លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងជាឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនិងសារៈសំខាន់នៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្សកុម្មុយនីស្តវៀតណាម។ នេះមិនត្រឹមតែចំពោះបក្សនិងប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់គណបក្សកាន់អំណាចនានាក្នុងតំបន់ រួមទាំងគណបក្សប្រជាជនកម្ពុជាផងដែរ; ទន្ទឹមនឹងនោះ បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកនេះមានអត្ថន័យសំខាន់ពិសេស មិនត្រឹមតែចំពោះដំណើរការអភិវឌ្ឍន៍របស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថន័យជាយុទ្ធសាស្ត្រដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ទាំងមូលទៀតផង។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅភ្នំពេញ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅភ្នំពេញ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើនូវសារអបអរសាទរមហាសន្និបាត និងសម្តែងនូវក្តីជឿជាក់និងវាយតម្លៃខ្ពស់ចំពោះអត្ថន័យនិងសារសំខាន់នៃមហាសន្និបាតលើកទី XIV នេះ។ មិនត្រឹមតែចំពោះបក្សនិងប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់គណបក្សកាន់អំណាចនានាក្នុងតំបន់ រួមទាំងគណបក្សប្រជាជនកម្ពុជាផងដែរ។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់បក្សកុម្មុយនីស្តវៀតណាម ក្នុងបុព្វហេតុបម្រើផលប្រយោជន៍ជាតិនិងប្រជាជនវៀតណាម។ លោកស្រីបានអះអាងថា ជាមួយនឹងស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅ ការលះបង់ដ៏ខ្ពង់ខ្ពស់របស់បក្ស ក៏ដូចជាភាពអង់អាចក្លាហានរបស់កងទ័ពនិងប្រជាជនវៀតណាម បក្សកុម្មុយនីស្តវៀតណាមបានដឹកនាំប្រទេសឆ្លងកាត់ការតស៊ូដ៏លំបាកជាច្រើន ដើម្បីរំដោះប្រទេសជាតិ ពង្រឹងអធិបតេយ្យភាពជាតិ ស្តារនិងកសាងប្រទេសជាតិឈានទៅរកការអភិវឌ្ឍន៍ និងលើកកម្ពស់កិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ។
អនុប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ ក្នុងដំណាក់កាលកសាង ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ បក្សកុម្មុយនីស្តវៀតណាមបានបង្ហាញពីសមត្ថភាពដឹកនាំប្រកបដោយចក្ខុវិស័យ យុទ្ធសាស្ត្រច្បាស់លាស់ ឈ្លាសវៃនិងច្នៃប្រតិដ្ឋ ដោយអនុវត្តគោលនយោបាយកែទម្រង់បើកទ្វារ ជួយឱ្យវៀតណាមសម្រេចបាននូវសមិទ្ធផលអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ទាំងផ្នែកសេដ្ឋកិច្ច-សង្គម បន្ថយភាពក្រីក្រនិងកែលម្អ លើកកម្ពស់ជីវភាពរបស់ប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះ បក្សកុម្មុយនីស្តវៀតណាមក៏បានយកចិត្តទុកដាក់លើការងារសំខាន់ៗផ្សេងទៀត ដូចជាការកសាងនីតិរដ្ឋសង្គមនិយម ពង្រឹងមហាសាមគ្គី ឯកភាពជាតិ និងការរក្សាស្ថិរភាពនយោបាយ-សង្គម។ ជាពិសេស តួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ថែមទាំងបានបង្ហាញតាមរយៈការការពារឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដី ក៏ដូចជាអភិវឌ្ឍន៍ទំនាក់ទំនងបរទេសប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការនិងទទួលខុសត្រូវជាមួយសហគមន៍អន្តរជាតិ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។ គណបក្សប្រជាជនកម្ពុជាវាយតម្លៃខ្ពស់និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងដើរតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ។ ព្រោះថាបក្សកុម្មុយនីស្តវៀតណាមមានថ្នាក់ដឹកនាំល្អ បានប្រជាជនគាំទ្រដោយមានគោលនយោបាយត្រឹមត្រូវនិងច្បាស់លាស់។
ដោយសង្កត់ធ្ងន់លើអត្ថន័យពិសេសនៃមហាសន្និបាតលើកទី XIV មិនត្រឹមតែចំពោះដំណើរការអភិវឌ្ឍន៍របស់វៀតណាម ប៉ុន្តែថែមទាំងដើម្បីសន្តិភាព សិរភាពនិងកិច្ចសហប្រតិបត្តិការទូទាំងតំបន់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសន្និដ្ឋានថា ក្នុងបរិការណ៍ដែលតំបន់ និងពិភពលោកកំពុងប្រឈមមុខនឹងការប្រែប្រួលដ៏ស្មុគស្មាញ ការប្រកាសគោលនយោបាយនិងកំណត់ទិសដៅអភិវឌ្ឍន៍ថ្មីរបស់បក្សកុម្មុយនីស្តវៀតណាម ឆ្លងតាមរយៈមហាសន្និបាតលើកទី XIV នឹងរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនស្ថិរភាពនយោបាយ អភិវឌ្ឍន៍ចីរភាព ជំរុញវប្បធម៌សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន (ASEAN) និងលើសពីនេះទៅទៀត។ លោកស្រីបានឱ្យដឹងបន្ថែម ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - កម្ពុជា មហាសន្និបាតលើកទី XIV រឹតតែមានសារៈសំខាន់ពិសេស ព្រោះនេះគឺជាឱកាសសដើម្បីបក្សកុម្មុយនីស្តវៀតណាម បន្តអះអាងយ៉ាងច្បាស់នូវការចូលរួម និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សា ពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី ចំណងសាមគ្គីភាពនិងសហប្រតិបត្តិការយូរអង្វែងជាមួយកម្ពុជា ដែលបានបង្កើតឡើងពីប្រវត្តិសាស្ត្រនៃការតស៊ូរួមគ្នា ដើម្បីគោលដៅរក្សាសន្តិភាព៕
ហ្វិញថាវ - វ៉ាន់តឹន