25/06/2026 - 22:57

យុវជនឆ្នើមធ្វើតាមដំបូន្មានអ៊ំ 

នៅ​តំ​បន់​ជន​បទ​ដែល​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ជួប​លំ​បាក​ច្រើន​ រូប​ភាព​យុវ​ជន​វ័យ​ក្មេង​រស់​នៅ​មាន​ការ​ទទួល​ខុស​ត្រូវ ចេះ​ចែក​រំលែក និង​រួម​ចំ​ណែក​ដល់​សហ​គមន៍​បាន​បន្សល់​ទុក​នូវ​ចំ​ណាប់​អា​រម្មណ៍​ល្អៗ។ នោះ​គឺ​បង ហ្វិញ​ថាញ​សាង នៅ​ភូមិ​ចូវ​ថា​ញ់ ឃុំ​អាង​និញ ជា​គំ​រូ​ម្នាក់​ក្នុង​ចំ​ណោម​គំ​រូ​យុវ​ជន​ខ្មែរ​ឆ្នើម បាន​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ​លើក​តម្កើង​ជា "យុវ​ជន​ឆ្នើម​ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ" ឆ្នាំ ២០២៦ ដោយ​ទង្វើ​ដ៏​មាន​អត្ថ​ន័យ​ជាក់​ស្តែង​នៅ​ក្នុង​សហ​គមន៍។​

បង ហ្វិញថាញសាង ទទួលប័ណ្ណសរសើរ និងកិត្តិនាម "យុវជនឆ្នើមធ្វើតាមដំបូន្មានអ៊ំ" ថ្នាក់ក្រុង ឆ្នាំ ២០២៦។

តាម​ការ​រៀប​រាប់​របស់​បង​ថាញ​សាង ពី​មុន​គ្រួ​សារ​គាត់​មាន​ស្ថាន​ភាព​លំបាក​ណាស់ ធ្លាប់​បាន​ទទួល​ការ​ឧបត្ថម្ភ​របស់​សប្បុ​រស​ជន​ដែរ។ ពេល​ទទួល​បាន​អំ​ណោយ​ម្តងៗ គាត់​មាន​ចិត្ត​ត្រេក​អរ និង​សុភ​មង្គល​ខ្លាំង​ណាស់។ ផ្តើម​ពី​ពេល​នោះ​មក គាត់​មាន​បំ​ណង​ប្រាថ្នា​ចង់​ធ្វើ​អំ​ពើ​ល្អ ដើម្បី​នាំ​មក​ក្តី​ត្រេក​អរ និង​សុភ​មង្គល​ដល់​អ្នក​ដែល​ខ្វះ​ខាត​។ ឆ្នាំ ២០១៤ ពេល​ចូល​រៀន​នៅ​សា​កល​វិទ្យា​ល័យ​កឹង​ធើ  ថាញ​សាង​ក៏​ចាប់​ផ្តើម​ចូល​រួម​សកម្ម​ភាព​សប្បុរស​ធម៌​របស់​ក្លឹប និង​ក្រុម​នា​នា​នៅ​សា​កល​វិទ្យា​ល័យ ដូច​ជា៖ ជូន​អំ​ណោយ​ដល់​អ្នក​ក្រ អ្នក​មាន​វ័យ​ចំ​ណាស់​គ្មាន​ទី​ពឹង និង​កុមារ​ពិ​ការ​ជា​ដើម។  ពេល​ថាញ​សាង​បញ្ចប់​បរិញ្ញាបត្រ​នៅ​ឆ្នាំ ២០១៨ ក៏​ធ្វើ​អា​ជីវ​កម្ម​នៅ​ផ្ទះ ដោយ​មាន​គំនិត​ថា "ជួយ​បាន​នរ​ណា​ម្នាក់ ទោះ​ទង្វើ​តូច​ក៏​គួរ​ឱ្យ​គោ​រព" គាត់​បាន​ធ្វើ​ជា​ស្ពាន​តភ្ជាប់​រវាង​សប្បុ​រស​ជន​ជា​មួយ​អ្នក​ដែល​មាន​ស្ថាន​ភាព​លំបាក​នៅ​ភូមិ​ភាគ។ មិន​បញ្ឈប់​ត្រឹម​នោះ គាត់​នៅ​ទាំង​ចំ​ណាយ​វេលា​ចុះ​ទៅ​ត្រួត​ពិ​និត្យ និង​ស្វែង​យល់​អំ​ពី​ស្ថាន​ភាព​របស់​បុគ្គល​ម្នាក់​ៗដោយ​ផ្ទាល់ ដើម្បី​ឧបត្ថម្ភ​ពួក​គាត់។

ពេល​ចុះ​ទៅ​តំ​បន់​ជន​បទ​ត្រួត​ពិ​និត្យ និង​ស្វែង​យល់​អំ​ពី​ស្ថាន​ភាព​ដើម្បី​ឧបត្ថម្ភ​ចំ​មុខ​សញ្ញា​ត្រូវ​តាម​តម្រូវ​ការ​នោះ គឺ​បង​ថាញ​សាង​ បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ជន​បទ​ឆ្ងាយ​ដាច់​ស្រ​យាល​ធ្វើ​ដំ​ណើរ​ទៅ​មក​ដោយ​ស្ពាន​ស្នួ​រមាន​ការ​លំបាក ហើយ​គ្រួ​សារ​ជា​ច្រើន​រស់​នៅ​ក្នុង​ផ្ទះ​ស្លឹក មាន​តម្រូវ​ការ​ឧបត្ថម្ភ។ ផ្តើម​ពី​នោះ​  បង​ថាញ​សាង បាន​ចលនា​សប្បុរស​ជន​ចូល​រួមក​សាង​តំ​បន់​ជន​បទ។ ចាប់​ពី​ឆ្នាំ ២០២០ មក​ដល់​ពេល​នេះ គាត់​ចលនា​សប្បុរស​ជន​រួម​វិភាគ​ទាន​ទឹក​ប្រាក់​បាន​ជិត ៣ ពាន់​លាន​ដុង ដើម្បី​សង់​ផ្ទះ​មេត្តា​ធម៌​ថ្មី ១៦ ខ្នង​ជូន​អ្នក​ក្រី​ក្រ និង​កសាង​ស្ពាន​ជន​បទ​បាន ៧  ជូន​អា​ហា​រូប​ករណ៍​បាន ១០ ចំ​ណែក ជូន​កង់​បាន ៥៥ គ្រឿង​ដល់​សិស្ស​ដែល​ស្ថាន​ភាព​លំបាក និង​ជូន​អំ​ណោយ​ជាង ១.០០០ ចំណែក​ដល់​គ្រួ​សារ​ក្រី​ក្រ និង​អ្នក​មាន​វ័យ​ចំ​ណាស់​គ្មាន​ទី​ពឹង​ជា​ដើម។ ទន្ទឹម​នឹង​នោះ​  អនុ​វត្ត​ទម្រង់ "បញ្ចុះ​សព ០ ដុង" បង​ថាញ​សាង ចលនា​ឧបត្ថម្ភ​គ្រួ​សារ​នៃ​សព​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ជាង ២០០ គ្រួ​សារ គិត​ជា​ទឹក​ប្រាក់​ជាង ៤០០ លាន​ដុង​; ចលនា​ឧបត្ថម្ភ​ជន​រួម​ជាតិ​នៅ​ភាគ​ខាង​ជើង​ជម្នះ​លំ​បាក​ក្រោយ​ពី​ព្យុះ​លេខ​៣បង្ក​ឡើង គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ៣៥០ លាន​ដុង... និយាយ​អំ​ពី​ទង្វើរបស់​ខ្លួន ថាញ​សាង​ឱ្យ​ដឹង៖ "គោល​បំ​ណង​របស់​ខ្ញុំ​គឺ​ចង់​ធ្វើ​អំ​ពើ​ល្អ ធ្វើ​បាន​អំ​ពើ​ល្អ​មួយ​ខ្ញុំ​មាន​ក្តី​ត្រេក​អរ​មួយ​បន្ថែម​ទៀត។ ព្រោះ​ហេ​តុ​នោះ ខ្ញុំ​បាន​បង្កើត​ទំ​ព័រ​ហ្វេ​សប៊ុក និង Zalo ផ្ទាល់​ខ្លួន ដើម្បី​តភ្ជាប់​ជា​មួយ​សប្បុរស​ជន​ ដើម្បី​ធ្វើ​អំ​ពើ​ល្អ មាន​ប្រ​យោជន៍​ដល់​សង្គម។ ផ្តើម​ពី​ភាពត​ភ្ជាប់​នោះ ផ្ទះ​មេត្តា​ធម៌ និង​ស្ពាន​ជន​បទ​ជា​ច្រើន​បាន​សាង​សង់​ឡើង និង​អំ​ណោយ​បាន​ជូន​ផ្ទាល់​ដៃ​អ្នក​ក្រ... នាំ​មក​នូវ​ក្តី​ត្រេក​អរ និង​សុភ​មង្គល​ដល់​មា​មីង។ ហើយ​នោះ​ក៏​ជា​កម្លាំង​ជំ​រុញ​ជួយ​ឱ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត ដើម្បី​បន្ត​ធ្វើ​ការ​ងារ​សប្បុរស​ធម៌​ច្រើន​ជាង​ទៀត"។

ចំណាប់​អា​រម្មណ៍​ដំ​បូង​ដែល​ធ្វើ​ឱ្យ​ថាញ​សាង​សប្បាយ​ចិត្ត​បំ​ផុត នោះ​គឺ​ស្ពាន​ជន​បទ​ដែល​មាន​ឈ្មោះ​ថា អា​យី​ដា​ពឹក ១ នៅ​ភូមិ​ព្រែក​ពិន្ទង ឃុំ​មី​ហឿង កសាង​សម្រេច​រួច​រាល់ បាន​នាំ​មក​នូវ​ក្តី​ត្រេក​អរ និង​សុភ​មង្គល​ដល់​មា​មីង​ខ្មែរ។ ផ្តើម​ពី​នោះ​មក ថាញ​សាង មាន​ទំនុក​ចិត្ត​បន្ត​ចលនា​សប្បុរស​ជន​ដើម្បី​កសាង​ស្ពាន​បេតុង​ជន​បទ អា​យី​ដា​ពឹក ២ និង​អា​យី​ដា​ពឹក ៣ នៅ​ឃុំ​មី​ហឿង។ ស្ពាន​បេ​តុង​នី​មួយៗ​មាន​តម្លៃ​សរុប​ពី ១២០ ដល់ ១៥០ លាន​ដុង។ លោក ស៊ើង​ហ្វាង​ផេន នៅ​ភូមិ​សុក​ស្វាយ ឱ្យ​ដឹង៖ “ដោយ​សារ​បាន​ថាញ​សាង និង​សប្បុរស​ជន​ឧបត្ថម្ភក​សាង​ស្ពាន​បេតុង ហេ​តុ​នោះ​មា​មីង​អ្នក​ណា​ក៏​មាន​ចិត្ត​ត្រេក​អរ និង​រួម​កម្លាំង​គ្នា​កសាង​ស្ពាន​រួច​រាល់​ក្នុង​រយៈ​ពេល ២០ ថ្ងៃ​។ ស្ពាន​បេតុង​នេះ​មាន​ប្រ​វែង ១៥ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ ជួយ​ឱ្យ​ប្អូន​ៗទៅ​រៀន​មាន​ភាព​ងាយ​ស្រួល មិន​ខ្លាច​ធ្លាក់​ប្រ​ឡាយ​។ ពី​មុន ស្ពាន​នេះ​គ្រាន់​តែ​ក្រាល​បេ​តុង បើក​បរ​ម៉ូតូងាយ​គ្រោះ​ថ្នាក់​ បំ​ផុត​គឺ​ពេល​ភ្លៀង​ម្តងៗ ស្ពាន​រអិល សិស្សា​នុសិស្ស​ជិះ​កង់ និង​មា​មីង​ជិះ​ម៉ូតូ​ធ្លាក់​ចុះ​ប្រ​ឡាយ​ជា​រឿយៗ”។​

បងហ្វិញថាញសាង ជូនអំណោយដល់មាមីងខ្មែរនៅតំបន់ព្រំដែនសមុទ្រ។

ប្រ​ការ​គួរ​ឱ្យ​កោត​សរ​សើរ​ចំ​ពោះ​ថាញ​សាង មិន​ត្រឹម​តែ​ចំ​នួន​សំ​ណង់ ឬ​អំ​ណោយ​ដែល​បាន​ផ្តល់​ជូន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ស្មារតី​ដ៏​រឹង​មាំ ទទួល​ខុស​ត្រូវ និង​អស់​ពី​ចិត្ត​ចំ​ពោះ​សហ​គមន៍​ទៀត​ផង។ គាត់​តែង​ចាត់​ទុក​ការ​ជួយ​អ្នក​ដទៃ​ជា​ភារ​កិច្ច​របស់​យុវ​ជន ជា​ទង្វើជាក់​ស្តែង ដើម្បី​រៀន​សូ​ត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ ផ្តើម​ពី​ការ​ងារ​តូច និង​ជិត​ដិត​បំ​ផុត។ ទង្វើ​របស់​ថាញ​សាង បាន​រួម​ចំ​ណែក​បំ​ផុស​ស្មារតី​សាមគ្គី មនុស្ស​ធម៌ និង​បំ​ផុស​គំនិត​ដល់​សម្ព័ន្ធ​យុវ​ជន និង​យុវ​ជន​ភូមិ​ភាគ ចូល​រួម​សកម្ម​ភាព​ដើម្បី​សហ​គមន៍។ ឆ្លង​តាម​រយៈ​នោះ​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​រៀន​សូត្រ និង​ធ្វើ​តាម​គំ​រូ​របស់​អ៊ំ មិន​មែន​ចាប់​ផ្តើម​ពី​ប្រ​ការ​ធំ​ធេង​នោះ​ទេ តែ​ចាប់​ផ្តើម​ពី​ទង្វើជាក់​ស្តែង ចេញ​ពី​បេះ​ដូង និង​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សង្គម។ ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​នោះ បង​ថាញ​សាង មាន​កិត្តិ​យស​បាន​ទទួល​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​ប័ណ្ណ​សរ​សើរ​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្តហូជី​មិញ៕​

យ្វីអាញ - វិមាន

 

ចែករំលែកអត្ថបទ