ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/01/2026 - 20:51

សមមិត្ត តូឡឹម បានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៤ 

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី១៤ បានចាត់តាំងអង្គសន្និបាតលើកទីមួយដើម្បីសម្រេចលើបញ្ហាសំខាន់ៗ គូសបញ្ជាក់​ពីការចាប់ផ្តើមអាណត្តិថ្មី។

គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី១៤ បានឯកភាពជាឯកច្ឆ័ន្ទ បោះឆ្នោតជ្រើសតាំងសមមិត្ត តូឡឹម អគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្ស  នីតិកាលទី១៣ បន្តកាន់តំណែងជាអគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី១៤។ (រូបថត៖ TTXVN)

សមមិត្ត តូឡឹម អគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្ស  នីតិកាលទី១៣ ជាអ្នកកោះហៅប្រជុំ បាន​ថ្លែងសុន្ទរកថាបើកអង្គសន្និបាត និងជំនួសមុខគណៈអធិបតីនៃអង្គសន្និបាត ដឹកនាំកម្មវិធីសន្និបាត។ ដោយផ្អែកលើការអនុវត្តយ៉ាងតឹងរ៉ឹងតាមវិន័យបក្ស លក្ខន្តិកៈធ្វើការ លក្ខន្តិកៈបោះឆ្នោតនិងខ្លឹមសារពាក់ព័ន្ធនានា ព្រមទាំងពង្រីកកម្ពស់បំផុតស្មារតីសាមគ្គីនិងការទទួលខុសត្រូវ អនុវត្តល្អគោលការណ៍ប្រជាធិបតេយ្យ សន្និបាតលើកទីមួយនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស  នីតិកាលទី១៤ បានបញ្ចប់នូវខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

(1) បោះឆ្នោតជ្រើសតាំង ការិយាល័យនយោបាយ។

(2) បោះឆ្នោតជ្រើសតាំង អគ្គលេខាបក្ស។

(3) បោះឆ្នោតជ្រើសតាំង គណៈលេខាបក្ស។

(4) ស្តាប់របាយការណ៍អំពីផែនការមុខតំណែងដឹកនាំសំខាន់ៗរបស់បក្សនិងរដ្ឋ ផ្តល់មតិយោបល់អំពីបុគ្គលិក ទទួលមុខតំណែងប្រចាំការនៃគណៈលេខាបក្ស។

(5) បោះឆ្នោតជ្រើសតាំង គណៈកម្មាធិការត្រួត​ពិនិត្យ​មជ្ឈិម។

(6) បោះឆ្នោតជ្រើសតាំង ប្រធានគណៈកម្មាធិការត្រួត​ពិនិត្យ​មជ្ឈិម។

គណៈប្រតិបត្តិការមជ្ឈិមបក្ស  នីតិកាលទី១៤  បានឯកភាពជាឯកច្ឆ័ន្ទ បោះឆ្នោតជ្រើសតាំង សមមិត្ត តូឡឹម អគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្ស  នីតិកាលទី១៣  បន្តកាន់តំណែងជាអគ្គលេខា​គណៈប្រតិបត្តិការមជ្ឈិមបក្ស  នីតិកាលទី១៤ ៕

ប្រភព៖ TTXVN- ពេជ្រសឿន

ចែករំលែកអត្ថបទ