ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/04/2026 - 21:05

គណៈសេដ្ឋកិច្ច - ថវិកានៃក្រុមប្រឹក្សាប្រជាជនទីក្រុង ពិនិត្យសម្រេចលើសេចក្តីព្រាងនៃសេចក្តីសម្រេចនានា 

ថ្ងៃ​២២ ខែ​មេ​សា លោក​ស្រី​ង្វៀង​ធី​ហុង​អៀង - ប្រ​ធាន​គណៈ​សេដ្ឋ​កិច្ច - ថវិ​កានៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង អញ្ជើញ​ជា​អធិប​តី​ក្នុង​កិច្ច​ប្រ​ជុំ​ពិ​និត្យ​សម្រេច​លើ​សេច​ក្តី​ព្រាង​នៃ​សេច​ក្តី​សម្រេច ព្រម​ទាំង​របាយ​ការណ៍​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង លើក​ជូន​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី ២ នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ។

អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​មាន​លោក​ស្រី ម៉ា​ធី​ទឺយ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង លោក​ត្រឹង​ជី​ហ៊ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង...។

សមាជិកគណៈសេដ្ឋកិច្ច-ថវិកា ថ្លែងការណ៍ពិនិត្យសម្រេច។

តំណាងទាំងឡាយបានពិនិត្យនិងវាយតម្លៃលើសេចក្តីព្រាងនៃសេចក្តីសម្រេចរួមមាន៖ បទ​ប្បញ្ញត្តិអំពីខ្លឹមសារចំណាយលើការថែទាំ ការជួសជុល និងការដោះស្រាយបន្ទាន់នូវបញ្ហាទំនប់​សមុទ្រ-ទន្លេ ចំពោះប្រព័ន្ធទំនប់ដែលគ្រប់គ្រង​ដោយភូមិភាគ។ គោលនយោបាយជំនួយកម្រៃសេវាជួលប្រចាំតាមរយៈផ្កាយរណប សម្រាប់ឧបករ​ណ៍ត្រួតពិនិត្យដំណើរនាវាជលផល (VMS)។ គោលការណ៍ផ្លាស់ប្តូរគោលដៅប្រើប្រាស់ព្រៃ ដើម្បីអនុវត្តគម្រោងបណ្តុំ រោងចក្រអគ្គិសនីដោយថាមពលខ្យល់ភូគឿង១អា ១បេ និងគម្រោងរោងចក្រអគ្គិសនីដោយថាមពលខ្យល់សុកត្រាំង៤។ ការអូសបន្លាយពេលវេលាអនុវត្ត និងការផ្តល់ផ្ទេរទុនវិនិយោគរដ្ឋឆ្នាំ ២០២៥ ផ្ទេរទៅឆ្នាំ២០២៦ ដែលជាប្រភពថវិកាមជ្ឈិម។ ការបែងចែកលម្អិតនូវផែន​ការ​ទុនវិនិយោគរដ្ឋឆ្នាំ ២០២៦ ពីប្រភពថវិកាភូមិភាគ (លើកទី៣)។ ការផ្តល់មតិលើកម្រិតភាគរយ (%) សម្រាប់គណនាតម្លៃជួលដី តម្លៃជួលដីសាងសង់សំណង់ក្រោមដី និងតម្លៃជួលដីចំពោះផ្ទៃដីដែលមានផ្ទៃទឹក។ ការអនុម័តបញ្ជីឈ្មោះសំណង់និងគម្រោងដែលត្រូវដកហូតដីនៅលើភូមិឋានទីក្រុង។

លោកស្រី ង្វៀងធីហុងអៀង  ប្រធានគណៈសេដ្ឋកិច្ច-ថវិកានៃក្រុមប្រឹក្សាប្រជាជនទីក្រុងថ្លែងការណ៍បណ្តាខ្លឹមសារពិនិត្យសម្រេច។

ទន្ទឹម​នឹង​នោះ ការ​ត្រួត​ពិ​និត្យ​លើ​សេច​ក្តី​ព្រាង​នៃ​សេច​ក្តី​សម្រេច ដែល​កំ​ណត់​អំ​ពី​លក្ខ​ឋាន លំ​ដាប់​លំ​ដោយ បែប​បទ ខ្លឹម​សារ​និង​កម្រិត​នៃ​ការ​ជំ​នួយ​សម្រាប់​គម្រោង​ផលិត​នូវ​ផលិត​ផល​បច្ចេក​វិទ្យា​ឌី​ជី​ថល​សំ​ខាន់ៗ  គម្រោង​ស្រាវ​ជ្រាវ និង​អភិ​វឌ្ឍ​ការ​រច​នា ការ​ផលិត ការ​វេច​ខ្ចប់ និង​ការ​ធ្វើ​តេស្ត​ផលិត​ផល​បន្ទះ​ឈីប​ពាក់​កណ្តាល​ចម្លង គម្រោង​សាង​សង់​មជ្ឈ​មណ្ឌល​ទិន្ន​ន័យ​បញ្ញា​សិប្ប​និម្មិត និង​គម្រោង​បង្កើត​ថ្មី ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ឧស្សា​ហកម្ម​បច្ចេក​វិទ្យា​ឌី​ជី​ថល​និង​សេច​ក្តី​ព្រាង​សេច​ក្តី​សម្រេច​ស្តី​ពី​ការ​ចេញ​ផ្សាយ​បទ​ប្បញ្ញត្តិ​អំ​ពី​លក្ខ​ឋាន លំ​ដាប់​លំ​ដោយ​បែប​បទ ខ្លឹម​សារ​និង​កម្រិត​នៃ​ការ​ជំ​នួយ​សម្រាប់​គម្រោង​រចនា​បន្ទះ​ឈីប​ពាក់​កណ្តាល​ចម្លង គម្រោង​ផលិត​នូវ​ផលិត​ផល​ជំ​នួយ​ដោយ​ផ្ទាល់​ក្នុង​ឧស្សា​ហកម្ម​ពាក់​កណ្តាល​ចម្លង និង​គម្រោង​ផលិត​ឧប​ករណ៍​អេ​ឡិច​ត្រូ​និច។

លោកស្រីម៉ាធីទឺយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុង ថ្លែងការណ៍ក្នុងកិច្ចប្រជុំពិនិត្យស្រេច។

ដើម្បី​ឱ្យ​បណ្តា​សេច​ក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ដែល​បាន​ដាក់​ចេញ​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ សម​ស្រប​ទៅ​នឹង​ការ​អនុ​វត្ត​ជាក់​ស្តែង និង​មាន​ប្រ​សិទ្ធ​ភាព​ភ្លាមៗ បន្ទាប់​ពី​ការ​ប្រ​កាស​ឱ្យ​ប្រើ​ប្រាស់ បណ្តា​តំ​ណាង​ក៏​បាន​គល់​វាល់​មតិ​ជា​ច្រើន​ចំ​ពោះ​សេច​ក្តី​ព្រាង​នៃ​សេច​ក្តី​សម្រេច​នី​មួយៗ។ ថ្នាក់​ដឹក​នាំ​គណៈ​សេដ្ឋ​កិច្ច-ថវិ​កា ស្នើ​ឱ្យ​ស្ថា​ប័ន​រៀប​ចំ​សេចក្តី​ព្រាង ទទួល​យក​មតិ​យោ​បល់​របស់​អ្នក​តំ​ណាង ត្រួត​ពិ​និត្យ​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ បំ​ពេញ​បន្ថែម​ឯក​សារ​ពាក់​ព័ន្ធ​និង​សម្រេច​ឱ្យ​បាន​ឆាប់​នូវ​សេចក្តី​ព្រាង​បណ្តា​សេច​ក្តី​សម្រេច មុន​ពេល​លើក​ជូន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ពិត្យ និង​សម្រេច​នៅ​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី​២។ ដោយ​ឡែក ចំ​ពោះ​សេចក្តី​ព្រាង​នៃ​សេច​ក្តី​សម្រេច​ស្តី​ពី​ការ​ដាក់​ចេញ​នូវ​បទ​ប្បញ្ញត្តិ​អំ​ពី​លក្ខ​ឋាន លក្ខណៈ លំ​ដាប់​លំ​ដោយ បែប​បទ ខ្លឹម​សារ និង​កម្រិត​ជំ​នួយ​សម្រាប់​គម្រោង​រច​នា​បន្ទះ​ឈីប​ពាក់​កណ្តាល​ចម្លង គម្រោង​ផលិត​ផលិត​ផល​ជំ​នួយ​ដោយ​ផ្ទាល់​ក្នុង​ឧស្សា​ហកម្ម​ពាក់​កណ្តាល​ចម្លង​និង​គម្រោង​ផលិត​ឧប​ករណ៍​អេ​ឡិច​ត្រូ​និក​នឹង​បន្ត​សុក្រឹត​ខ្លឹម​សារ ដើម្បី​លើក​ជូន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ពិនិត្យ​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី​៣៕

ធ្វីឃេ្វ-ដាលីន

ចែករំលែកអត្ថបទ