ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/06/2026 - 17:53

ពង្រីក​តួ​នា​ទី​ជា "កម្លាំង​ជំនួយ" នៃ​ឥ​ណ​ទាន​គោ​លន​យោ​បាយ​ 

ប្រ​ភព​ទុន​ឥ​ណ​ទាន​គោ​លន​យោ​បាយ​នៅ​ទី​ក្រុង​កឹង​ធើ បាន​និង​កំ​ពុង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​យ៉ាង​ច្បាស់​ក្រ​ឡែត ជួយ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ រួម​ចំ​ណែក​ដល់​ជោគ​ជ័យ​នេះ ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​នៅ​មូល​ដ្ឋាន​មាន​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់ និង​ជា “កម្លាំង​ជំ​នួយ” របស់​ធនា​គារ​គោល​ន​យោ​បាយ​សង្គម។ ជា​មួយ​នឹង​សកម្ម​ភាព​ដ៏​សកម្ម​របស់​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​ទាំង​នេះ បាន​ជួយ​នាំ​យក​ប្រ​ភព​ទុន​អនុ​គ្រោះ​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ដល់​មុខ​សញ្ញា ធា​នា​បាន​នូវ​សុខុ​មាល​ភាព​សង្គម​នៅ​មូល​ដ្ឋាន។

បង​ស្រី ង្វៀង​ធី​កុក ប្រ​ធាន​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន នៅ​មណ្ឌល​១៥ សង្កាត់​ប៊ិញ​ធ្វី (ទី​ពីរ​ពី​ឆ្វេង) រួម​ជា​មួយ​កម្មា​ភិបាល​ការិយា​ល័យ​ប្រតិ​បត្តិ​ការ​នៃ​ធនា​គារ​គោ​លន​យោ​បាយ​សង្គម​ខណ្ឌ​ប៊ិញ​ធ្វី ចុះ​សួរ​សុខ​ទុក្ខ និង​ក្តាប់​ស្ថាន​ការណ៍​ប្រើ​ប្រាស់​ទុន​កម្ចី​របស់​គ្រួ​សារ​ពា​ណិជ្ជ​កម្ម​នៅ​ក្នុង​មណ្ឌល។

ជិត​ដិត​ជា​មួយ​គ្រួ​សារ​បុល​ទុន​នី​មួយៗ​

នៅ​មណ្ឌល១៥ សង្កាត់​ប៊ិញ​ធ្វី បង​ស្រី​ ង្វៀង​ធី​កុក​ ប្រ​ធាន​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន បាន​ផ្សារ​ភ្ជាប់​ជាង ២០ ឆ្នាំ​ជា​មួយ​ការ​ងារ​ឥណ​ទាន​គោល​ន​យោ​បាយ។ ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន អា​ស្រ័យ​បង​ស្រី​ទទួល​បន្ទុក​មាន​គ្រួ​សារ​បុល​ទុន​ចំ​នួន ៦០ គ្រួ​សារ ដោយ​សរុប​ប្រាក់​បំ​ណុល​ជាង ៧ ពាន់​លាន​ដុង រក្សា​ការ​ប្រ​ជុំ​ជីវ​កិច្ច​ជា​ប្រ​ចាំ អា​ត្រា​ប្រ​មូល​ការ​ប្រាក់​និង​ផ្ញើ​ប្រិត​សំ​ចៃ​ប្រ​ចាំ​ខែ​សម្រេច​ ១០០% និង​គ្មាន​បំ​ណុល​ហួស​កាល​កំ​ណត់​ឡើយ។

តាម​ប្រ​សាសន៍ បង​ស្រី​កុក ការ​ងារ​ជា​ប្រ​ធាន​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​ទាម​ទា​រ​ការ​ត​ស៊ូ អត់​ធ្មត់ ទទួល​ខុស​ត្រូវ​ខ្ពស់ និង​ជិត​ដិត​ជា​មួយ​មូល​ដ្ឋាន។ ក្រៅ​ពី​ការ​កត់​ត្រា​បញ្ជី ជូន​ដំ​ណឹង​អំ​ពី​កាល​វិភាគ​ដោះ​ដូរ រំលឹក​គ្រួ​សារ​បុល​ទុន​បង់​ការ​ប្រាក់​និង​ផ្ញើ​ប្រិត​សំ​ចៃ​ចំ​ពេល​កំ​ណត់ ប្រ​ធាន​ក្រុម​ត្រូវ​ក្តោប​ក្តាប់​ឱ្យ​បាន​ច្បាស់​ពី​ស្ថាន​ភាព តម្រូវ​ការ និង​សមត្ថ​ភាព​ប្រើ​ប្រាស់​ទុន​របស់​គ្រួ​សារ​នីមួយៗ ដើម្បី​ណែ​នាំ​បង​ប្អូន​ទទួល​បាន​កម្ម​វិធី​ឥណ​ទាន​ត្រឹម​ត្រូវ និង​ប្រើ​ប្រាស់​ទុន​ចំ​ទិស​ដៅ។ តាម​រយៈ​ប្រ​ជុំ​ជីវ​កិច្ច ប្រ​ធាន​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​បាន​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​ដែល​ពាក់​ព័ន្ធ​នឹង​ឥណ​ទាន​គោល​នយោ​បាយ ពិ​និត្យ​ឱ្យ​បុល​ដោយ​បើក​ចំ​ហ​និង​ចំ​មុខ​សញ្ញា។

ផ្តើម​ពី​ការ​រួម​ដំ​ណើរ​របស់​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​នៅ​ក្នុង​មណ្ឌល ១៥ ជា​ជំ​ហានៗ អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ និង​បង្កើន​ប្រាក់​ចំ​ណូល​។ បង​ស្រី ហ្វិញ​ង៉ុក​ហៀង ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​ប្រើ​ប្រាស់​ទុន​បុល​មាន​ប្រ​សិទ្ធ​ភាព។ គ្រួ​សា​របង​ស្រី​ហៀង ស្ថិត​ក្នុង​ស្ថាន​ភាព​លំ​បាក បង​ស្រី​ម្នាក់​ឯង​ចិញ្ចឹម​ឪ​ពុក​ម្តាយ​ចាស់ និង​បង​ប្រុស​មាន​ជំងឺ​ផង។ កាល​ពី​មុន បង​ស្រី​ធ្លាប់​ធ្វើ​ជា​គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យ បន្ទាប់​មក​លក់​នំ​និង​ភេសជ្ជៈ​បន្តិច​បន្តួច​ដើម្បី​មាន​ចំ​ណូល​បន្ថែម។ ផ្តើម​ពី​ប្រាក់​បុល​ដំ​បូង ៥ លាន​ដុង​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម បង​ស្រី​បាន​វិនិ​យោគ​ទិញ​ទំ​និញ​បន្ថែម។ បច្ចុប្បន្ន បង​ស្រី​ហៀង កំ​ពុង​បុល​ទុន​ចំ​នួន ១០០ លាន​ដុង​ពី​កម្ម​វិធី​បុល​ទុន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ ដើម្បី​ពង្រីក​ការ​ធ្វើ​ពា​ណិជ្ជ​កម្ម។ បន្ទាប់​ពី​ទូ​ទាត់​ចំ​ណាយ​រួច បង​ស្រី​ហៀង ទទួល​បាន​ប្រាក់​ចំ​ណេញ​ប្រ​ហែល ២០០​.០០០ ដុង​ក្នុង​មួយ​ថ្ងៃ។

នៅ​មណ្ឌល១១ សង្កាត់​ភូ​ឡើយ​ បង​ស្រី​ត្រឹង​ធី​ទៀក​ហូវ ប្រ​ធាន​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន តែង​ជិត​ដិត​ភូមិ​ឋាន​និង​ក្តាប់​ច្បាស់​ពី​ស្ថាន​ភាព​របស់​គ្រួ​សារ​បុល​ទុន​នី​មួយៗ។ ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​ដែល​បង​ស្រី​ទទួល​បន្ទុក​មាន​សមា​ជិកា​ចំ​នួន ៥៦ នាក់ ដោយ​មាន​ប្រាក់​បំ​ណុល​សរុប​ជាង ៣,២ ពាន់​លាន​ដុង ភាគ​ច្រើន​ជា​កម្ម​វិធី​បុល​ទុន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ។ ទន្ទឹម​នឹង​ការ​ណែ​នាំ​បែប​បទ ចាត់​តាំង​ការ​ប្រ​ជុំ​ជីវ​កិច្ច​ក្រុម ប្រ​មូល​ការ​ប្រាក់ និង​ចលនា​ផ្ញើ​ប្រាក់​ប្រិត​សំ​ចៃ​ប្រ​ចាំ​ខែ បង​ស្រី​ហូវ តែង​ត្រួត​ពិ​និត្យ​និង​រំលឹក​គ្រួ​សារ​បុល​ទុន​ឱ្យ​សង​បំ​ណុល​និង​បង់​ការ​ប្រាក់​ចំ​ពេល​វេលា នឹង​ប្រើ​ប្រាស់​ដើម​ទុន​ចំ​ទិស​ដៅ។ តាម​រយៈ​នោះ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ប្រ​ភព​ទុន​ឥ​ណ​ទាន​គោ​លន​យោ​បាយ​នៅ​មូល​ដ្ឋាន។

លើក​កម្ពស់​គុណ​ភាព​ឥ​ណ​ទាន​គោ​លន​យោ​បាយ​

យោង​តាម​សាខា​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ទី​ក្រុង​កឹង​ធើ គិត​ដល់​ថ្ងៃ​ទី ៣១ ខែ​ឧស​ភា ឆ្នាំ ២០២៦ សរុប​ឥ​ណ​ទាន​គោ​លន​យោ​បាយ​ដែល​បាន​ប្រ​គល់​សិទ្ធិ តាម​រយៈ​អង្គ​ការ​នយោ​បាយ​-សង្គម​ទាំង ៤ មាន​ជាង ១៨.​៣០០ ពាន់​លាន​ដុង ស្មើ​នឹង​ជាង ៩៦% នៃ​ប្រាក់​បំ​ណុល​សរុប​របស់​សា​ខា។ ប្រ​ភព​ទុន​នេះ បាន​គ្រប់​គ្រង​ដោយ​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​ជិត ៧.៤០០ ក្រុម មាន​គ្រួ​សារ​ដែល​កំ​ពុង​ជាប់​បំ​ណុល​ជាង ៣៥៨​.០០០ គ្រួ​សារ។ តាម​រយៈ​បណ្តាញ​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន ដំ​ណាក់​ការ​វាយ​តម្លៃ​ឱ្យ​បុល ណែ​នាំ​ធ្វើ​ឯក​សារ ពិ​និត្យ​ការ​ប្រើ​ប្រាស់​ទុន ប្រ​មូល​ការ​ប្រាក់ ចលនា​ផ្ញើ​ប្រាក់​ប្រិត​សំ​ចៃ និង​ការ​សង​បំ​ណុល បាន​អនុ​វត្ត​ដោយ​បើក​ចំ​ហ ប្រ​ជា​ធិប​តេយ្យ ជិត​ដិត​នឹង​ភាព​ជាក់​ស្តែង ជួយ​ឱ្យ​គ្រួ​សារ​ដែល​បុល​ប្រើ​ប្រាស់​ទុន​ចំ​គោល​ទិស​ដៅ​ និង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សង​បំ​ណុល​និង​បង់​ការ​ប្រាក់​ចំ​ពេល​កំ​ណត់។

បច្ចុប្បន្ន ការិយា​ល័យ​ប្រតិ​បត្តិ​នៃ​ធនាគារ​គោល​នយោ​បាយ​សង្គម​ប៊ិញ​ធ្វី កំ​ពុង​សហ​ការ​ជា​មួយ​អង្គ​ការ​នយោ​បាយ​-សង្គម​ចំ​នួន​៤ ទទួល​ការ​ប្រ​គល់​សិទ្ធី​គ្រប់​គ្រង​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​ចំ​នួន ១៧៤ ក្រុម នៅ​សង្កាត់​ចំ​នួន ៣ រួម​មាន៖ ប៊ិញ​ធ្វី ថើយ​អាង​ដុង និង​ឡុង​ទ្វៀង។ ភាគ​ច្រើន​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​បាន​រៀប​ចំ​ណាត់​ថ្នាក់​ល្អ និង​បង្គួរ ហើយ​គ្មាន​ក្រុម​ខ្សោយ។ លោក ង្វៀង​ម៉ាញ់​ហ៊ុង នា​យក​ប្រតិ​បត្តិ​ការ​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ខណ្ឌ​ប៊ិញ​ធ្វី បាន​ឱ្យ​ដឹង៖ បណ្តាញ​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​បាន​ចាត់​តាំង​ទៅ​ដល់​គ្រប់​តំ​បន់​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​។ សកម្ម​ភាព​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ទី​តាំង​ដោះ​ដូរ​ចំ​នួន ៨ និង​រក្សា​ការ​ប្រ​ជុំ​ជីវ​កិច្ច ព្រម​ទាំង​ប្រ​ជុំ​ប្តូរ​វេន​ប្រ​ចាំ​ខែ។ តាម​រយៈ​នោះ ប្រ​ជា​ជន​ទទួល​បាន​ប្រ​ភព​ទុន​កាន់​តែ​ងាយ​ស្រួល ឯ​ធនា​គារ​និង​អង្គ​ការ​នយោ​បាយ​-សង្គម ក៏​ក្តាប់​បាន​ទាន់​ពេល​វេលា​នូវ​ស្ថាន​ភាព​ប្រើ​ប្រាស់​ទុន និង​សមត្ថ​ភាព​សង​បំ​ណុល​របស់​គ្រួ​សារ​បុល​ទុន​ផង​ដែរ។

នៅ​ពេល​ខាង​មុខ សាខា​ធនា​គារ​គោ​លន​យោ​បាយ​សង្គម​ទី​ក្រុង​កឹង​ធើ នឹង​បន្ត​សហ​ការ​ជា​មួយ​អង្គ​ការ​នយោ​បាយ​-សង្គម ទទួល​ការ​ប្រ​គល់​សិទិ្ធ​ពង្រឹង​និង​លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​របស់​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន រក្សា​ការ​ប្រ​ជុំ​ជីវ​កិច្ច​ក្រុម និង​ប្តូរ​វេន​នៅ​ទី​តាំង​ដោះ​ដូរ​តាម​ឃុំ​-សង្កាត់ បង្កើន​ការ​ងារ​ត្រួត​ពិ​និត្យ ក្រោយ​ពេល​ឱ្យ​បុល ព្រម​ទាំង​បណ្តុះ​បណ្តាល​ជំ​នាញ​វិជ្ជា​ជី​វៈ​ដល់​ប្រ​ធាន​ក្រុម។ ទន្ទឹម​នឹង​នោះ បន្ត​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​ជួយ​ឱ្យ​គ្រួ​សារ​បុល​ទុន​យល់​ច្បាស់​ពី​សិទ្ធិ ទទួល​ខុស​ត្រូវ ប្រើ​ប្រាស់​ទុន​ចំ​ទិស​ដៅ និង​មាន​ប្រ​សិទ្ធ​ភាព... តាម​រយៈ​នោះ កាន់​តែ​ពង្រីក​នូវ​តួ​នា​ទី​របស់​ប្រ​ភព​ទុន​ឥ​ណ​ទាន​គោ​លន​យោ​បាយ​ក្នុង​ការ​គាំ​ទ្រ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច បង្ក​ការ​ងារ​ធ្វើ បង្កើន​ប្រាក់​ចំ​ណូល និង​ធា​នា​សុវត្ថិ​ភាព​សង្គម៕

គៀង​ក្វឹក​-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ