌ្ឍន៍ការផលិត ជួញដូរ” ដែលប៉ុស្តិ៍ការពារព្រំដែនវិញចូវ ទទួលធានាឱ្យប្រជាជនចំនួន ៤៥ គ្រួសារបានបុលទុនអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ជាមួយទឹកប្រាក់សរុប ១ ពាន់លានដុង។ ទម្រង់ “ចិញ្ចឹមគោបន្តពូជ” បានប្រគល់គោញីចំនួន ៥០ ក្បាល គិតជាទឹកប្រាក់សរុប ៧៥០ លានដុង; ប៉ុស្តិ៍ការពារព្រំដែននីមួយៗថែមទាំងណែនាំបច្ចេកទេស ថែទាំ បង្ការ និងទប់ស្កាត់ជំងឺលើសត្វគោ ហើយតែងតាមដាន និងឧបត្ថម្ភប្រជាជនក្នុងដំណាក់កាលចិញ្ចឹមទៀតផង។ លទ្ធផល មានប្រជាជន ៣២ គ្រួសារ បានចាកផុតពីភាពក្រីក្រ។ ទម្រង់នេះបាន រួមចំណែកបង្កើតរបរចិញ្ចឹមជីវិតប្រកបដោយចីរភាព ជួយប្រជាជនលំនឹងជីវភាព។
ព្រមជាមួយនោះ ទម្រង់ “ចិញ្ចឹមពពែប្រមូលផ្តុំ” ដែលប៉ុស្តិ៍ការពារព្រំដែនវិញហាយឧបត្ថម្ភពពែញីសម្រាប់ចិញ្ចឹមប្រមូលផ្តុំ ហើយកម្មាភិបាល យុទ្ធជន គ្រប់គ្រង ណែនាំបច្ចេកទេសថែទាំ ម្ល៉ោះហើយពង្រីកបានប្រសិទ្ធភាពខ្ពស់។ វរសេនីយ៍ត្រី សុខឌុង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនវិញហាយ ឱ្យដឹង៖ “ផ្តើមពីពពែញី ២០ ក្បាល ប៉ុស្តិ៍ការពាព្រំដែនបានបង្កាត់និងប្រគល់ពពែញីជាង ១០០ ក្បាល ដល់ប្រជាជនក្រីក្រ ១០ គ្រួសារលើភូមិឋាន។ លទ្ធផលគឺមាន ៧ គ្រួសារបានចាកផុតពីភាពក្រីក្រ។ ផ្តើមពីប្រសិទ្ធភាពនោះ នៅឆ្នាំ ២០២៣ ទម្រង់នេះបានប្រគល់ឱ្យប៉ុស្តិ៍ការពារព្រំដែនឡាយហ្វាអនុវត្តបន្ត”។
បច្ចុប្បន្ន ទម្រង់ចិញ្ចឹមពពែបានអនុវត្តនៅឃុំឡាយហ្វា នាំមកនូវក្តីរីករាយនិងបង្កលក្ខណៈសម្រាប់គ្រួសារខ្មែរក្រីក្រអភិវឌ្ឍសេដ្ឋកិច្ច។ បង ស្រីឡឹមធីង៉ុកហ្វា នៅភូមិស៊ាវកុក ឃុំឡាយហ្វា ឱ្យដឹង៖ “ប្តីប្រពន្ធខ្ញុំរាល់ថ្ងៃធ្វើការឈ្នួល រកត្រី ក្តាម។ល។ លក់យកលុយចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ឥឡូវបានកងទ័ពការពារព្រំដែនផ្តល់ជូនពពែ ១ គូ សង់ទ្រុង និងណែនាំបច្ចេកទេសថែទាំ ខ្ញុំសប្បាយចិត្តណាស់។ បន្ទាប់ពីចិញ្ចឹមបានពីរបីខែ ពពែកើតកូនបានមួយក្បាល ម្ល៉ោះហើយសព្វថ្ងៃពេលទៅធ្វើការឈ្នួលត្រឡប់មកវិញ ខ្ញុំឆ្លៀតទៅកាត់ស្មៅ រកស្លឹកឈើសម្រាប់ចំណីពពែ។ សង្ឃឹមថា ពពែទាំងនេះនឹងធំធាត់ល្អ ជួយឱ្យខ្ញុំរកបានប្រាក់ចំណូល និងសាងសង់ផ្ទះឡើងវិញ”។
តាមប្រសាសន៍វរសេនីយ៍ឯក ហាហ្វីទ្រឿង ស្នងការនយោបាយរង គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ប្រសិទ្ធភាពនៃទម្រង់បានបង្ហាញយ៉ាងច្បាស់ពីការទទួលខុសត្រូវ មនោសញ្ចេតនា និងតួនាទីរួមដំណើររបស់កងទ័ពការពារព្រំដែន ទីក្រុងកឹងធើ ជាមួយប្រជាជនតំបន់ព្រំដែនសមុទ្រ។ តាមនោះ បានពង្រឹងជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជន រឹតបន្តឹងមនោសញ្ចេតនា សាមគ្គីផ្សារភ្ជាប់រវាងកងទ័ពការពារព្រំដែនជាមួយប្រជាជនតំបន់ព្រំដែនសមុទ្រ រួមចំណែកការពាររឹងមាំអធិបតេយ្យ សន្តិសុខព្រំដែនជាតិ៕
យ្វីអាញ - លីសៀ