បទអន្តរាគមន៍នៅមហាសន្និបាតលើកទី ១៤ បានបញ្ជាក់ថា ផែនមហាសាមគ្គីទូទាំងជនជាតិគឺជាគ្រឹះស្ថាន និងជាកម្លាំងជំរុញដ៏សំខាន់ ដែលជួយពង្រឹងក្តីជំនឿទុកចិត្តក្នុងសង្គម កៀរគរកម្លាំងប្រជាជន ដើម្បីអនុវត្តជោគជ័យនូវទិសដៅអភិវឌ្ឍប្រទេសជាតិ។

សមមិត្ត ហាធីង៉ា សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនមជ្ឈិម អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានធ្វើបទអន្តរាគមន៍អំពីបញ្ហា "ពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ - គ្រឹះស្ថាន និងជាកម្លាំងជំរុញដ៏សំខាន់ដើម្បីអនុវត្តជោគជ័យនូវទិសដៅអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី"។
ក្នុងសម័យប្រជុំពិភាក្សាលើសេចក្តីព្រាងឯកសារ នាព្រឹកថ្ងៃទី ២១ ខែមករា នៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ សមមិត្ត ហាធីង៉ា ក្នុងនាមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការមហាជនមជ្ឈិម បានធ្វើបទអន្តរាគមន៍ដែលមានប្រធានបទ៖ "ពង្រីកកម្លាំងនៃផែនមហាសាមគ្គីទូទាំងជនជាតិ - គ្រឹះស្ថាន និងជាកម្លាំងជំរុញដ៏សំខាន់ដើម្បីអនុវត្តជោគជ័យនូវទិសដៅអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី"។
សមមិត្ត ហាធីង៉ា បានបញ្ជាក់ច្បាស់៖ ក្នុងដំណើរការដឹកនាំបដិវត្តន៍ បក្សយើងតែងបន្តវេន និងអនុវត្តប្រកបដោយភាពច្នៃប្រតិដ្ឋនូវឧត្តមគតិហូជីមិញ អំពីផែនមហាសាមគ្គីទូទាំងជនជាតិ រក្សាខ្ជាប់នូវទស្សនៈ "ប្រជាជនជាឫសគល់" ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជន បង្កើនការឯកភាពគ្រប់ស្រទាប់វណ្ណៈ បណ្តាជនជាតិ សាសនា សហគមន៍ជនជាតិវៀតណាមនៅបរទេស តាមរយៈនោះ កសាងផែនមហាសាមគ្គីទូទាំងជនជាតិឯកភាពទាំងឆន្ទៈនិងសកម្មភាព។
ក្នុងអាណត្តិកាលកន្លង បក្ស និងរដ្ឋបានបន្តដាក់ចេញ និងអនុវត្តព្រមគ្នាៗនូវបណ្តាគោលការណ៍ គោលនយោបាយ បង្កជាគ្រឹះស្ថានដ៏រឹងមាំដើម្បីពង្រីកកម្លាំងនៃផែនមហាសាមគ្គីទូទាំងជនជាតិ។ តាមរយៈនោះ ការឯកភាពក្នុងសង្គមត្រូវបានពង្រីកជាបន្តបន្ទាប់ ក្តីជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋកាន់តែបានពង្រឹង ស្មារតីសាមគ្គី ជួយជ្រោមជ្រែងគ្នា និងការទទួលខុសត្រូវចំពោះសហគមន៍បានផ្សព្វផ្សាយយ៉ាងខ្លាំងក្លា ពង្រីកកម្លាំងចម្រុះរបស់ប្រជាជនក្នុងការអភិវឌ្ឍប្រទេសជាតិ។
ជាពិសេស ក្រោមការដឹកនាំរបស់បក្ស រណសិរ្សមាតុភូមិវៀតណាមបានផ្លាស់ថ្មីយ៉ាងខ្លាំងក្លានូវខ្លឹមសារ និងរបៀបរបបសកម្មភាព អនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ បណ្តាយុទ្ធនាការធំៗ សម្រេចបានលទ្ធផលវិជ្ជមាន និងមានឥទ្ធិពលរីកសាយភាយទូលំទូលាយ។
តាមរយៈបណ្តាចលនា និងយុទ្ធនាការទាំងនេះ បានបញ្ជាក់ពីកម្លាំងនៃផែនមហាសាមគ្គីទូទាំងជនជាតិ និងតួនាទីស្នូលរបស់រណសិរ្សមាតុភូមិវៀតណាម។
រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការជាសមាជិក កាន់តែពង្រីកនូវតួនាទីតំណាង ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ សមស្របរបស់ប្រជាជន។
តាមរយៈសកម្មភាពឃ្លាំមើល ការរិះគន់សង្គម ការជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត និងការសន្ទនាដោយផ្ទាល់ រណសិរ្សមាតុភូមិវៀតណាមបានផ្តោតលើបញ្ហាចាំបាច់នានា បូកសរុប និងឆ្លុះបញ្ចាំងពីមតិយោបល់ និងសំណូមពររបស់ប្រជាជនបានទាន់ពេល រួមចំណែកដោះស្រាយបញ្ហាក្តៅក្នុងជីវភាពសង្គម។
តាមរយៈបណ្តាញឃ្លាំមើលរបស់រណសិរ្សមាតុភូមិ ប្រជាជនបានចូលរួមយ៉ាងសកម្មនិងផ្តល់មតិកសាងបក្ស កសាងរដ្ឋអំណាច ឆ្លុះបញ្ចាំងពីភាពខ្វះចន្លោះក្នុងការគ្រប់គ្រង និងការអនុវត្តការងាររដ្ឋ ផ្តល់ព័ត៌មានជួយដល់ស្ថាប័នមានសមត្ថកិច្ចដោះស្រាយករណីជាច្រើន រួមចំណែកធ្វើឱ្យផ្លាស់ប្តូរជាវិជ្ជមានក្នុងកិច្ចការកសាងបក្ស និងប្រព័ន្ធនយោបាយ។
ការរៀបចំប្រព័ន្ធគ្រប់គ្រងរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការនយោបាយ-សង្គម ត្រូវបានរៀបចំឡើងវិញមានភាពសម្រិតសម្រាំង និងដំណើរការយ៉ាងរលូន បង្កើតជាគ្រឹះស្ថានរឹងមាំសម្រាប់ការចាត់តាំងជោគជ័យនូវមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការនយោបាយ-សង្គមគ្រប់លំដាប់ថ្នាក់ ឈានទៅកាន់មហាសន្និបាតទូទាំងប្រទេសសម្រាប់អាណត្តិ ២០២៦-២០៣១។
នៅពេលប្រទេសយើងឈានចូលយុគសម័យថ្មី - យុគសម័យនៃចំណេះដឹង ការផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្លាស់ប្តូរឌីជីថល សមាហរណកម្មអន្តរជាតិស៊ីជម្រៅ ជាមួយនឹងឱកាស និងបញ្ហាប្រឈមដែលលាយឡំគ្នា ការពង្រីកកម្លាំងនៃផែនមហាសាមគ្គីទូទាំងជនជាតិ បានក្លាយជាកត្តាមានអត្ថន័យយុទ្ធសាស្ត្រ ជាកម្លាំងជំរុញដ៏សំខាន់ ដើម្បីប្រទេសជាតិជម្នះរាល់បញ្ហាប្រឈម ក្តាប់យកឱកាស និងអភិវឌ្ឍប្រកបដោយចីរភាព។

ប្រធានរដ្ឋសភា លោកត្រឹងថាញម៉ឹង ប្រគេនទេយ្យទានដល់គណៈសង្ឃក្នុងទិវាបុណ្យមហាសាមគ្គីទូទាំងជនជាតិនៅទីក្រុងកឹងធើ។
ដើម្បីពង្រីកកម្លាំងនេះ រណសិរ្សមាតុភូមិវៀតណាមបានស្នើដល់បក្ស និងរដ្ឋមានជំហានលោតផ្លោះអំពីទស្សនៈ គោលការណ៍ យន្តការគោលនយោបាយ និងការចាត់តាំងអនុវត្ត ធ្វើឱ្យស្មារតីសាមគ្គីក្លាយជាសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព បង្កើនយន្តការអនុវត្តប្រជាធិបតេយ្យ តម្លាភាព ធានាឱ្យប្រជាជនចូលរួមផ្តល់មតិ ឃ្លាំមើល និងរិះគន់សង្គមដោយខ្លឹមសារពិតប្រាកដ។ ស្នើរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ធ្វើការបកស្រាយឱ្យបានច្បាស់លាស់ ចំពោះសំណូមពររបស់ប្រជាជន។
នៅពេលនោះ មហាសាមគ្គីទូទាំងជនជាតិ នឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ មានជំហានរឹងមាំចំពោះមុខការប្រែប្រួលនៃសកលលោក។
ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៤ នាពេលខាងមុខ គណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការមហាជនមជ្ឈិម បានកំណត់ថា រណសិរ្សមាតុភូមិវៀតណាមត្រូវពង្រីកខ្ពស់បំផុតនូវតួនាទីសម្ព័ន្ធភាពនយោបាយ សម្ព័ន្ធភាពស្ម័គ្រចិត្តនៃបណ្តាអង្គការនយោបាយ អង្គការនយោបាយ-សង្គម អង្គការសង្គម និងបុគ្គលឆ្នើមគ្រប់ស្រទាប់វណ្ណៈ ជនជាតិ សាសនា និងជនជាតិវៀតណាមដែលរស់នៅបរទេស។
រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការជាសមាជិក បន្តផ្លាស់ថ្មីយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយខ្លឹមសារ របៀបរបប និងយន្តការសកម្មភាព ដោយយកបញ្ហាសុខុមាលភាពប្រជាជន ប្រជាធិបតេយ្យ និងសិទ្ធិប្រជាជនជាចំណុចស្នូល លើកកម្ពស់គុណភាពកម្មាភិបាលរណសិរ្ស បណ្តាអង្គការនយោបាយសង្គមមូលដ្ឋាន ដំណើរការប្រព័ន្ធអង្គការតាមទម្រង់ថ្មី និងយន្តការតាមទិស "កិច្ចការមួយ-ប្រព័ន្ធគ្រប់គ្រងមួយ-កំណត់ពេលមួយ-លទ្ធផលមួយ"។ លើកកម្ពស់គុណភាពនៃការឃ្លាំមើល និងការរិះគន់សង្គម។ ជារៀងរាល់ឆ្នាំ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចាំបាច់ត្រូវកំណត់ឱ្យបានជាក់លាក់ និងធ្វើជាអធិបតីក្នុងការអនុវត្តកម្មវិធីឃ្លាំមើល និងការរិះគន់សង្គមក្នុងវិសាលភាពទូទាំងប្រទេស ចំពោះបញ្ហាជាក់ស្តែង ពង្រាងច្បាប់ និងឯកសារបទដ្ឋានគតិយុត្តសំខាន់ៗ ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពប្រាកដនិយម។
រាល់ចលនា និងយុទ្ធនាការអាស្រ័យរណសិរ្សមាតុភូមិវៀតណាម និងអង្គការជាសមាជិកជាអធិបតី ចាំបាច់ត្រូវច្បាស់ទិសដៅ ការទទួលខុសត្រូវ និងកាលកំណត់ច្បាស់លាស់ អាចវាស់វែងលទ្ធផលបាន ផ្សារភ្ជាប់ជាមួយភារកិច្ចនយោបាយ និងសមស្របស្ថានភាពជាក់ស្តែង។ ផ្ដោតការអនុវត្តទម្រង់គំរូ និងជាក់ស្តែងដើម្បីបម្រើសហគមន៍។
ទន្ទឹមនឹងនេះ រណសិរ្សមាតុភូមិវៀតណាម ចាំបាច់ត្រូវពង្រីកកិច្ចការបរទេសប្រជាជន ដើម្បីផ្សព្វផ្សាយស្មារតីសាមគ្គី រូបភាពប្រទេសជាតិ និងមនុស្សវៀតណាម រួមចំណែកពង្រឹងបរិយាកាសសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សមមិត្ត ហាធីង៉ា បានធ្វើបទអន្តរាគមន៍លើប្រធានបទ "ពង្រីកកម្លាំងសាមគ្គីទូទាំងជនជាតិ - គ្រឹះស្ថាន និងជាកម្លាំងជំរុញដ៏សំខាន់ ដើម្បីអនុវត្តជោគជ័យនូវទិសដៅអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី"។
ជំរុញការពង្រីកប្រជាធិបតេយ្យ និងសិទ្ធិធ្វើម្ចាស់របស់ប្រជាជន បន្តស្នើរៀបចំស្ថាប័នក្លាយជាខ្សែបែបបទចាប់បង្ខំ ជាមួយទិសស្លោក "ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ ប្រជាជនឃ្លាំមើល និងប្រជាជនទទួលផល"។ អនុវត្តឱ្យបានល្អនូវតួនាទី និងការទទួលខុសត្រូវរបស់រណសិរ្សមាតុភូមិវៀតណាម ក្នុងការអនុវត្តយន្តការ៖ បក្សដឹកនាំ រដ្ឋគ្រប់គ្រង ប្រជាជនជាម្ចាស់។ បង្កើនយន្តការសន្ទនាផ្ទាល់ រៀងរាល់ឆ្នាំចាត់តាំងកម្មវិធី "ខែស្តាប់មតិប្រជាជន" អនុវត្តបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ដើម្បីស្តាប់មតិបានទាន់ពេល ពង្រីកការភ្ជាប់ទំនាក់ទំនង ទទួល និងឆ្លើយតបមតិយោបល់របស់ប្រជាជន ២៤/៧ នៅលើបណ្តាញរណសិរ្សឌីជីថល ដើម្បីឱ្យរណសិរ្សមាតុភូមិវៀតណាម ក្លាយជាទីកន្លែងដែលប្រជាជនផ្ញើសេចក្តីទុកចិត្តយ៉ាងពិតប្រាកដ ជាកន្លែងដែលរាល់សម្លេងរបស់ប្រជាជនបានស្តាប់ និងគោរព។
រណសិរ្សមាតុភូមិវៀតណាម ត្រូវតែជាខ្សែតភ្ជាប់រវាងបក្ស រដ្ឋ និងប្រជាជនយ៉ាងពិតប្រាកដ ជាកន្លែងដែលបំប្លែងគោលការណ៍ត្រឹមត្រូវ ឱ្យទៅជាសកម្មភាពត្រឹមត្រូវ និងមានលទ្ធផលត្រឹមត្រូវ។ បន្តដើរតួនាទីជាមជ្ឈមណ្ឌលដើម្បីពង្រីក បំផុសខ្លាំងក្លានូវសេចក្តីប្រាថ្នា ស្មារតីច្នៃប្រតិដ្ឋក្នុងស្រទាប់ប្រជាជនគ្រប់ជាន់ថ្នាក់ ប្រមូលផ្តុំ និងទាក់ទាញកម្លាំងនៃកម្មករ កសិករ យុវជន ស្ត្រី បញ្ញវន្ត សាសនិកជន និងជនរួមជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីរួមកម្លាំងកាយចិត្ត និងប្រាជ្ញាសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
កាលនៅមានជីវិត លោកប្រធានហូជីមិញ បានបញ្ជាក់ពីសច្ចធម៌៖ "ក្នុងលោកនេះ គ្មានអ្វីមានតម្លៃជាងប្រជាជនឡើយ ហើយក៏គ្មានអ្វីខ្លាំងជាងកម្លាំងសាមគ្គីរបស់ប្រជាជនដែរ" និង "សាមគ្គី សាមគ្គី មហាសាមគ្គី ជោគជ័យ ជោគជ័យ មហាជោគជ័យ"។
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនីស្តវៀតណាម និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជនទាំងមូល យើងមានគ្រឹះស្ថានរឹងមាំ ដើម្បីអនុវត្តសេចក្តីប្រាថ្នាកសាងប្រទេសវៀតណាមរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ និងសុភមង្គល ក្លាយជាការពិតក្នុងយុគសម័យឈានឡើងនៃប្រជាជាតិ ឆ្លើយតបទៅនឹងសេចក្តីទុកចិត្ត និងការរំពឹងទុករបស់ប្រជាជន - នេះជាការបញ្ជាក់យ៉ាងច្បាស់របស់សមមិត្តហាធីង៉ា៕
ប្រភព÷ TTXVN/Vietnam+ - មេងលី
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះអគ្គនិពន្ធនាយកស្តីទី: ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
