សង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ មានផ្ទៃដីធម្មជាតិជាង១៣០គីឡូម៉ែត្រ និងមានមណ្ឌលប្រជាជនតាំងទីលំនៅចំនួន៣០។ ពេលអនុវត្តផែនការរបស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អំពីការរៀបចំនិងចាត់តាំងភូមិ មណ្ឌលឡើងវិញលើភូមិឋានទីក្រុង ឆ្នាំ២០២៦ សង្កាត់ខាញ់ហ្វា បានកសាងផែនការរៀបចំកាត់បន្ថយពី៣០មណ្ឌលមកនៅត្រឹម១៣មណ្ឌល។ នេះគឺជាជំហានចាំបាច់ដើម្បីសម្រិតសម្រាំងប្រព័ន្ធគ្រប់គ្រង លើកកម្ពស់សុពលភាព ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋនៅមូលដ្ឋាន ព្រមទាំងបង្កលក្ខណៈប្រមូលផ្តុំប្រភពធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

កិច្ចប្រជុំយកមតិប្រជាជនអំពីការរៀបចំមណ្ឌលនានាលើភូមិឋានសង្កាត់ខាញ់ហ្វា។
នៅក្នុងដំណើការផ្សព្វផ្សាយ ការងារឃោសនានិងចលនា បានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចរណសិរ្សមាតុភូមិនិងអង្គការមហាជននានារបស់សង្កាត់ខាញ់ហ្វា អនុវត្តព្រមៗគ្នាដោយរូបភាពសមស្របជាច្រើន។ តាមរយៈនោះ ជួយប្រជាជនយល់ច្បាស់ពីគោលដៅ អត្ថន័យនៃការរៀបចំមណ្ឌល ផ្តើមពីនោះបង្កការឯកភាពខ្ពស់ក្នុងសហគមន៍ប្រជាជន។

ថ្នាក់ដឹកនាំសង្កាត់ខាញ់ហ្វា ប្រគល់សេចក្តីសម្រេចដល់ប្រធានមណ្ឌលថ្មីក្រោយពីរួមបញ្ចូល។
ជាមណ្ឌលមួយក្នុងចំណោមមណ្ឌលដែលមានជនជាតិភាគតិចរស់នៅកុះករ ការរួមបញ្ចូលមណ្ឌលបឹងធំ កិញម៉ើយដុងនិងខាញ់ណាមជាមណ្ឌលថ្មីដែលមានឈ្មោះថាបឹងធំ គឺជាចំណុចលេខធ្លោដ៏សំខាន់។ក្រោយពីរួមបញ្ចូល មណ្ឌលបឹងធំមានផ្ទៃដីប្រមាណ៩៣៥,៦ហិកតា ដោយមានប្រជាជន៦៨៣គ្រួសារ ក្នុងនោះ គ្រួសារជនជាតិភាគតិចស្រូបអត្រាជាង៧០%។ ទ្រង់ទ្រាយបានពង្រីកទាំងផ្នែកលំហរនិងចំនួនប្រជាជន បង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងនិងចំណាត់ការ ក៏ដូចជាការផ្សព្វផ្សាយពីគោលការណ៍ គោលនយោបាយដល់ប្រជាជន។ភាពស្រដៀងគ្នានៃទីតាំងភូមិសាស្ត្រ វប្បធម៌និងទំនៀមទម្លាប់ត្រូវបានរំពឹងថា នឹងបន្តការបង្កលក្ខណៈងាយស្រួយក្នុងដំណើការចាត់តាំងក្រោយពីរួមបញ្ចូល រួមចំណែកពង្រឹងការយល់ស្របក្នុងប្រជាជននិងបើកចេញនូវទិសដៅសម្រាប់ការអភិវឌ្ឍថ្មីនាពេលខាងមុខ។ជាមួយនឹងទ្រង់ទ្រាយថ្មី មណ្ឌលបឹងធំមានលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍសេដកិច្ច ពិសេសគឺវិស័យវារីវប្បកម្ម។ ផ្អែកលើមូលដ្ឋានគ្រឹះនៃក្រុមសហការវារីវប្បកម្មដែលមានស្រាប់ មណ្ឌលបន្តជំរុញការចងសម្ព័ន្ធផលិត លើកកម្ពស់តម្លៃសេដ្ឋកិច្ចនិងឈានដល់ការអភិវឌ្ឍដោយចីរភាព។
អ្នកមីង ថាច់ធីរើន ប្រជាជននៅមណ្ឌលកិញម៉ើយដុង(ចាស់) ចែករំលែក៖ "ដំបូងពេលឮថារួមបញ្ចូល ខ្ញុំក៏មានអារម្មណ៍ប្លែកបន្តិចដែរ ប៉ុន្តែក្រោយពីបានកម្មាភិបាលចុះមកផ្សព្វផ្សាយនិងពន្យល់ច្បាស់លាស់ ខ្ញុំយល់ឃើញថានេះជាគោលការណ៍ដ៏ត្រឹមត្រូវ និងទទួលបានគាំទ្រពីមាមីង១០០%"។

ប្រជាជនចូលរួមផ្តល់យោបល់អំពីការរៀបចំមណ្ឌលលើភូមិឋាន។
លោកថាច់តន អ្នកមានប្រិយភាពនៅមណ្ឌលបឹងធំ ឱ្យដឹង៖ "ការរួមបញ្ចូលគឺសមស្របនឹងភាពជាក់ស្តែង។ ប្រសិនបើមាមីងស្របមតិព្រួតដៃកសាងមាតុភូមិ នឹងបង្កជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍដោយចីរភាព។ ខ្ញុំតែងចលនាប្រជាជនគាំទ្រគោលការណ៍នេះ មាមីងអ្នកណាក៏មានភាពសប្បាយរីករាយនិងព្រមព្រៀងដែរ"។
តាមប្រសាសន៍បងផាមហ្វិញហា ប្រធានមណ្ឌលបឹងធំ ទោះបីបរិមាណការងារក្រោយពីរួមបញ្ចូលមានការកើនឡើង ប៉ុន្តែដោយសារការឯកភាពរបស់ប្រជាជន ម៉្លោះហើយរាល់សកម្មភាពឈានទៅរកភាពលំនឹងជាបណ្តើរៗ។ "យើងខ្ញុំតែងច្បាមមូលដ្ឋាន ក្តោបក្តាប់ពីមតិគោលបំណងរបស់មាមីង ដើម្បីដោះស្រាយទាន់ពេល បង្កទំនុកចិត្តក្នុងប្រជាជន"។ បងហា ចែករំលែកដូច្នេះ។
លោកផាងវ៉ាំងត្វឹង ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វា ឱ្យដឹង៖ "ការរៀបចំ រួមបញ្ចូលមណ្ឌល រួមចំណែកសម្រិតសម្រាំងប្រព័ន្ធគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពចំណាត់ការនៅមូលដ្ឋាន។ ការឯកភាពរបស់ប្រជាជនគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយនូវគោលការណ៍នេះ។ ក្រោយពីរួមបញ្ចូល ព្រំប្រទល់រដ្ឋបាលបានស្ថិរភាព បង្កលក្ខណៈងាយស្រួយក្នុងការគ្រប់គ្រងប្រជាជន។ ទន្ទឹមនឹងនោះ ពេលទ្រង់ទ្រាយបានពង្រីកទូលំទូលាយ មណ្ឌលនានានឹងមានលក្ខណៈបន្ថែមដើម្បីទាក់ទាញការវិនិយោគ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រីកប្រសិទ្ធភាពសក្តានុភាព និងឧត្តមភាពដែលមានស្រាប់បំផុតគឺក្នុងវិស័យពាណិជ្ជកម្ម កសិកម្មនិងវារីវប្បកម្មលើភូមិឋានសង្កាត់"៕
ហុងទើ-មុនី