កសាងសាខាបក្សស្អាតស្អំ រឹងមាំផ្សារភ្ជាប់ជាមួយអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌សង្គមនៅភូមិភាគ គឺជាភារកិច្ចដ៏សំខាន់បានសាខាបក្សយោធាឃុំឡុងហ៊ីប ខេត្តវិញឡុង អនុវត្តមានប្រសិទ្ធភាពក្នុងរយៈពេលច្រើនឆ្នាំកន្លង។

សាខាបក្សគណៈបញ្ជាការយោធាឃុំឡុងហ៊ីប ប្រជុំផ្សព្វផ្សាយអនុវត្តការងារជ្រើសយោធិនឆ្នាំ២០២៦។
តាមប្រសាសន៍លោក ហ្វិញថាញឡុង មេបញ្ជាការនៃគណៈបញ្ជាការយោធា អនុលេខាសាខាបក្ស បច្ចុប្បន្នអង្គភាពមានបក្ខជន ១៤០ នាក់។ រយៈពេលកន្លង សាខាបក្សតែងរក្សាម៉ឺងម៉ាត់ របបសកម្មភាពតាមពេលកំណត់តាមរយៈសកម្មភាពម្តងៗ សាខាបក្សមានឱកាសដោះដូរជាមួយកងប្រជាស្វ័យត្រាណ និងក្តាប់ជាក់ស្តែងពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិឋាន ក៏ដូចជាការងារហ្វឹកហ្វឺន កសាងកងកម្លាំងប្រជាស្វ័យត្រាណ។ ការដិតដល់នេះ មិនត្រឹមតែជួយសាខាបក្សធ្វើសេនាធិការដ៏សកម្មជូនគណៈកម្មាធិការបក្ស កសាងតំបន់ការពារដ៏រឹងមាំប៉ុណ្ណោះទេ ថែមទាំងធានាការងារហ្វឹកហ្វឺន ជ្រើសយោធិនរៀងរាល់ឆ្នាំលើសភាគកម្រិតទៀតផង។
ដើម្បីធ្វើឱ្យជាក់ស្តែងរាល់សេចក្តីសម្រេចចិត្ត រៀងរាល់ឆ្នាំសាខាបក្សនៃគណៈបញ្ជាការយោធាឃុំ បានកសាងផែនការចាត់បក្ខជនម្នាក់ៗច្បាមមូលដ្ឋាន ទទួលបន្ទុកភូមិឋាននីមួយៗ ដើម្បីក្តាប់ពីស្ថានភាព សំដៅមានវិធានការជំនួយទាន់ពេល។ ក្នុងការអនុវត្តភារកិច្ច កម្មាភិបាល បក្ខជនម្នាក់ៗតែងអស់ពីចិត្ត មិនខ្លាចលំបាក សាមគ្គី ត្រៀមលក្ខណៈជួយសមមិត្ត មិត្តរួមកងសម្រេចភារកិច្ចនិងធ្វើជាគំរូសម្រាប់មហាជន។ សាខាបក្សចាត់តាំងបញ្ជ្រាបរឿយៗ និងអនុវត្តល្អនូវបទបញ្ជាសេចក្តីសម្រេចរបស់បក្សគ្រប់ថ្នាក់ ស្តីពីការកសាងបក្ស បង្កើនការកសាង រៀបចំបក្សឡើងវិញ និងបទបញ្ជា លេខ ០៥ របស់ការិយាល័យនយោបាយ ស្តីពីការរៀនសូត្រនិងធ្វើតាមគំរូអ៊ំ។ ព្រមជាមួយនោះ សាខាបក្សបានអនុវត្តទម្រង់ជាក់ស្តែងជាច្រើន ដូច៖ “កងសេនាជនចល័តយាមប្រចាំការនៅស្ថាប័ន ផ្សារភ្ជាប់ជាមួយបង្កើនការផលិតនិងបង្កើតមូលនិធិមនុស្សធម៌”។ ទន្ទឹមនឹងនោះ ទម្រង់ “ថ្នាក់លើធ្វើគំរូ ខាងក្រោមសកម្មធ្វើតាម” ក៏កំពុងពង្រីកប្រសិទ្ធភាពយ៉ាងខ្លាំងក្លា។
លោកត្រឹងវ៉ាំងម៉ឺយ លេខាគណៈកម្មាធិការបក្សឃុំឡុងហ៊ីប នឹងជាលេខាសាខាបក្សយោធាឡុងហ៊ីប ឱ្យដឹង៖ “បើចង់ឱ្យសាខាបក្សរឹងមាំ គប្បីរក្សាសាមគ្គី ឯកភាពក្នុងផ្ទៃក្នុងនិងពង្រីកស្មារតីលត់ដំរបស់បក្ខជនម្នាក់ៗ។ ក្នុងការប្រជុំខាសាបក្សរៀងរាល់ខែ ក្រៅពីការវាយតម្លៃលទ្ធផលនិងដាក់ចេញភារកិច្ច គណៈប្រតិបត្តិការសាខាបក្ស សំណូមពរឱ្យបក្ខជនរបាយការណ៍ជាក់ស្តែងនូវខ្លឹមសារអនុវត្តដែលបានចុះឈ្មោះរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ ផ្អែកលើមូលដ្ឋាននោះ សាខាបក្សស្ងើចសរសើរចំពោះផ្នែកវិជ្ជមាន ព្រមទាំងលើកឡើងចំណុចខ្វះខាតដើម្បីជម្នះទាន់ពេល; ទន្ទឹមនឹងនោះ សំណូមពរបក្ខជនមើលកំហុសខ្លួនឯង កែតម្រូវនូវភាពអន់ថយ “ប្រែប្រួលដោយខ្លួនឯង ផ្លាស់ប្តូរដោយខ្លួនឯង”។ តាមរយៈនោះ លើកកម្ពស់ស្មារតីភ្ញាក់រលឹកក្នុងការលត់ដំ រួមចំណែកសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ជូន”៕
ស៊ើងម៉ាល័យ - លីសៀ