គណៈប្រតិភូថ្នាក់ដឹកនាំទីក្រុងកឹងធើ ដឹកនាំដោយសមមិត្ត ដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦ ដល់កម្មាភិបាលខ្មែរចូលនិវត្តន៍ និងវត្តខ្មែរនានា នៅលើភូមិឋានឃុំតាយវ៉ាំង ឃុំលីវទូ និងឃុំត្រឹងដេ។

គណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារលោក ថាច់ថាន អតីតសមាជិកគណៈកម្មាធិការបក្សខេត្ត អតីតអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងចាស់។
រួមដំណើរជាមួយគណៈប្រតិភូ មានសមមិត្ត វឿងក្វឹកណាម សមាជិកគណៈកម្មាធិការបក្ស អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង មួយអន្លើដោយថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក និងភូមិភាគផងដែរ។

គណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនៅវត្តចុងព្រែក ឃុំតាយវុាំង។
គណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារលោក ថាច់ថាន អតីតសមាជិកគណៈកម្មាធិការបក្ស អតីតអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងចាស់។ ក្នុងបរិយាកាសសប្បាយរីករាយ និងកក់ក្តៅ សមមិត្ត ដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង បានផ្ញើនូវបិយវាចាសួរសុខទុក្ខដោយស្និទ្ធស្នាល ជូនអំណោយនិងប្រសិទ្ធពរដល់គ្រួសារលោកថាច់ថាន ឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ មានសុខភាពល្អ និងសុភមង្គល។
.gif)
គណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនៅវត្តដងក្ដោង ឃុំត្រឹងដេ។
នៅថ្ងៃដដែលនេះដែរ គណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនៅតាមវត្តខ្មែរចំនួន ៤ វត្តរួមមាន៖ វត្តចុងព្រែក នៅឃុំតាយវុាំង; វត្តព្រែកចាក និងវត្តផ្ដៅពេន នៅឃុំលីវទូ; វត្តដងក្ដោង នៅឃុំត្រឹងដេ។ បន្ទាប់ពីសួរសុខទុក្ខដោយស្និទ្ធស្នាលអំពីការរស់នៅរបស់មាមីងខ្មែរនៅភូមិភាគ។ សមមិត្ត ដុងវុាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង បានរបាយការណ៍ពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ទីក្រុង និងកត់សម្គាល់នូវការរួមចំណែកដ៏ធំធេងដែលព្រះសង្ឃ គណៈកម្មការវត្ត និងមាមីងខ្មែរចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ទីក្រុង។ ពេលខាងមុខ សមមិត្ត សង្ឃឹមថា ព្រះសង្ឃនិងគណៈកម្មការវត្តនឹងបន្តពង្រីកតួនាទីរបស់ខ្លួនក្នុងការឃោសនា និងចលនា មាមីងពុទ្ធបរិស័ទគោរពអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; ពង្រីកស្មារតីសាមគ្គីជនជាតិ; ប្រឡងប្រណាំងស្នេហាជាតិ និងបង្កើនការផលិត រួមចំណែកជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៦ ជំនួសមុខគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជននិងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង សមមិត្ត ដុងវុាំងថាញ បានប្រសិទ្ធពរដល់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរៈ គណៈកម្មការវត្ត និងមាមីងខ្មែរទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីពោរពេញដោយភាពសប្បាយរីករាយ កក់ក្តៅនិងសុភមង្គល។
តំណាងគ្រួសារកម្មាភិបាលចូលនិវត្តន៍ និងតំណាងវត្តអារាមនានា បានសម្តែងនូវការដឹងគុណ និងមានសេចក្តីរំភើបរីករាយចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំទីក្រុង ហើយសន្យានឹង បន្តពង្រីកតួនាទីក្នុងការផ្សព្វផ្សាយនូវតម្លៃប្រពៃណី ដ៏ល្អប្រសើររបស់ជនជាតិ គិតគូរអភិវឌ្ឍជីវភាពសេដ្ឋកិច្ច និងកសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែស្រស់បំព្រង សម្បូររុងរឿង និងស៊ីវិល័យជាងទៀត៕
ហុងទើ-វិមាន