ក្នុងរយៈពេល១ថ្ងៃ សន្និបាតបានស្តាប់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ រាយការណ៍ពីខ្លឹមសារចំនួន ១០ ស្តីពីសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។ អគ្គលេខាបក្សតូឡឹម បានថ្លែងប្រសាសន៍ចង្អុលការលើការងារដឹកនាំ ចង្អុលការនិងចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។
ព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្សបានចាត់តាំងសន្និបាតទូទាំងប្រទេស រៀនសូត្រ បញ្រ្ជាបនិងអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។
សន្និបាតបានចាត់តាំងតាមរូបភាពផ្ទាល់ គួបផ្សំបន្តផ្ទាល់ តភ្ជាប់សាលប្រជុំយៀងហុង វិមានរដ្ឋសភាទៅកាន់ទីតាំងតភ្ជាប់នៅតាមគណៈកម្មាធិការបក្សខេត្ត ក្រុងនិងគណៈកម្មាធិការបក្សចំណុះមជ្ឈិម បណ្តាគណៈកម្មាធិការបក្សឃុំ សង្កាត់និងគណៈកម្មាធិការបក្សមូលដ្ឋាននៅក្នុងទូទាំងប្រទេស... ដោយមានបក្ខជនចូលរួមជាង ១,៩៣ លាននាក់។
អញ្ជើញចូលរួមនៅសាលប្រជុំយៀងហុង មានវត្តមាន លោកអគ្គលេខាបក្សតូឡឹម; ប្រធានរដ្ឋលឿងកឿង នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជិញ សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាត្រឹងថាញ់ម៉ឹង សមាជិកការិយាល័យនយោបាយ ប្រចាំការនៃគណៈលេខាបក្សត្រឹងកឹមទូ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ; បណ្តាសមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខា សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្សនិងថ្នាក់ដឹកនាំបណ្តាគណៈ ក្រសួង ផ្នែកមជ្ឈិម។

ទិដ្ឋភាពសន្និបាតកន្លែងបន្តផ្ទាល់នៅសាលប្រជុំគណៈកម្មាធិការបក្សទីក្រុងកឹងធើ។
ចូលរួមនៅទីតាំងតភ្ជាប់នៅសាលប្រជុំគណៈកម្មាធិការបក្សទីក្រុងកឹងធើ មានសមមិត្ត ដោថាញ់ប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអនុប្រធានគណៈចាត់តាំងមជ្ឈិម សមមិត្តដុងវ៉ាំងថាញ់ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង អតីតថ្នាក់ដឹកនាំទីក្រុង បណ្ដាសមមិត្តក្នុងគណៈប្រចាំការបក្សទីក្រុង; សមាជិកគណៈអចិន្ត្រៃយ៍បក្សទីក្រុងនិងសមាជិកមួយចំនួននៃគណៈកម្មាធិការបក្សទីក្រុង ប្រចាំការនៃក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ថ្នាក់ដឹកនាំបណ្ដាមន្ទីរ គណៈផ្នែកទីក្រុង...។
តាមកម្មវិធី ក្នុងរយៈពេល១ថ្ងៃ សន្និបាតបាននឹងស្ដាប់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ រាយការណ៍អំពីខ្លឹមសារចំនួន ១០ ទាក់ទងនឹងមហាសន្និបាតលើកទី ១៤ របស់បក្ស។ មានដូច៖
សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិមលោក ទ្រិញវ៉ាំងក្វៀក ធ្វើរបាយការណ៍អំពីប្រធានបទ "បញ្ហាថ្មីៗមួយចំនួន ស្នូលនិងបទពិសោធន៍ ៤០ ឆ្នាំនៃការផ្លាស់ថ្មីក្នុងឯកសារមហាសន្និបាតលើកទី ១៤ របស់បក្ស"។
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជិញ ធ្វើរបាយការណ៍អំពីប្រធានបទ "កម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស"។
សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម លោក ឡេមិញហ៊ឹងធ្វើរបាយការណ៍ពីប្រធានបទ “របាយការណ៍បូកសរុបការងារកសាងបក្ស អាណត្តិកាលមហាសន្និបាតលើកទី ១៣ និងបូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តលក្ខន្តិកៈបក្ស (២០១១-២០២៥) ទិសដៅភារកិច្ចនិងដំណោះស្រាយការងារកសាងបក្សនិងការអនុវត្តលក្ខន្តិកៈបក្ស អាណត្តិកាលមហាសន្និបាតលើកទី១៤ ”។
សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈគោលនយោបាយនិងយុទ្ធសាស្ត្រមជ្ឈិម លោកង្វៀងថាញ់ង៉ី ធ្វើរបាយការណ៍អំពីប្រធានបទ “វាយតម្លៃរយៈពេល ៥ ឆ្នាំអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច-សង្គម១០ឆ្នាំ (២០២១-២០៣០) និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៦-២០៣០”។
សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកស្រីប៊ូយធីមិញហ្វាយ ធ្វើរបាយការណ៍ពីប្រធានបទ “ពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិក្នុងបុព្វហេតុកសាង អភិវឌ្ឍប្រទេសជាតិនិងការពារមាតុប្រទេសក្នុងយុគសម័យថ្មី”។
សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេហ្វាយទ្រុង ធ្វើរបាយការណ៍ំអំពីប្រធានបទ “អភិវឌ្ឍកិច្ចការបរទេសក្នុងយុគសម័យថ្មី សមស្របទៅនឹងប្រវត្តិសាស្ត្រ វប្បធម៌និងឋានៈរបស់ប្រទេសជាតិ”។
សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកផាងវាំងយ៉ាង ធ្វើរបាយការណ៍អំពីប្រធានបទ “គំនិតនិងការយល់ដឹងថ្មីអំពីវិស័យការពារជាតិនិងការការពារមាតុប្រទេសនៃមហាសន្និបាតលើកទី១៤”។
សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល លោកលឿងតាមក្វាង ធ្វើរបាយយការណ៍អំពីប្រធានបទ “គំនិតនិងការយល់ដឹងថ្មីអំពីសន្តិសុខប្រទេសជាតិនៃមហាសន្និបាតលើកទី១៤”។
សមាជិកការិយាល័យនយោបាយ នាយកសាលានយោបាយជាតិហូជីមិញលោកដងមិញហ្វឹង ធ្វើរបាយរាយការណ៍អំពីប្រធានបទ "គ្រោងផែនការបូកសរុប ១០០ ឆ្នាំបក្សដឹកនាំបដិវត្តន៍វៀតណាម (១៩៣០-២០៣០) តម្រង់ទិស ដឹកនាំអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេល ១០០ ឆ្នាំបន្តបន្ទាប់ (២០៣០-២១៣០) និងបូកសរុប ៤០ ឆ្នាំអនុវត្តកម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងដំណាក់កាលអន្តរកាលឈានឡើងឆ្ពោះទៅរកសង្គមនិយម"។
សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម លោកត្រឹងស៊ីថាញ់ធ្វើសេចក្តីរាយការណ៍ពីប្រធានបទ "ផ្លាស់ថ្មីការងារត្រួតពិនិត្យនិងឃ្លាំមើល រួមចំណែកពង្រឹងក្រម ច្បាប់ឆ្លើយតបទៅនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី តាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១៤របស់បក្ស"។
នៅរសៀលថ្ងៃនេះ អង្គសន្និបាតនឹងបានស្តាប់សមមិត្តអគ្គលេខាបក្សតូឡឹមថ្លែងប្រសាសន៍ចង្អុលការក្នុងការដឹកនាំ ចង្អុលការនិងចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១៤របស់បក្ស៕
យោងតាមៈ baocantho.com.vn-ដាលីន