07/05/2026 - 20:37

ពិ​និត្យ​និង​ជំ​រុញ​វឌ្ឍ​នភាព​កម្ម​វិធី​ឧបត្ថម្ភ​សាង​សង់​ផ្ទះ ១.០០០ ខ្នង 

- នគរ​បាល​ទី​ក្រុង​កឹង​ធើ ទើប​ចាត់​តាំង​កិច្ច​ប្រ​ជុំ​វាយ​តម្លៃ​អំ​ពី​ស្ថាន​ភាព​និង​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​កម្ម​វិធី​ចលនា​ឧបត្ថម្ភ​សាង​សង់​ផ្ទះ ១.០០០ ខ្នង ជូន​ដល់​កម្មា​ភិ​បាល យុទ្ធ​ជន កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្តិ​សុខ សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន សមា​ជិក​សមា​គម​អតីត​នគរ​បាល​ប្រ​ជា​ជន គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ក្រី​ក្រ​និង​ក្បែរ​ក្រ​ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​នៅ​លើ​ភូមិ​ឋាន។

វរសេ​នីយ៍​ឯក ង្វៀង​ថាញ​ត្រាង នា​យក​រង​នគរ​បាល​ទី​ក្រុង​កឹង​ធើ ជូន​ប័ណ្ណ​និមិត្ត​រូប​នៃ​ថវិ​កា​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ដល់​គ្រួ​សារ​ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន។ រូប​ថត៖ នគរ​បាល​ទី​ក្រុង​កឹង​ធើ

នេះ​ជា​កម្ម​វិធី​សុខុ​មាល​ភាព​សង្គម អា​ស្រ័យ​នគរ​បាល​ទី​ក្រុង​កឹង​ធើ ចលនា​សម្ព័ន្ធ​ក្រុម​ហ៊ុន​ទ្រឿង​ហាយ ឧបត្ថម្ភ​ថវិ​កា និង​ទទួល​ថវិ​កា​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៦។ ក្នុង​ដំ​ណាក់​កាល​ទី​១ ឆ្នាំ​២០២៦ គណៈ​ចង្អុល​ការ​បាន​ពិ​និត្យ​អនុ​ម័ត​ឧបត្ថម្ភ​ផ្ទះ បាន​ឯក​ភាព​អនុ​វត្ត​ការ​សាង​សង់​និង​ជួស​ជុល​ផ្ទះ ១៨ ខ្នង​ក្នុង​នោះ រួច​រាល់​បាន ៥ ខ្នង។ នគរ​បាល​ទី​ក្រុង​ម្ចាស់​ការ​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ជ្រើស​រើស​មុខ​សញ្ញា​ទទួល​ផល​ឱ្យ​បាន​ត្រឹម​ត្រូវ; ព្រម​ទាំង​កៀរ​គរ​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម ដើម្បី​ចាត់​ចែង​សាង​សង់។ ទន្ទឹម​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន ក៏​នៅ​មាន​ការ​លំ​បាក​មួយ​ចំ​នួន ដូច​ជា៖ តម្លៃ​សម្ភារៈ​សាង​សង់​មាន​ការ​ប្រែ​ប្រួល ចំ​ណាយ​ក៏​កើន​ឡើង​ខ្ពស់; ហើយ​មាន​ភូមិ​ភាគ​មួយ​ចំ​នួន​ខ្វះ​កម្លាំង​ពល​កម្ម។

វរសេនីយ៍​ឯក ង្វៀង​ថាញ​ត្រាង នា​យក​រង​នគរ​បាល​ទី​ក្រុង ប្រ​ធាន​គណៈ​ចង្អុល​ការ​ពិ​និត្យ​អនុ​ម័ត​ឧបត្ថម្ភ​ផ្ទះ បាន​សំ​ណូម​ពរ​ដល់​អង្គ​ភាព​នា​នា​បន្ត​ពង្រឹង​ការ​ត្រួត​ពិ​និត្យ តាម​ដាន ដើម្បី​ធា​នា​ឱ្យ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​ព្រឹត្ត​ទៅ​ត្រឹម​ត្រូវ​តាម​បទប្ប​ញ្ញត្តិ ព្រម​ទាំង​ខិត​ខំ​សម្រេច​រួច​រាល់​គោល​ដៅ​នៃ​ការ​សាង​សង់​ផ្ទះ ៥០០ ខ្នង​ក្នុង​ឆ្នាំ​២០២៦ តាម​ផែន​ការ ក្នុង​នោះ ធា​នា​រួច​រាល់​និង​ប្រ​គល់​ផ្ទះ ១៨ ខ្នង​ក្នុង​ដំ​ណាក់​កាល​ទី១ ត្រូវ​តាម​ពេល​កំ​ណត់។

នា​យក​រង​នគរ​បាល​ទី​ក្រុង សង្កត់​ធ្ងន់ ពង្រីក​តួ​នា​ទី​ឈាន​មុខ​របស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​ការ​កៀរ​គរ​កម្លាំង​ពល​កម្ម​របស់​កម្មា​ភិ​បាល យុទ្ធ​ជន​ចូល​រួម​ជួយ​សាង​សង់ ដើម្បី​រួម​ចំ​ណែក​កាត់​បន្ថយ​ការ​ចំ​ណាយ និង​បង្កើន​ប្រ​សិទ្ធ​ភាព​នៃ​ការ​អនុ​វត្ត។ នា​យក​រង​នគរ​បាល​ទី​ក្រុង​កឹង​ធើ នឹង​បន្ត​សហ​ការ​ពិ​និត្យ​ឡើង​វិញ​ចំ​ពោះ​ករណី​ដែល​គ្រប់​លក្ខ​ខណ្ឌ ដើម្បី​ដាក់​បញ្ចូល​ក្នុង​ក្រប​ខណ្ឌ​ដែល​ត្រូវ​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ ព្រម​ទាំង​ផ្តុំ​កម្លាំង​កៀរ​គរ​ប្រ​ភព​ធន​ធាន​នា​នា ជំ​រុញ​ដំ​ណើរ​ការ​សាង​សង់ និង​ប្តេជ្ញា​អនុ​វត្ត​សម្រេច​ជា​ស្ថា​ពរ​ភាគ​កម្រិត​ដែល​បាន​ដាក់​ចេញ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន៕

កេវ​ជិញ-ពេជ្រ​សឿន

ចែករំលែកអត្ថបទ