03/03/2026 - 08:50

ជំ​នួយ​កម្លាំង​ដល់​គ្រួ​សារ​កសិករ​ក្រី​ក្រ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច 

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង ប្រ​ភព​ឥណ​ទាន​គោល​នយោ​បាយ​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម បាន​និង​កំ​ពុង​ពង្រីក​តួនា​ទី​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព ក្លាយ​ជា​ទី​បង្អែក​ដ៏​រឹង​មាំ​សម្រាប់​គ្រួ​សារ​ក្រី​ក្រ ក្បែរ​ក្រ​និង​គ្រួ​សារ​គោល​នយោ​បាយ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។ តាម​រយៈ​កម្ម​វិធី​បុល​ទុន​អនុ​គ្រោះ គ្រួ​សារ​ជា​ច្រើន​មាន​លក្ខណៈ​អភិ​វឌ្ឍ​ការ​ផលិត ជា​ជំ​ហានៗ​មាន​ជីវ​ភាព​លំ​នឹង និង​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

ទម្រង់​ដាំ​ម្រះ​ផ្តល់​ប្រាក់​ចំ​ណូល​លំ​នឹង​ដល់​គ្រួ​សារ​លោក​សើុង​ត្រុង នៅ​ភូមិ​ទ្រុង​ញឹក ឃុំ​ឡឹម​តឹង ទី​ក្រុង​កឹង​ធើ។

នៅ​ឃុំ​ឡឹម​តឹង លោក​សើុង​ត្រុង កំ​ពុង​ថែ​ដំ​ណាំ​ម្រះ​បណ្ដើរ ចែក​រំ​លែក​នឹង​យើង​ខ្ញុំ​បណ្ដើរ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយ​ខ្វះ​ដើម​ទុន​ផលិត តាម​រយៈ​សមា​គម​កសិ​ករ​ឃុំ គាត់​បាន​បុល​ប្រាក់​ចំ​នួន ៥០ លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម។ ពេល​មាន​ដើម​ទុន គាត់​បាន​វិនិ​យោគ​ដាំ​ដំ​ណាំ ដូច៖ ម្រះ ត្រ​សក់ និង​ខ្ទឹម​ស្លឹក​។ល។ ជា​ជំ​ហានៗ​កសាង​ជីវ​ភាព​លំ​នឹង។ “ដើម្បី​មាន​ជីវ​ភាព​ដូច​សព្វ​ថ្ងៃ​នេះ ក្រៅ​ពី​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​គ្រួ​សារ​ខ្ញុំ នៅ​ទាំង​មាន​ការ​រួម​ដំ​ណើរ​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម ទើប​គ្រួ​សារ​ខ្ញុំ​មាន​ធន​ធាន​ដើម្បី​អភិ​វឌ្ឍ​ការ​ផលិត​និង​បង្កើន​ប្រាក់​ចំ​ណូល។ បច្ចុ​ប្បន្ន គ្រួ​សារ​មាន​ផ្ទៃ​ដី​ទំ​ហំ ១.០០០​ម២ ដាំ​ដំ​ណាំ​ក្នុង​មួយ​ឆ្នាំ​បួន​លើក និង​ដី​ស្រែ​ចំ​នួន ៦ កុង​សម្រាប់ ធ្វើ​ស្រែ​៣​រដូវ ប្រាក់​ចំ​ណូល​ប្រ​ចាំ​ឆ្នាំ​បាន​ជាង ១០០ លាន​ដុង” - លោក​ត្រុង បាន​ចែក​រំលែក​ដូច្នេះ។ អា​ស្រ័យ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពល​កម្ម ចំ​ណាយ​ប្រិត​ប្រៀន ព្រម​ទាំង​មាន​ការ​រួម​ដំ​ណើរ​របស់​រដ្ឋ​អំ​ណាច និង​អង្គ​ការ​នយោ​បាយ - សង្គម ដូច្នេះ​ជីវ​ភាព​គ្រួ​សារ​របស់​លោក​ត្រុង បាន​លំ​នឹង បន្តិច​ម្តងៗ និង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។

ចំ​ណែក​គ្រួ​សារ​បង​ទ្រីវ​លី​ណា នៅ​ភូមិ​បឹង​ទ្រៀក ឃុំ​លីវ​ទូ មាន​ស្ថាន​ភាព​ក្រ​លំ​បាក​និង​ដី​តិច​តួច​សម្រាប់​ផលិត។ នៅ​ឆ្នាំ ២០១៥ បាន​រដ្ឋ​អំ​ណាច​បង្ក​លក្ខណៈ​កៀក​ជិត​ប្រ​ភព​ទុនកម្ចី​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម ចំ​នួន ៥០ លាន​ដុង បង​វិនិ​យោគ​ទិញ​ពូជ​គោ​ទឹក​ដោះ​ដើម្បី​ចិញ្ចឹម។ អា​ស្រ័យ​ការ​ថែ​ទាំ​បាន​ល្អ គោ​ចំ​នួន ២ ក្បាល​ដំ​បូង បាន​កើន​ឡើង​ដល់​១៣ ក្បាល ក្នុង​នោះ​មាន ៣ ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ​ជា​មធ្យម ជាង ៥០ គី​ឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ជា​មួយ​នឹង​តម្លៃ​ចាប់​ពី ១៣​.០០០ ទៅ ១៤.​៥០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម ក្រោយ​ពី​ទូ​ទាត់​រួច ទទួល​បាន​ប្រាក់​ចំ​ណេញ​ប្រ​ហែល ៣ លាន​ដុង​ក្នុង​មួយ​សប្តាហ៍។ ថ្មីៗ​នេះ គ្រួ​សារ​បង​លក់​គោ​ចំ​នួន ៣ ក្បាល​បាន​ជិត ៧៥ លាន​ដុង។ ជា​មួយ​ប្រាក់​ចំ​ណូល​សរុប​ជិត ២០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ គ្រួ​សារ​បង​លី​ណា មាន​ជីវ​ភាព​លំ​នឹង​និង​ឈាន​ឡើង​ធូរ​ធារ។

អាច​និយាយ​បាន​ថា ដើម​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​មិន​ត្រឹម​តែ​ជា “ពោង​សង្គ្រោះ​ជី​វិត” ជួយ​អ្នក​ក្រី​ក្រ​ឆ្លង​កាត់​ការ​លំ​បាក​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​ជា​កម្លាំង​ជំ​រុញ​ដ៏​សំ​ខាន់​មួយ​ដែល​បង្ក​កម្លាំង​ចិត្ត​សម្រាប់​គ្រួ​សារ​ជា​ច្រើន ឈាន​ឡើង​ធូរ​ធារ​ផង​ដែរ។ ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព គឺ​ជា​ភស្តុ​តាង​ដ៏​រស់​រវើក​នៃ​ភាព​ត្រឹម​ត្រូវ​របស់​គោល​នយោ​បាយ​ឥណ​ទាន​អនុ​គ្រោះ​របស់​បក្ស​និង​រដ្ឋ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ៕

                                     ថាញ​វ៉ាង-មេង​លី

ចែករំលែកអត្ថបទ