ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/01/2026 - 15:35

នារីធើយ​ហឹង ​ចូល​រួម​ការ​ពារ​គ្រឹះ​ធា​សតិអារម្មណ៍​របស់​បក្ស 

ដំណាក់​កាល ​២០២១-​២០២៥ សមាគមសហព័ន្ធ​នារី​ឃុំ​ធើយហឹង​ ខំ​ប្រឹង​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការឃោសនា​ចលនា​កម្មា​ភិបាល​ សមាជិកា នារី​ចូល​រួម​ការពារគ្រឹះធារសតិអារម្មណ៍របស់បក្ស​ តស៊ូ​ច្រាន​ចោល​បណ្តា​ទស្សនៈខុស​ឆ្គង​ បច្ចាមិត្ត។​ ​តាមរយៈនោះ​ ជំរុញ​សេដ្ឋកិច្ច​-សង្គម​អភិវឧ្ឍ​ជីវភាព​សម្ភារៈនិង​ស្មារតីរបស់​សមាជិកា​ នារី​សន្សឹមៗ​កើន​ឡើង។

ជំរុញ​ការឃោសនា

នៅ​ពិធី​ប្រជុំ​ជីវភាព​ជា​ប្រ​ចាំ​របស់​ក្រុម​សហការ​ត្បាញ​លូស្បៃមុង ដោយ​សមាគម​សហព័ន្ធ​នារីឃុំធើយហឹង ចាត់​តាំង​នៅ​ភូមិ​៤​ កម្មាភិបាល​សមាគម​ជូនដំណឹងដល់​បង​ប្អូន​អំពី​ចំណូល និង​ច្រក​ចេញ​ផលិត​ផល។​ កម្មាភិបាល​សមាគម យក​ចិត្ត​ទុក​ដាក់​បញ្ចូល​ការឃោសនា​នូវគោល​មាគ៌ារបស់​បក្ស​ ក្រឹត្យច្បាប់​របស់​រដ្ឋ​ បណ្តា​ចលនា​ប្រ​ឡង​ប្រ​ណាំង​ដោយ​សមាគម​សហព័ន្ធ​នារី​បំ​ផុស។

សមាគមសហព័ន្ធនារីឃុំធើយហឹង កសាង​ច្រើន​ទម្រង់​ជួយ​សមាជិកា នារី​បង្កើន​ចំណូល​ស្ថិរភាព​ជីវភាព។​ តាមរយៈ​នោះ ​រួម​ចំណែក​កសាង​ពង្រឹង​ក្តី​ជំនឿ​របស់​សមាជិកា នារី​ក្នុង​ការ​ដឹកនាំ​របស់​បក្ស។

យោងតាម​សមមិត្ត​ ង្វៀង​ធី​គីម​ថាញ អនុប្រធាន​គណៈកម្មាធិការ​រណសិរ្សមាតុភូមិ​វៀតណាម​ឃុំ​ ប្រ​ធាន​សមាគមសហព័ន្ធនារីឃុំ​​ សមាគម​ជំរុញ​ការឃោសនា​បញ្ជ្រាបនិង​ចាត់​តាំង​អនុវត្ត​ល្អ​គោល​មាគ៌ា​របស់​បក្ស​ គោល​នយោបាយ​ក្រឹត្យច្បាប់​របស់​រដ្ឋដោយរូបភាពជា​ច្រើន។​ តាមនោះ​ ពញ្ញាក់​សេចក្តី​ស្នេហា​មាតុភូមិ​ប្រ​ទេស​ជាតិ​ក្នុង​កម្មាភិបាល​ សមាជិកានិង​ប្រ​ជា​ជន។ សកម្មចូល​រួម​រក្សា​សន្តិសុខ​នយោបាយ​​​សណ្តាប់​ធ្នាប់​ សុវត្ថិភាព​សង្គម​ ពង្រឹង​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ ដំណាក់​កាល​ ២០២១-​២០២៥​។ សមាគម​សហព័ន្ធ​នារី ចាត់​តាំងឃោសនាបាន​​១.១២៥​លើក​ មាន​កម្មា​ភិ​បាល ​សមាជិកាចូល​រួម ១៣.០០០លើក​នាក់​។

ទន្ទឹម​នឹង​ឃោសនាផ្ទាល់មាត់​ សមាគមសហព័ន្ធនារីឃុំនិង​បណ្តា​សាខាសមាគម​ កសាង​២ទំព័រ fanpage, ​១១ទំព័រ​ Facebook បុគ្គល​និង​១០​ក្រុម​ Zalo។ ​ពី​ដើម​ឆ្នាំ​២០២១ មក​ដល់​សព្វ​ថ្ងៃ​ បានចុះ​ផ្សាយ​ដំណឹងនិងអត្ថបទ ជាង​៣៩៦​ ​លើ​បណ្តាញ​សង្គម​​អំពី​ខ្លឹម​សារ​ឃោសនា​បណ្តា​គោល​ការ​ណ៍  គោល​​នយោបាយ​ទាក់​ទិន​ដល់​នារី ​​កុមារ និង​សមភាព​យេនឌ័រ​ បណ្តា​ទម្រង់​សេដ្ឋកិច្ច​ប្រ​សិទ្ធភាព​​ លើក​ទឹក​ចិត្ត​សមាជិកា នារី​ពង្រីក​ស្មារតី​ច្នៃ​ប្រ​តិដ្ឋ​ បង្កើត​អា​ជីព។

ឧបត្ថម្ភ​សមាជិកា នារី​លើក​កម្ពស់​ជីវភាព

ទន្ទឹមនឹង​ការ​ងារ​ឃោសនា​ ចលនា​សមាគមសហព័ន្ធនារីឃុំ​ ទាន់​ពេល​ឧបត្ថម្ភ​កម្មាភិបាល​​ សមា​ជិ​កា ប្រ​ជា​ជន​អភិវឌ្ឍការផលិត តាម​ការ​ឧបត្ថម្ភ​បុល​ទុន​ កសាង​បណ្តា​ទម្រង់​ដោះ​ស្រាយ​ការ​ងារធ្វើ​ ឧបត្ថម្ភ​កសាង​ផ្ទះ​មេត្តា​ធម៌។​ ដំណាក់​កាល ​២០២១-​២០២៥​ សមាគមសហព័ន្ធនារីឃុំ ឧបត្ថម្ភកសាង​និងជួស​ជុល​ផ្ទះ​មេត្តា​ធម៌បាន១០​ខ្នង ​ឧទេ្ទស​នាម​ការ​ងារធ្វើ​​ជូនបង​ប្អូននារី​១.២០០រូប ​ឧបត្ថម្ភ​បង​ប្អូននារី​ ១៦រូប ​បង្កើត​អាជីព​សម្រេច​ជោគ​ជ័យ។

ទន្ទឹម​នឹង​នោះ​ សមាគម​គ្រប់​គ្រង​១៧​ក្រុម​បុល​ទុន​ធនាគារ​គោល​នយោបាយ​​សង្គម​ មាន​សមា​ជិ​កា​​៩៩៧​រូប​ សរុប​បំ​ណុល​ជាង​៤៩​ពាន់​លាន​ដុង ​រក្សា​បណ្តា​សកម្មភាព​ហ៊ុន​ទុន​បង្វិល​ជុំ​ ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្រិត​សំ​ចៃ​តាម​គំ​រូ​អ៊ំ​សរុបចំនួន​ប្រាក់កៀរគរ​រាល់​ឆ្នាំ​ជាង​២០០លាន​ដុង។​ តាម​រយៈបណ្តា​សកម្មភាព​ជំនួយ​មាន៨៩​គ្រួសារនារី​ក្រ​ ក្បែរ​ក្រ ឈាន​ឡើងចាក​ផុត​ក្រ​​។ បណ្តា​លទ្ធផល​ជាក់​ស្តែង​ខាង​លើ​បាន​រួម​ចំណែក​កសាង​ពង្រឹង​ក្តី​ជំនឿ​របស់​កម្មាភិបាល​​សមាជិកានិង​ប្រ​ជា​ជន​ ចំ​ពោះ​​ការ​ដឹក​នាំ​របស់​បក្ស មិន​ស្តាប់​ជន​អាក្រក់​អូសទាញ​ធ្វើ​អំ​ពើខុស​ឆ្គង បំ​ពាន​ច្បាប់។

តាមប្រសាសន៍សមមិត្ត ង្វៀងធីគីមថាញ សមាគមសហព័ន្ធនារីឃុំ បន្តយក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ ចង្អុលការ​ផ្សព្វ​ផ្សាយ​មាន​ប្រសិទ្ធភាព​សេចក្តី​សម្រេច ​៣៥-NQ/TW ចុះថ្ងៃ​ទី​២២ ខែ​តុលា​ ឆ្នាំ​២០១៨ ​របស់​ការិយាល័យ​នយោបាយ​។​ ក្នុង​នោះ​​ សមាគម​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​​ឃោសនា ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​កម្មាភិបាល​ សមាជិកានិង​ប្រ​ជា​ជន​អំពី​តួនាទី ប្រ​ការ​សំ​ខាន់ ​​​នាទី​នៃការ​ងារ​ការ​ពារ​គ្រឹះ​ធា​រសតិអារម្មណ៍របស់​បក្ស​​ តស៊ូ​ច្រាន​ចោល​បណ្តា​ទស្សនៈខុស​ឆ្គង​​​ បណ្តា​ពាក្យ​​​មួល​បង្កាច់​របស់​បច្ចាមិត្ត ​លាត​ត្រ​ដាង​ល្បិច​កល​សំ​ដៅ​ប្រ​ឆាំង​ បំ​បែក​បំ​បាក់​ផែន​មហា​សាមគ្គី​ទូទាំង​ជនជាតិ។​ ទន្ទឹមនឹង​នោះ​ ម្ចាស់​ការ​បង្ការ​តស៊ូ​​​ រិះ​គន់​បណ្តា​កាការសំដែងឡើង​ “ការ​វិវត្តន៍”, “ ការបរិវត្តន៍” ក្នុង​ផ្ទៃ​ក្នុង​​ បន្តលើក​កម្ពស់​​បើកទូលាយ​ទម្រង់​​ឧបត្ថម្ភ​សមាជិកា នារី​ធ្វើ​សេដ្ឋកិច្ច ​​ដោះ​ស្រាយ​ការងារ​ធ្វើ​ ថែទាំ​សុខុមាលភាព​សង្គម ​​ជួយបង​ប្អូន​នារី​ចាក​ផុត​ពីភាពក្រីក្រ​ បង្កើន​កម្រិត​រស់​នៅ៕

ដុងតឹម​-ចន្ថា

ចែករំលែកអត្ថបទ