មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

11/02/2026 - 07:21

កសិករ​រីក​រាយ​អា​ស្រ័យ​ទម្រង់​បង្ក​ង-ស្រូវ​ 

ក្រោយ​ពី​ការ​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល​ ឃុំ​លឿង​តឹម ទី​ក្រុង​កឹង​ធើ​ បាន​លំ​នឹង​អង្គ​ការ​ចាត់​តាំង​យ៉ាង​ឆាប់​រហ័ស​ ពង្រីក​កម្លាំង​មហា​សាម​គ្គី​ទូទាំង​ប្រ​ជា​ជន បង្ក​ការ​វិវត្តន៍​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​និង​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​ជូន​ប្រ​ជា​ជន។​

  ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​បង្កង-ស្រូវ បាន​ជួយ​ឱ្យ​កសិករ​ខេត្ត​កា​ម៉ាវ​ធ្វើ​មាន។​

យោង​តាម​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ខេត្ត​កា​ម៉ាវ បាន​ឱ្យ​ដឹង ការ​ផលិត ស្រូវ​លើ​ផ្ទៃ​ដី​ចិញ្ចឹម​បង្កង ឆ្នាំ ២០២៥ - ២០២៦ ទូ​ទាំង​ខេត្ត​ចុះ​ពូជ​បាន​ជាង ៩០.​០០០ ហិក​តា។​ បច្ចុ​ប្បន្ន តម្លៃ​ស្រូវ​សើម​ដែល​ប្រ​មូល​ទិញ​នៅ​វាល​ស្រែ តម្លៃ​ចន្លោះ​ពី ៨.៧០០​– ៨.៩០០ ដុង​ក្នុង មួយ​គីឡូ​ក្រាម។​ ជាមួយ​នឹង​តម្លៃ​នេះ ក្រោយ​ពី​ទូ​ទាត់​ចំ​ណាយ​រួច កសិករ​អាច​រក​បាន​ប្រាក់​ចំ​ណេញ​ពី​៣ –៥ លាន​ដុង​ក្នុង​មួយ​កុង។​ លោក​ង្វៀង​វុាំង​ទ្រុង នៅ​ភូមិ​ឡុង​ហាយ ឃុំ​ភឿកឡុង មាន​ប្រ​សាសន៍៖ “អា​ស្រ័យ​សម្រេច​ទិន្ន​ផល​ខ្ពស់​និង​បន្ថយ​ចំ​ណាយ​អា​ស្រ័យ​បន្ថយ​ការ​ប្រើ​ប្រាស់​ជីនិង​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ ទើប​ស្រូវ ST​២៥ ក្នុង​ផ្ទៃ​ដី​១​ហិក​តា ផ្តល់​ប្រាក់​ចំ​ណេញ​មធ្យម​ប្រ​មាណ​៤ លាន​ដុង​ក្នុង​មួយ​កុង។​ ចាប់​តាំង​ពី​គ្រួ​សារ​ខ្ញុំ​អនុ​វត្ត​ទម្រង់ បង្កង​-ស្រូវ​ ពិ​សេស​ គឺ​ពូជ​ស្រូវ​ ST​២៥ សេដ្ឋ​កិច្ច គ្រួ​សារ​ខ្ញុំ​ក៏​បាន​ធូរ​ធារ។​ ពូជ​ស្រូវ ST នេះ គឺ​សម​ស្រប​ជា​មួយ​លក្ខណៈ​ដី​នៅ​តំ​បន់​ភឿក​ឡុង​ ដែល​ផ្តល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ដូច្នោះ​ មិន​ត្រឹម​តែ​គ្រួ​សារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ ចំ​ណែក​ជីវ​ភាព​របស់​មាមីង នៅ​ទី​នេះ ក៏​កាន់​តែ​មាន​ភាព​ធូរ​ធារ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផង​ដែរ។​ ឆ្នាំ​នេះ​ស្រូវ​ទទួល​បាន​ទិន្ន​ផល​និង​មាន​តម្លៃ​ខ្ពស់ ទើប​គ្រួ​សារ​ខ្ញុំ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ និង​កក់​ក្តៅ​យ៉ាង​ក្រៃ​លែង”។​

លោក​ក្វាង​ត្រុង​ត្វង ក៏​ជាអ្នក​រស់​នៅ​ភូមិ​ឡុង​ហាយ ឱ្យ​ដឹង​បន្ថែម​៖ “ឆ្នាំ​នេះ​អា​កាស​ធាតុ​អំ​ណោយ​ផល ដើម​ស្រូវ​លូត​លាស់​ល្អ គ្រាប់​ស្អាត ណែន ទើប​ឈ្មួញ​និយម​ចូល​ចិត្ត។​ បើ​ប្រៀប​ធៀប​នឹង​ពូជ​ស្រូវ​ដទៃ​ទៀត ពូជ​ស្រូវ ST​២៥ គឺ​តិច​មាន​សត្វ​ល្អិត​បំ​ផ្លាញ​និង​កើត​ជំ​ងឺ ហើយ​ថែម​ទាំង​បាន​ឈ្មួញ​ប្រ​មូល​ទិញ​ក្នុង​តម្លៃ​ខ្ពស់​បង្គួរ ដូច្នេះ​ធានា​ថា​ រាល់​រដូវ​កាល​ផលិត​តែង​ទទួល​បាន​ប្រាក់​ចំ​ណេញ។​ រដូវ​ស្រូវ​ឆ្នាំ​នេះ គ្រួ​សារ​ខ្ញុំ​ផលិត​បាន​ពូជ​ស្រូវ ST​២៥ លើ​ផ្ទៃ​ដី​ជាង​ ៣ ហិក​តា ក្រោយ​ពេល​ប្រ​មូល​ផល និង​ទូ​ទាត់​ចំ​ណាយ​រួច នៅ​ចំ​ណេញ​ប្រ​មាណ ៥ លាន​ដុង​ក្នុង​មួយ​កុង ដូច្នេះ​ហើយ​ ទើប​គ្រួ​សារ​ខ្ញុំ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​មាន​ភាព​កក់​ក្តៅ​ផង”។​

តាម​មន្ទីរ​កសិកម្ម​និង​បរិស្ថាន​ខេត្ត​កា​ម៉ា​វ ទម្រង់ បង្កង-ស្រូវ មិន​ត្រឹម​តែ​ជួយ​ឱ្យ​កសិករ​បង្កើន​ប្រាក់​ចំ​ណូល​នៅ​លើ​ផ្ទៃ​ដី​ផលិត​តែ​មួយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​បាន​បរិស្ថាន​អំ​ណោយ​ផលសម្រាប់​បង្កង ចិញ្ចឹម​លូត​លាស់​បាន​ល្អ បង្កើត​បាន​នូវ​កសិ​ផលស្អាត​និង​ជិត​ដិត​ជា​មួយ​បរិ​ស្ថាន។​ ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​នេះ គឺ​ដោយ​សារ​កសិ​ករ​បាន​ម្ចាស់​ការ​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ទំ​នើប​ព្រមៗ​គ្នា ជា​ពិ​សេស គឺ​វិធាន​ការ​បង្ក​បង្កើន​ផល​តាម​បែប​ជីវ​ស្ថាន​ សម​ស្រប​នឹង​លក្ខ​ខណ្ឌ​ផ្លាស់​ប្ដូរ​ទឹក​ប្រៃ-ទឹក​សាប តាម​រដូវ​កាល។​ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ និង​អភិ​វឌ្ឍន៍​ទម្រង់​នេះ​ឱ្យ​មាន​ចីរ​ភាព ខេត្ត​កា​ម៉ាវ​បាន​ តម្រង់​ទិស​ដៅ​ផលិត​តាម​បែប​ជីវ​ស្ថាន​សរី​រាង្គ ដោយ​ផ្សារ​ភ្ជាប់​ជា​មួយ​ទី​ផ្សារ​ប្រើ​ប្រាស់។​ ផ្នែក​កសិ​កម្ម​ប្រ​មូល​ផ្ដុំ​កសាង​តំ​បន់​ផលិត​ប្រ​មូល​ផ្តុំ អនុ​វត្ត​ដំ​ណើរ​ការ​បច្ចេក​ទេស​ឱ្យ​បាន​ព្រម​គ្នា និង​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​នូវ​គុណ​ភាព​ទាំង​ផលិត​ផល​ដំ​បូង​និង​ផលិត​ផល​សម្រេច។​ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ការ​ផ្តល់​លេខ​កូដ​តំ​បន់​ដាំ​ដុះ លេខ​កូដ​ស្រះ​ចិញ្ចឹម និង​អនុ​វត្ត​ការ​តាម​ដាន​ប្រ​ភព​ដើម ដើម្បី​ឈាន​ទៅ​រក​ការ​បង្កើត​​ខ្សែ​សង្វាក់​តម្លៃ​បិទ​ជិត។​ ទន្ទឹម​នឹង​នោះ ខេត្ត​ក៏​បាន​ជំ​រុញ​ការ​ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម ដើម្បី​ចុះ​កិច្ច​សន្យា​ប្រ​មូល​ទិញ​ផលិត​ផល​ធា​នា ទី​ផ្សារ​លក់​ចេញ​និង​ប្រាក់​ចំ​ណេញ​ស្ថិរ​ភាព​ជូន​មាមីង​កសិករ​៕

   យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ