- តាមនគរបាលទីក្រុងកឹងធើ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងការស្នាក់នៅ ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងបម្រើការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ ឱ្យបានល្អ នគរបាលឃុំ សង្កាត់ នៅលើភូមិឋានទីក្រុង បានអនុវត្តផែនការពិនិត្យទូទៅការស្នាក់នៅ។
ផ្អែកលើផែនការដែលដាក់ចេញ នគរបាលឃុំ សង្កាត់បានអនុវត្តភារកិច្ចជាក់ស្តែងសម្រាប់ក្រុមការងារនីមួយៗ ប៉ូលិសតំបន់ និងកងកម្លាំងសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋានទទួលបន្ទុកភូមិឋាន។ តាមរយៈនោះ ពង្រីកតួនាទីម្ចាស់ការ "ចុះទៅគ្រប់ច្រកល្ហក គ្រប់គ្រួសារ និងត្រួតពិនិត្យរាល់មុខសញ្ញា" ក្តោបក្តាប់ស្ថានភាពប្រជាជនស្នាក់នៅ បញ្ជីគ្រួសារ ស្នាក់នៅបណ្តោះអាសន្ន និងអវត្តមានបណ្តោះអាសន្ននៅលើភូមិឋាន; ប្រទះឃើញ កែតម្រូវ និងវិនិច្ឆ័យបានទាន់ពេលនូវករណីបំពានសេចក្តីកំណត់របស់ច្បាប់អំពីការស្នាក់នៅ។ល។ កងកម្លាំងសហការស្អិតល្មួត ដោះដូរព័ត៌មានជាប្រចាំ និងរាយការណ៍ពីបញ្ហាដែលកើតមានឡើងក្នុងអំឡុងពេលអនុវត្តដើម្បីមានវិធានការវិនិច្ឆ័យសមស្រប។

កងកម្លាំងចូលរួមត្រួតពិនិត្យទូទៅការស្នាក់នៅលើភូមិឋានឃុំធ្វឹងហ្វា។
ទន្ទឹមនឹងនោះ កងកម្លាំងជំរុញការឃោសនា ចលនាប្រជាជនគោរពម៉ឺងម៉ាត់នូវសេចក្តីកំណត់របស់ច្បាប់អំពីការស្នាក់នៅ; ណែនាំប្រជាជនអនុវត្តឱ្យបានគ្រប់សព្វនូវបែបបទចុះឈ្មោះស្នាក់នៅជាប្រចាំ ស្នាក់នៅបណ្ដោះអាសន្ន និងអវត្តមានបណ្ដោះអាសន្នតាមសេចក្តីកំណត់។ល។ រួមចំណែកលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់មេគ្រួសារ ម្ចាស់អាជីវកម្មស្នាក់នៅក្នុងការគ្រប់គ្រងអ្នកស្នាក់នៅលើភូមិឋាន។
នគរបាលទីក្រុងចង្អុលការដំណើរការត្រួតពិនិត្យទូទៅការស្នាក់នៅ ត្រូវដំណើរការប្រកបដោយវិទ្យាសាស្ត្រ ជាក់ស្ដែង ត្រូវតាមបែបបទ ដែនសមត្ថកិច្ច និងគោរពម៉ឺងម៉ាត់តាមសេចក្តីកំណត់របស់ច្បាប់; ដាច់ខាតមិនបង្កឱ្យមានការរំខាន ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន...៕
យោង៖ baocantho.com.vn - ប្រែសម្រួល៖ វិមាន