-ក្នុងឱកាសទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំកំពង់ផែស្វយ័តភ្នំពេញ លោកស្រីង្វៀងធីង៉ុកឌេប ឱ្យដឹងថា ទីក្រុងកឹងធើសន្យារួមដំណើរ បង្កលក្ខណៈងាយស្រួល ក្នុងក្របខណ្ឌច្បាប់កំណត់ ដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការឱ្យមានភាពជាក់ស្ដែងនិងប្រសិទ្ធភាព។
នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ គណៈប្រតិភូថ្នាក់ដឹកនាំកំពង់ផែស្វយ័តភ្នំពេញ បានអញ្ជើញមកជូនពរបុណ្យចូលឆ្នាំថ្មីវៀតណាម ឆ្នាំ២០២៦ នៅគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ។ លោកស្រីង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក បានទទួលស្វាគមន៍គណៈប្រតិភូ។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ និងគណៈប្រតិភូកំពង់ផែស្វយ័តភ្នំពេញ បានដោះដូរយោបល់គ្នានៅក្នុងកិច្ចជំនួបការងារ។
ថ្លែងអំណរគុណការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំទីក្រុងចំពោះគណៈប្រតិភូ លោកហៀកភិរុណ អគ្គនាយករងកិច្ចការផែនៃកំពង់ផែស្វយ័តភ្នំពេញ បានមានប្រសាសន៍ថា ប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ទើបកិច្ចសហប្រតិបត្តិការរបស់កំពង់ផែស្វយ័តភ្នំពេញ ជាមួយបណ្តាអង្គភាពនៅប្រទេសវៀតណាម បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។ ក្នុងឆ្នាំ២០២៦ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែទីក្រុងកឹងធើ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ហេតុនេះអង្គភាពទាំងពីរសង្ឃឹមថា នឹងបន្តទទួលបានការជួយជ្រោមជ្រែងពីរដ្ឋអំណាចទីក្រុង ដើម្បីឱ្យកិច្ចសហប្រតិបត្តិការទទួលបានជោគជ័យ។
លោកស្រីង្វៀងធីង៉ុកឌេប បានសម្តែងនូវក្តីរីករាយពេលបានទទួលស្វាគមន៍គណៈប្រតិភូ ក្នុងបរិការណ៍ដែលទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា បានពង្រឹងនិងរីកចម្រើនឥតឈប់ឈរ។ ក្នុងនោះ ទំនាក់ទំនងរវាងទីក្រុងកឹងធើនិងរាជធានីភ្នំ ពេញកាន់តែស៊ីជម្រៅជាក់ស្ដែងនិងមានប្រសិទ្ធភាព។

លោកស្រីង្វៀងធីង៉ុកឌេប បានជូនអំណោយអនុស្សាវរីយ៍ដល់តំណាងគណៈប្រតិភូ។
លោកស្រីង្វៀងធីង៉ុកឌេប យល់ថា កំពង់ផែស្វយ័តភ្នំពេញ និងប្រព័ន្ធកំពង់ផែនៅទីក្រុងកឹង ធើ មានទំនាក់ទំនងធម្មជាតិ និងមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមកក្នុងខ្សែសង្វាក់ភស្តុភារកម្ម (Logistics) ក្នុងតំបន់។ ការពង្រឹងការតភ្ជាប់ដឹកជញ្ជូនតាមផ្លូវទឹក និងសេវាកម្មភស្តុភារកម្មរវាងទីក្រុងទាំងពីរ នឹងបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតឱ្យមានលំហូរទំ និញទ្វេភាគីប្រកបដោយស្ថិរភាពនិងរលូន រួមចំណែកកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូន បង្រួញរយៈពេលបញ្ជូនទំនិញ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការទាញយកប្រព័ន្ធកំ ពង់ផែ និងសមត្ថភាពប្រកួតប្រជែងទំនិញរបស់ភាគីទាំងពីរ។
ផ្ដើមពីចំណុចនេះ មិនត្រឹមតែជួយជំរុញសកម្មភាពនាំចេញ-ចូល និងការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងកម្ពុជា និងវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនការ ចងសម្ព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មក្នុងតំបន់ទន្លេមេគង្គទាំងមូលទៀតផង។ ទីក្រុងកឹងធើសន្យាបន្តរួមដំណើរ ព្រមទាំងបង្កលក្ខណៈងាយស្រួល ស្របតាមសេចក្ដីកំណត់នៃច្បាប់ ដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការឱ្យមានលក្ខណៈជាក់ស្ដែង និងមានប្រសិទ្ធភាព; សហការយ៉ាងហ្មត់ចត់ជាមួយបណ្តាក្រសួង គណៈ ផ្នែកមជ្ឈិម ដើម្បីដោះស្រាយការលំបាក និងបញ្ហាជាប់ជំពាក់ក្នុងដំណើរការអនុវត្តកិច្ចសហប្រតិបត្តិការនិងការវិនិយោគឱ្យបានទាន់ពេលវេលា៕
ប្រភព៖ baocantho.com.vn - ថាច់ធី