- លោកស្រី ហូធីកឹមដាវ សំណូមពរបេក្ខជនឈរឆ្នោតទាំងអស់ធ្វើឱ្យសុក្រឹតនូវកម្មវិធីសកម្មភាពរបស់ខ្លួន ដើម្បីបង្ហាញច្បាស់ពីការបេជ្ញាចិត្ត ចក្ខុវិស័យ យល់ច្បាស់ពីភាពជាក់ស្តែងរបស់ភូមិភាគ និងទទួលខុសត្រូវចំពោះម្ចាស់ឆ្នោត; ការឃោសនាបោះឆ្នោត ត្រូវអនុវត្តតាមសេចក្តីកំណត់របស់ច្បាប់ បង្ហាញពីស្មារតីបើកទូលាយចិត្តស្តាប់ គោរពចំពោះម្ចាស់ឆ្នោត និងប្រជាជន។
នៅថ្ងៃទី ២៦ ខែកុម្ភៈ គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ សហការជាមួយគណៈកម្មាធិការបោះឆ្នោតទីក្រុង បានចាត់តាំងពិធីជួបជុំ និងផ្សព្វផ្សាយបណ្តាខ្លឹមសារអំពីការឃោសនាបោះឆ្នោតរបស់បេក្ខជនឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង អាណត្តិកាល ២០២៦ - ២០៣១។ ពិធីជួបជុំបានចាត់តាំងឡើងដោយរូបភាពផ្ទាល់នៅសាលប្រជុំគណៈកម្មាធិការបក្សទីក្រុង និងអនឡាញដល់ទីតាំងតភ្ជាប់បណ្តាញនៅតាមឃុំ សង្កាត់ចំនួន ១០៣ នៅលើភូមិឋានទីក្រុង។

អ្នកតំណាងចូលរួមពិធីជួបជុំនៅទីតាំងសាលប្រជុំគណៈកម្មាធិការបក្សទីក្រុង។ រូប៖ ង៉ុកក្វៀង
អញ្ជើញចូលរួមក្នុងពិធីជួបជុំនៅទីតាំងសាលប្រជុំគណៈកម្មាធិការបក្សទីក្រុងកឹងធើ រួមមាន៖ លោក ហ្វាងថាញទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការច្បាប់ និងយុត្តិធម៌នៃរដ្ឋសភា; លោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ; លោកដុងវុាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ប្រធានគណៈកម្មាធិការបោះឆ្នោតទីក្រុង; បណ្តាសមមិត្តអនុលេខានៃគណៈកម្មាធិការបក្សទីក្រុង; សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង; ប្រចាំការក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការបោះឆ្នោត គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង; បេក្ខជនឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ នៅលើភូមិឋានទីក្រុង និងបេក្ខជនឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ អាណត្តិកាល ២០២៦-២០៣១។

លោកស្រី ម៉ាធីទើយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការបោះឆ្នោតទីក្រុង ផ្សព្វផ្សាយនូវសេចក្តីសម្រេចចិត្តប្រកាសបញ្ជីឈ្មោះបេក្ខជនឈរឆ្នោតជាផ្លូវការ។ រូប៖ ង៉ុកក្វៀង
ជំនួសមុខគណៈកម្មាធិការបោះឆ្នោតទីក្រុង ផ្សព្វផ្សាយនូវសេចក្តីសម្រេចចិត្តអំពីការប្រកាសបញ្ជីឈ្មោះជាផ្លូវការបេក្ខជនឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ នៅលើភូមិឋានទីក្រុងកឹងធើ និងបេក្ខជនឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង អាណត្តិកាល ២០២៦ - ២០៣១; គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងផ្សព្វផ្សាយផែនការ និងកាលវិភាគចាត់តាំងពិធីជួបជុំ និងជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ដើម្បីបេក្ខជនឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦ - ២០៣១ ឃោសនាបោះឆ្នោត; ហ្វឹកហ្វឺនណែនាំកសាងកម្មវិធីសកម្មភាពរបស់បេក្ខជនឈរឆ្នោត; ព័ត៌មានអំពីផ្តិតរូបភាពកម្មវិធីសកម្មភាពរបស់បេក្ខជនឈរឆ្នោតតំណាងរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនទីក្រុង និងការផ្សព្វផ្សាយបោះឆ្នោតជាដើម។

លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ អនុប្រធានគណៈកម្មាធិការបោះឆ្នោតទីក្រុង ថ្លែងការរណ៍ក្នុងពិធីជួបជុំ។ រូប៖ ង៉ុកក្វៀង
ថ្លែងការណ៍ក្នុងពិធីជួបជុំនេះ លោកស្រី ហូធីកឹមដាវ សំណូមពរបេក្ខជនឈរឆ្នោតទាំងអស់ធ្វើឱ្យសុក្រឹតកម្មវិធីសកម្មភាពរបស់ខ្លួន ដើម្បីបង្ហាញច្បាស់ការប្តេជ្ញាចិត្ត ចក្ខុវិស័យ យល់ច្បាស់ពីភាពជាក់ស្តែងរបស់ភូមិភាគ និងការទទួលខុសត្រូវចំពោះម្ចាស់ឆ្នោត; ការឃោសនាបោះឆ្នោត ត្រូវស្របតាមសេចក្តីកំណត់របស់ច្បាប់ បង្ហាញពីស្មារតីបើកចិត្តស្តាប់ គោរពចំំពោះម្ចាស់ឆ្នោត និងប្រជាជន។ គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ សង្កាត់ គប្បីពង្រីកតួនាទីជាស្ពានតភ្ជាប់ សហការជាមួយគណៈកម្មាធិការបោះឆ្នោតនៅថ្នាក់ដូចគ្នា ចាត់តាំងបានល្អនូវសន្និសិទជួបសំណេះសំណាលម្ចាស់ឆ្នោតមានភាពហ្មត់ចត់ វិទ្យាសាស្ត្រ ធានារាល់បេក្ខជនឈរឆ្នោតសុទ្ធតែមានលក្ខណៈស្មើភាពក្នុងការបង្ហាញពីកម្មវិធីសកម្មភាពរបស់ខ្លួន។ អង្គភាពនានាដែលបានចាត់ចែង គណៈឯកទេសរបស់ស្ថាប័នរណសិរ្សមាតុភូមិវៀតណាមទីក្រុង និងគណៈប្រចាំការនៃរណសិរ្សមាតុភូមិវៀតណាមឃុំ សង្កាត់នានា ផ្តុំកម្លាំងខ្ពស់ដល់ការត្រួតពិនិត្យការឃោសនាបោះឆ្នោត បិទប្រកាសបញ្ជីឈ្មោះ និងជីវប្រវត្តិសង្ខេបបេក្ខជនឈរឆ្នោត និងការត្រៀមបម្រុងនៅតាមមណ្ឌលបោះឆ្នោត។ ជំរុញផ្សព្វផ្សាយ ដើម្បីប្រជាជនយល់ច្បាស់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ដើម្បីថ្ងៃបោះឆ្នោតក្លាយជាទិវាបុណ្យធំនៃទូទាំងប្រជាជន៕
ង៉ុកក្វៀង-វិមាន