ក្រោយរយៈពេល ៥១ ឆ្នាំរំដោះ ឯកភាពទឹកដី ជាមួយនឹងការយកចិត្តទុកដាក់វិនិយោគនូវគោលនយោបាយជាក់ស្តែងជាច្រើនមានប្រសិទ្ធភាព ទិដ្ឋភាពតំបន់ជនរួមជាតិខ្មែរនៅទីក្រុងកឹងធើ កាន់តែមានភាពផ្លាស់ប្តូរថ្មីជាលំដាប់។ ប្រជាជនកាន់តែមានស្មារតីអំពីភារកិច្ចរបស់ខ្លួន ឈានឡើងដោយខ្លួនឯង និងរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុក។

ដងផ្លូវជនបទនៅឃុំមីហឿង មានការរួមចំណែកពីជនរួមជាតិខ្មែរ។
ប៉ុន្មានឆ្នាំកន្លង មិនត្រឹមតែខិតខំប្រឹងប្រែងក្នុងការពលកម្មផលិតនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនោះទេ ជនរួមជាតិខ្មែរនៅទីក្រុងកឹងធើ ថែមទាំងបានចូលរួមយ៉ាងសកម្មរាល់ការចលនារបស់ភូមិភាគ តាមរយៈសកម្មភាពជាក់ស្តែងនិងមានអត្ថន័យទាំងនោះ បានរួមចំណែកនាំមកនូវភាពផ្លាស់ប្តូរថ្មីនៅក្នុងភូមិស្រុក។ ដើម្បីរួមជាមួយរដ្ឋអំណាចភូមិភាគកសាងសម្រេចទិសដៅនៃការកសាងជនបទថ្មី ក្នុងឆ្នាំ ២០២៤ គ្រួសារលោកឡឹមធឿន នៅឃុំមីហឿង បានបរិច្ចាគដី ២០០ ម៉ែត្រការ៉េ ព្រមជាមួយនោះ លោកក៏បានបំផុសចលនាគ្រួសារមាមីងខ្មែរ ៤ គ្រួសារទៀត បរិច្ចាគដី ៣០០ ម៉ែត្រការ៉េ ដើម្បីបង្ហើយដងផ្លូវក្នុងភូមិតាឡីចាស់។ ទន្ទឹមនឹងនោះ លោកក៏បានចូលរួមកាប់ឆ្ការព្រៃនិងដាំផ្កាដើម្បីបង្កជាទេសភាពបៃតង ជ្រះ ស្អាតសម្រាប់ភូមិស្រុក។
ចំណែកលោកស៊ើងហ៊ូន នៅឃុំថើយអាងហោយ ចែករំលែក៖ “ពេលសេដ្ឋកិច្ចគ្រួសារលំនឹងកូនចៅអាចរ៉ាប់រងខ្លួនឯងបាន ខ្ញុំក៏គិតគូរដល់មាមីងជនរួមជាតិបានកាន់តែច្រើន ចាប់តាំងពីការជួយមាមីងបន្ថយភាពក្រីក្រ រហូតដល់ការព្រួតដៃគ្នាកសាងជនបទថ្មី ដោយចលនាមាមីងឱ្យជួយកសាងស្ពាន ដើម្បីឱ្យកូនចៅទៅរៀននិងមាមីងដឹកជញ្ជូនទំនិញបានងាយស្រួល។ បានដឹងថា រយៈពេលកន្លង លោកបានចលនាគ្រួសារប្រជាជន ៤ គ្រួសារ បរិច្ចាគដីដើម្បីកសាងស្ពានដោយមានប្រវែង ៥០ ម៉ែត្រ ជាមួយថវិកាជាង ១២០ លានដុង និងចលនាថវិកាបានជាង ៤ ពាន់លានដុង ដើម្បីសាងសង់សាលាក្នុងវត្តពោធិថ្លឹង ដើម្បីមាមីងពុទ្ធបរិស័ទមានកន្លែងប្រជុំជីវភាពសហគមន៍ និងព្រះសង្ឃមានកន្លែងគង់សិក្សារៀនសូត្រធម៌វិន័យក្នុងព្រះពុទ្ធសាសនា...។ មិនត្រឹមតែលោកឡឹមធឿន និងលោកស៊ើងហ៊ូនប៉ុណ្ណោះទេ ថែមទាំងមានគំរូបុគ្គលឆ្នើមជាច្រើនទៀត ដែលបានពង្រីកស្មារតីមហាសាមគ្គីបណ្តាជនជាតិ រួមចំណែកសម្រេចជោគជ័យក្នុងការបំបាត់ភាពក្រីក្រនិងកសាងជនបទថ្មី។ ជាគំរូដូចលោកយឿងឃូន ជាអ្នកមានប្រិយភាពនៅសង្កាត់វិញចូវ គាត់ជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការដាំដុះ ហើយបានចែករំលែកបទពិសោធន៍ដល់មាមីងក្នុងភូមិ ជួយដល់គ្រួសារជាច្រើនចាកផុតពីភាពក្រីក្រ។ ចំណែកលោកតាំងវ៉ាំងសួរ នៅសង្កាត់វិញចូវ ដែលបានជួយឱ្យមាមីងជាច្រើនទទួលបានជោគជ័យក្នុងការចិញ្ចឹមបង្កង តាមរយៈបទពិសោធន៍របស់គាត់...។ តាមរយៈសកម្មភាពទាំងនេះ ពួកគាត់ពិតជាគំរូដ៏ល្អដែលបាននិងកំពុងរួមចំណែកកម្លាំងកាយចិត្តរបស់ខ្លួនលើទឹកដីស្រុកកំណើត។
អាចនិយាយបានថា កម្លាំងនៃស្មារតីសាមគ្គី គឺជា “កូនសោ” សម្រាប់ជំហានដ៏រឹងមាំរបស់ទីក្រុងកឹងធើ នៅលើវិថីអភិវឌ្ឍ។ ចាប់តាំងពីការព្រួតដៃគ្នាកសាងផ្លូវថ្នល់ កសាងហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ការចែករំលែកនិងជួយគ្នាទៅវិញទៅមក ឱ្យឆ្លងផុតការលំបាកសំណង់នីមួយៗសុទ្ធតែបានបន្សល់ទុកនូវស្នាមអនុស្សាវរីយ៍ពីការឯកភាព និងស្របមតិគ្នារវាងឆន្ទៈបក្សនិងទឹកចិត្តរបស់ប្រជាជន។ ស្មារតីនោះ បានបង្កជាក្តីទំនុកចិត្តនិងជួយជំរុញកម្លាំងផ្ទៃក្នុងនៃសហគមន៍ ដើម្បីកសាងភូមិស្រុកឱ្យកាន់តែស៊ីវិល័យ សម្បូរសប្បាយ៕
ថាញ់វ៉ាង-ដាលីន