04/02/2026 - 16:24

នគរបាលទីក្រុងកឹងធើ បានក្រសួងនគរបាលស្ងើចសរសើរក្នុងការប្រឆាំងនិងបង្ក្រាប​បទល្មើស 

តាមព័ត៌មានពីនគរបាលទីក្រុងកឹងធើ ក្នុងបើក​យុទ្ធនាការចំណុចកំពូលវាយ​លុកនិងបង្ក្រាប​បទ​ល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់ការពារមហាសន្និបាត​បក្សទូទាំងប្រ​ទេស ​លើក​ទី១៤ ការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុម​ប្រឹក្សាប្រ​ជា​ជន​គ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០២៦-២០៣១ នាឱកាសបុណ្យចូល​ឆ្នាំវៀត​ណាម​ឆ្នាំមមី ឆ្នាំ២០២៦ និងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិលើភូមិដ្ឋាន (ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦) នគរបាលទីក្រុងសម្រេចបានស្នាដៃយ៉ាង​ឆ្នើម​ជា​ច្រើន បានក្រសួងនគរបាលស្ងើចសរសើរចំនួន១០លើក។

នគរបាលទីក្រុងកឹងធើ ចេញល្បាតរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងយុទ្ធនាការ​ចំណុចកំពូល។

ក្រោយរយៈពេល១ខែផ្សព្វផ្សាយយុទ្ធនាការចំណុចកំពូល នគរបាលទីក្រុង​បាន​ម្ចាស់ការផ្សព្វ​ផ្សាយ​ព្រម​ៗគ្នានូវគម្រោងធានាសន្តិសុខ សណ្តាប់ធ្នាប់ ប្រមូលផ្តុំកងកម្លាំង មធ្យោបាយ និងវិធានការជំនាញ ផ្ដោតខ្លាំងទៅលើមូលដ្ឋាន ​ភូមិដ្ឋានសំខាន់ៗ ស្មុ​គស្មាញ។ ទន្ទឹមនឹងនោះ ចាត់តាំង​ការ​ពារសន្តិសុខ សុវត្ថិភាពដាច់ខាតជូន​​គណៈ​ប្រតិភូរបស់ថ្នាក់​ដឹក​នាំបក្សនិង​រដ្ឋ និង​ព្រឹត្តិ​ការណ៍សំខាន់ៗដែល​ប្រព្រឹត្ត​ឡើងនៅក្នុងភូមិដ្ឋាន...។

នគរបាលទីក្រុង បានបង្ក្រាបបាបគ្រោះសង្គមចំនួន១៧១កន្លែង ពិនិត្យ​មូលដ្ឋាន​អាជីវកម្មចំនួន ៥០៤លើក ចាត់តាំងដើរល្បាតជាង ៥.២០០លើក និង​​រំសាយក្រុមយុវជន ជាង ១.៦០០នាក់ ដែលប្រមូល​ផ្តុំគ្នានៅពេលយប់ជ្រៅ​បង្ក​ឱ្យបាត់​សណ្ដាប់ធ្នាប់សាធារ​ណៈ។ ការងារដើរល្បាតនិងពិនិត្យធានាសណ្តាប់ធ្នាប់ សុវត្ថិភាព​ចរា​ចរណ៍​ផ្លូវគោក​និងផ្លូវទឹក ត្រូវបានពង្រឹងជាមួយនឹងការចុះអនុវត្តជាង ៣.០០០លើក ដើម្បី​បម្រើប្រជាជនធ្វើដំណើរ​ទៅមកមានសុវត្ថិភាពនិងភាពងាយស្រួល។

ទន្ទឹមជាមួយនឹងការងារប្រយុទ្ធប្រឆាំង បង្ក្រាបបទល្មើស នគរបាលទីក្រុង​តែងយកចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយព្រមៗគ្នានូវដំណោះស្រាយជំនួយ ការ​សម្របខ្លួនក្នុងសហគមន៍និងគ្រប់គ្រង​ អនុវត្តសាលក្រមព្រហ្មទណ្ឌ ជំរុញ​ការងារឃោសនា ​កសាងការ​ចលនាទូទាំងប្រជាជន ការពារសន្តិសុខមាតុភូមិ រួមចំណែករក្សាសន្តិសុខ​សណ្តាប់ធ្នាប់នៅមូលដ្ឋាន...៕

​                                                                                         គឺវជិន-ដាលីន

ចែករំលែកអត្ថបទ