ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/06/2026 - 22:33

បង្ក​កម្លាំង​ជំ​រុញ​បន្ថែម​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ 

គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ  ទើប​ចាត់​តាំង​ត្រួត​ពិ​និត្យ​នៅ​ឃុំ​ភូ​ហឺវ សង្កាត់​ទ្រុង​ញ៉ឹក អំ​ពី​ការ​អនុ​វត្ត​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន ផ្សារ​ភ្ជាប់​នឹង​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹក​នាំ​តាម​សេច​ក្តី​កំ​ណត់​លេខ ១២៤​-QĐ/TW របស់​គណៈ​លេខា។ តាម​រយៈ​ការ​ត្រួត​ពិ​និត្យ បាន​កត់​សម្គាល់​ការ​អនុ​វត្ត​លក្ខន្តិកៈ​ប្រ​ជា​ធិប​តេយ្យ​នៅ​តាម​ភូមិ​ភាគ​នា​នា​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព បង្ក​បាន​ការ​ឯក​ភាព​ខ្ពស់​ក្នុង​ប្រ​ជា​ជន រួម​ចំ​ណែក​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។

លោក​ ឡេង្វៀង​សិន​ញ៉ឹក អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​ទី​ក្រុង​កឹង​ធើ បាន​ថ្លែង​ក្នុង​ឱ​កាស​ត្រួត​ពិនិត្យ​មើល​នៅ​ឃុំ​ភូ​ហឺ​វ។​

គណៈ​ប្រតិ​ភូ​ត្រួត​ពិនិត្យ​បាន​កត់​សម្គាល់ នៅ​ឃុំ​ភូ​ហឺវ និង​សង្កាត់​ទ្រុង​ញ៉ឹក ខ្លឹម​សារ​ដែល​បើក​ចំ​ហ​បាន​ថ្នាក់​ដឹក​នាំ​ឃុំ សង្កាត់​ផ្សព្វ​ផ្សាយ​ដោយ​ទម្រង់​ជា​ច្រើន ដូច​ជា​៖ បិទ​ប្រ​កាស​នៅ​ទី​ស្នាក់​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ សង្កាត់​; អគារ​វប្ប​ធម៌​ភូមិ មណ្ឌល; ផ្គួប​បញ្ចូល​ក្នុង​កិច្ច​ប្រ​ជុំ​របស់​អង្គ​ការ​មហា​ជន និង​ប្រ​ជា​ជន; ជូន​ដំ​ណឹង​លើ​ប្រ​ព័ន្ធ​ផ្សាយ​សំ​ឡេង​; ទន្ទឹម​នឹង​នោះ ចុះ​ផ្សាយ​លើ​ទំ​ព័រ​ព័ត៌​មាន​អេឡិច​ត្រូ​និក​ឃុំ សង្កាត់ និង​ក្រុម Zalo ជា​ផ្លូវ​ការ​របស់​សហ​គមន៍​ប្រ​ជា​ពល​រដ្ឋ... ផ្តើម​ពី​នោះ ប្រ​ជា​ជន​ក្តាប់​បាន​គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ ច្បាប់​របស់​រដ្ឋ​; ផែន​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម; ផ្សព្វ​ផ្សាយ​អនុ​វត្ត​សំ​ណង់ គម្រោង​លើ​ភូមិ​ឋាន និង​របប​គោល​ន​យោ​បាយ​ជាប់​ពាក់​ព័ន្ធ...។

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ភូ​ហឺវ និង​គណៈ​កម្មា​ធិ​ការ​សង្កាត់​ទ្រុង​ញ៉ឹក បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ប្រ​ជា​ជន សន្ទនា និង​យក​មតិ​សហ​គមន៍​ដោយ​បើក​ចំ​ហ ប្រ​ជា​ធិ​បតេយ្យ បង្ក​បាន​ការ​ឯក​ភាព​ក្នុង​សង្គម។ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ភូ​ហឺវ និង​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ទ្រុង​ញ៉ឹក នៅ​តែ​រក្សា​ការ​ទទួល​ប្រ​ជា​ពល​រដ្ឋ​តាម​កំ​ណត់; បង្កើន​ក្តោ​បក្តាប់​ស្ថាន​ភាព ស្តាប់​មតិ គោល​បំ​ណង​របស់​ប្រ​ជា​ជន ដើម្បី​ចង្អុល​ការ​ដោះ​ស្រាយ​បាន​ទាន់​ពេល​វេលា។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ សង្កាត់​ទាំង​ពីរ​ក៏​បាន​បែង​ប្រ​ភេទ ដោះ​ស្រាយ​លិ​ខិត​ស្នាម​តាម​ដែន​សមត្ថ​កិច្ច;  ករណី​ជា​ច្រើន​បាន​ដោះ​ស្រាយ រួម​ចំ​ណែក​លំ​នឹង​ស្ថាន​ភាព​ភូមិ​ភាគ​ និង​បន្ថយ​ការ​កើត​ឡើង​ចំ​ណុច​ក្តៅ​។ ភូមិ​ភាគ​នា​នា​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​ក្នុង​ការ​បម្រើ​ប្រ​ជា​ជន និង​បង្កើន​កម្រិត​ពេញ​ចិត្ត​របស់​អង្គ​ការ ប្រ​ជា​ពល​រដ្ឋ​ក្នុង​ការ​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​.. ការ​បើក​ចំ​ហ​ប្រ​ជា​ធិប​តេយ្យ បង្ក​បាន​ភាព​ស្រុះ​ស្រួល​របស់​ប្រ​ជា​ជន​លើ​វិស័យ​ជា​ច្រើន៖ តុប​តែង​ទី​ក្រុង ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ អនុ​វត្ត​គោល​ន​យោ​បាយ​ធា​នា​សុខុ​មាល​ភាព​សង្គម... តាម​រយៈ​នោះ សង្កាត់​ទ្រុង​ញ៉ឹក បាន​ចលនា​ប្រ​ជា​ជន​ចូល​រួម​វិភាគ​ទាន​ជា​ទឹក​ប្រាក់ ២៩,៥ លាន​ដុង ដើម្បី​ជីក​ស្តារ​សំ​ណង់​ធា​រា​សាស្រ្ត​រាយ​រង​លើ​វាល​ស្រែ​ចំ​នួន ៣ សំ​ណង់ ដោយ​យន្ត​ការ​បម្រើ​ការ​ស្រោច​ស្រព​ដី​ផលិត​កសិ​កម្ម និង​សំ​ណង់​សាធារ​ណៈ​ប្រ​យោជន៍​ជា​ច្រើន​ទៀត...។

តាម​ប្រ​សាសន៍​លោក ឌោ​ទ្រុង​ណាម ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ភូ​ហឺវ​ រណ​សិរ្ស​ឃុំ​ធ្វើ​ជា​ស្នូល​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អនុ​វត្ត​ទម្រង់ "ខែ​ស្តាប់​ប្រ​ជា​ជន​និយាយ" មាន​ប្រ​សិទ្ធ​ភាព ទទួល​ព័ត៌​មាន និង​ដោះ​ស្រាយ​សំ​ណើ​របស់​ប្រ​ជា​ជន​បាន​ទាន់​ពេល​វេលា​។ រណ​សិរ្ស​ និង​អង្គ​ការ​មហា​ជន​ឃុំ​សហ​ការ​ចល​នា​ក្នុង​សង្គម​បាន​ជាង ១ ពាន់​លាន​ដុង​ ដំ​ឡើង​បង្គោល​ភ្លើង​សូ​ឡា​បាន​ជាង ១.៥០០ បង្គោល នៅ​តាម​ភូមិ​ចំ​នួន​១៨ ក្នុង​ចំ​ណោម ២១ ភូមិ រួម​ចំ​ណែក​កសាង​ដង​ផ្លូវ​ភ្លឺ - បៃ​តង - ជ្រះ - ស្អាត - សុវត្ថិ​ភាព សំ​ដៅ​កសាង​ឃុំ​ជន​បទ​ថ្មី​គំ​រូ...។

គណៈ​ប្រតិ​ភូ​ត្រួត​ពិនិត្យ​ក៏​បាន​កត់​សម្គាល់​ការ​អនុ​វត្ត​លក្ខ​ន្តិកៈ​ប្រ​ជា​ធិប​តេយ្យ​នៅ​តាម​ភូមិ​ភាគ​នា​នា បច្ចុប្បន្ន​នៅ​តែ​មាន​ការ​លំ​បាក និង​នៅ​មាន​កម្រិត៖ សមត្ថ​ភាព​មុខ​ជំ​នាញ​របស់​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​មួយ​ចំ​នួន​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​តាម​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២​ថ្នាក់។ លើស​ពី​នេះ ចំ​ណេះ​ដឹង មុខ​ជំ​នាញ​វិជ្ជា​ជីវៈ​ស៊ី​ជម្រៅ​របស់​សមា​ជិក​គណៈ​អធិ​ការ​កិច្ច​ប្រ​ជា​ជន គណៈ​ត្រួត​ពិ​និត្យ​វិនិ​យោគ​របស់​សហ​គមន៍​នៅ​មាន​កម្រិត... ថ្នាក់​ដឹក​នាំ​ឃុំ​ភូ​ហឺវ និង​សង្កាត់​ទ្រុង​ញ៉ឹក ស្នើ​ទី​ក្រុង​ចាត់​តាំង​បើក​ថ្នាក់​ហ្វឹក​ហ្វឺន បំ​ប៉ន​មុខ​ជំ​នាញ​ វិជ្ជា​ជី​វៈ បំ​ណិន​ត្រួត​ពិ​និត្យ ធ្វើ​វិវេច​នា​សង្គម និង​ផ្លាស់​ប្តូរ​ឌីជី​ថល​ជូន​កម្មា​ភិបាល អ្នក​រដ្ឋ​ការ សមា​ជិក​គណៈ​អធិ​ការ​កិច្ច​ប្រ​ជា​ជន គណៈ​ត្រួត​ពិ​និត្យ​វិនិ​យោគ​សហ​គមន៍ និង​ឧបត្ថម្ភ​វិនិ​យោគ​បង្កើន​កម្រិត​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន​ជា​ដើម។

ក្នុង​ដំ​ណើរ​ការ​ត្រួត​ពិ​និត្យ លោក ង្វៀង​ហឺវ​ងៀ អនុ​លេខា​ប្រ​ចាំ​ការ​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​ សមា​ជិក​គណៈ​ប្រតិ​ភូ​ត្រួត​ពិ​និត្យ សំ​ណូម​ពរ​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​វែក​ញែក​ស៊ី​ជម្រៅ​ពី​ស្មារតី​ធ្វើ​ជា​គំ​រូ ទទួល​ខុស​ត្រូវ​ស្រាយ​បំ​ភ្លឺ​របស់​អ្នក​ដឹក​នាំ; វាយ​តម្លៃ​លទ្ធ​ផល​ត្រួត​ពិនិត្យ​របស់​រណ​សិរ្ស អង្គ​ការ​ន​យោ​បាយ - សង្គម និង​ប្រ​ជា​ជន​ចំ​ពោះ​អ្នក​ដឹក​នាំ ក៏​ដូច​ជា​វាយ​តម្លៃ​ជាក់​ស្តែង​សកម្ម​ភាព​សន្ទ​នា​ដោយ​ផ្ទាល់​រវាង​អ្នក​ដឹក​នាំ​ជា​មួយ​នឹង​ប្រ​ជា​ជន លទ្ធ​ផល​ដោះ​ស្រាយ​ក្រោយ​ការ​សន្ទ​នា... លោក​ស្រី​ ត្រឹង​ធី​ហាំង អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង សមា​ជិក​គណៈ​ប្រតិ​ភូ​ត្រួត​ពិ​និត្យ សំ​ណូម​ពរ​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ គប្បី​វែក​ញែក​មូល​ហេតុ និង​ដាក់​ចេញ​វិធាន​ការ​ជម្នះ​លំ​បាក ការ​ខ្វះ​ចន្លោះ​ក្នុង​ការ​អនុ​វត្ត​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន​..។

ថ្លែង​ក្នុង​ឱ​កាស​ត្រួត​ពិ​និត្យ​នៅ​ភូមិ​ភាគ​ទាំង​ពីរ​នេះ លោក ឡេ​ង្វៀង​សិន​ញ៉ឹក អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ប្រ​ធាន​ក្រុម​គណៈ​ប្រតិ​ភូ​ត្រួត​ពិ​និត្យ សំ​ណូម​ពរ​ថ្នាក់​ដឹក​នាំ​ឃុំ សង្កាត់​បន្ត​ឃោស​នា ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​កម្មា​ភិបាល បក្ខ​ជន និង​ប្រ​ជា​ជន​អំ​ពី​លក្ខ​ន្តិកៈ​ប្រ​ជា​ធិ​បតេយ្យ​នៅ​មូល​ដ្ឋាន​; អនុ​វត្ត​ត្រូវ​តាម​ខ្សែ​សង្វាក់ សេច​ក្តី​កំ​ណត់​អំ​ពី​អនុ​វត្ត​លក្ខន្តិកៈ​ប្រ​ជា​ធិប​តេយ្យ​; អនុ​វត្ត​បាន​ល្អ​នូវ​ខ្លឹម​សា​របើក​ចំ​ហ តម្លា​ភាព​តាម​ច្បាប់​ស្តី​ពី​អនុ​វត្ត​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន ដើម្បី​បង្ក​ភាព​ជឿ​ជាក់ ការ​ស្រុះ​ស្រួល​គ្នា​របស់​ប្រ​ជា​ជន។ លោក​ ឡេ​ង្វៀង​សិន​ញ៉ឹក សំ​ណូម​ពរ​ការ​រួម​វិភាគ​ទាន​ក្នុង​ប្រ​ជា​ជន គប្បី​បាន​បើក​ចំ​ហ​ច្បាស់​លាស់; ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ប្រ​ជា​ជន​ចូល​រួម​ពិ​ភាក្សា​ កំ​ណត់​សម្រេច ឃ្លាំ​មើល និង​ត្រួត​ពិនិត្យ​ដំ​ណើរ​ការ​អនុ​វត្ត​ខ្លឹម​សារ​ជាប់​ពាក់​ព័ន្ធ​ដល់​ប្រ​ជា​ជន។ ភូមិ​ភាគ​នា​នា​ត្រូវ​អនុ​វត្ត​បាន​ល្អ​នូវ​សេច​ក្តីកំ​ណត់​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្នុង​ការ​ទទួល​ប្រ​ជា​ពល​រដ្ឋ សន្ទ​នា​ដោយ​ផ្ទាល់​ជា​មួយ​ប្រ​ជា​ជន និង​វិនិច្ឆ័យ​ការ​ឆ្លុះ​បញ្ចាំង សំ​ណើ​របស់​ប្រ​ជា​ជន​ជា​ដើម៕

ថា​ញធី​-វិមាន

ចែករំលែកអត្ថបទ