ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/01/2026 - 22:32

បង្កជាជំហាន​លោតផ្លោះ អនុវត្តសម្រេច​ជ័យ​ជម្នះ​បណ្តាទិសដៅ ភារកិច្ចឆ្នាំ២០២៦ និងបណ្តា​ឆ្នាំបន្ត​បន្ទាប់ 

លោក ត្រឿងកាញត្វៀង ស្នើឱ្យបក្ខភាគគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ពង្រីកស្មារតីសាមគ្គី ផ្លាស់ថ្មីការត្រិះរិះ សកម្មភាពប្តូរផ្តាច់ ចាត់តាំងអនុវត្តដោយប្រសិទ្ធភាព​នៃ​សេចក្តីសម្រេចចិត្តបក្ខភាគទីក្រុងចាប់ពីដើមអាណត្តិកាល បង្កជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេច​បណ្តាទិស ដៅអភិវឌ្ឍរបស់ទីក្រុងកឹងធើក្នុងដំណាក់កាលថ្មី។

គណៈប្រតិបត្តិការបក្ខភាគគណៈ​កម្មាធិការប្រជាជនទីក្រុង​កឹង​ធើ ចាត់​តាំងសន្និបាតបើកទូលាយ បូកសរុបការងារឆ្នាំ២០២៥ និងផ្សព្វផ្សាយ​ភារកិច្ច​ឆ្នាំ​២០២៦។

 

អធិប​តី​អង្គប្រជុំចង្អុលការសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងផ្សព្វផ្សាយភារកិច្ចឆ្នាំ២០២៦ របស់បក្ខភាគគណៈកម្មាធិការប្រជាជនទីក្រុង។

លោក ត្រឿងកាញត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការ​ប្រជា​ជនទី ក្រុង លេខាបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង ធ្វើជាអធិបតី។ ចូល​រួមមានសមមិត្ត ហូធីកឹម ដាវ-អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈ​កម្មា​ធិការ​​រណសិរ្សមាតុភូមិវៀតណាមទី ក្រុង។

ឆ្នាំ ២០២៥ គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុងបានដឹកនាំ ចង្អុលការ​អនុវត្តព្រមៗគ្នាការងារកសាងបក្សនិងភារកិច្ចនយោបាយ។ ការងារអប់រំនយោបាយ សតិ​អារម្មណ៍តែងបានផ្សព្វផ្សាយយ៉ាងម៉ឹងម៉ាត់ ដោយមានបក្ខជន ១០០% និងកម្មាភិបាល បុគ្គលិក​ជិត ៩៩% បានរៀនសូត្រ ជ្រួតជ្រាបបណ្តាសេចក្តីសម្រេចចិត្ត សេចក្តីសម្រេច​​របស់មជ្ឈិម​និង​គណៈកម្មាធិការបក្សទីក្រុង។ អង្គការប្រព័ន្ធគ្រប់គ្រងរដ្ឋតែងបានពង្រឹង ការងារកម្មា​ភិបាល ត្រួតពិនិត្យ ឃ្លាំមើល បង្ការទប់ស្កាត់អំពើពុករលួយតែងបានអនុវត្ត​ដោយម៉ឹងម៉ាត់ ត្រឹម​ត្រូវ​តាមសេចក្តីកំណត់។

ក្នុងឆ្នាំ គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង បានអនុវត្តភារកិច្ចអភិវឌ្ឍ​សេដ្ឋ កិច្ចសង្គមសម្រេចល្បឿនកំណើន GRDP ជាង ៧,២៣% ទំហំខឿនសេដ្ឋកិច្ចសម្រេច​ជាង ​៣០៦. ០០០ ពាន់លានដុង។ បណ្តាវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្មនៅតែ​បានស្តារឡើងវិញ តម្លៃនីហរ័ណសម្រេចជាង ៥,៥ ពាន់លានUSD។ ការងាររៀបចំគម្រោងប្លង់ អភិវឌ្ឍក្រុងផ្សារ កសាងលំនៅឋានសង្គម កែទម្រង់រដ្ឋបាលតែងបានជម្រុញ។ វិស័យវប្បធម៌សង្គម សុខុមាលភាព គិតគូជីវ ភាពប្រជាជនសម្រេចបានលទ្ធផលយ៉ាងសកម្ម។

ឆ្នាំ ២០២៦ ជាឆ្នាំដំបូងអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាត​បក្ខភាគ​គ្រប់ថ្នាក់​អាណត្តិ​កាល​២០២៥-២០៣០ បក្ខ​ភាគ​នៃគណៈកម្មាធិការប្រជាជនទីក្រុងបន្តរឹតបន្តឹងវិន័យ ច្បាប់រដ្ឋបាល លើក​កម្ពស់សមត្ថភាពដឹកនាំ ប្រសិទ្ធភាពដឹកនាំ ប្រមូលផ្តុំដោះស្រាយការលំបាកសម្រាប់​ការផលិត ធ្វើអាជីវកម្ម ជម្រុញកំណើនសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយនឹងផ្លាស់ប្តូរឌីជីថល អភិវឌ្ឍ​ដោយ​​ចីរភាព។ គណៈប្រតិបត្តិការបក្ខភាគ​នៃគណៈកម្មាធិការប្រជាជន​ទីក្រុងសំណូមពរ​កម្មា​ភិ​បាល បក្ខជន បុគ្គ លិកនិងនិយោជិតក្នុងទូទាំងបក្ខភាគពង្រឹងការសាមគ្គី ម្ចាស់ការច្នៃប្រតិដ្ឋ បញ្ចេញកម្លាំងប្រឡងប្រណាំងអនុវត្តល្អប្រធានបទឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្សទីក្រុង៖ “បន្តពង្រឹងកសាងបក្សនិងប្រព័ន្ធនយោបាយឱ្យបានស្អាតស្អំ រឹងមាំ កៀរគរនិងប្រើ​ប្រាស់ប្រសិទ្ធភាពប្រភពវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋ​កិច្ច-សង្គមឱ្យបានព្រមៗគ្នា បង្កកម្លាំងចលករអភិវឌ្ឍទីក្រុងក្នុងដំ ណាក់កាលថ្មី”។

តាមនោះ បក្ខភាគផ្តុំកម្លាំងលើភារកិច្ចសំខាន់ៗចំនួនបីក្រុម គឺកសាងបក្សនិងប្រព័ន្ធនយោបាយ ស្អាតស្អំ រឹងមាំ លើកកម្ពស់គុណភាពកងជួរកម្មាភិបាល បក្ខជន។ ដឹកនាំអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ខិតខំល្បឿនកំណើន GRDP ពី ១០-១០,៥% លើកកម្ពស់ប្រសិទ្ធភាពវិនិយោគរដ្ឋ កែទម្រង់រដ្ឋបាល បង្វែរឌីជីថលនិងអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ ធានាសុខុមាលភាពាសង្គម សន្តិសុខ ការពារប្រទេស លើកកម្ពស់គុណភាពការរស់នៅរបស់ប្រជាជន រក្សាលំនឹង​នយោ​បាយ សង្គម។

ថ្លែងការណ៍ក្នុងសន្និបាត លោកត្រឿងកាញត្វៀង សំណូមពរបក្ខភាគនៃ​គណៈកម្មា​ធិ​ការប្រ​ជា​ជនទីក្រុង​កឹងធើពង្រីកស្មារតីសាមគ្គី ផ្លាស់ថ្មីគំនិត សកម្មភាពប្តូរផ្តាច់ ចាត់តាំង​អនុវត្តដោយប្រសិទ្ធ ភាពសេចក្តីសម្រេចចិត្តចាប់តាំងពីដើមអាណត្តិកាល បង្កជាមូលដ្ឋាន​គ្រឹះ​រឹង​មាំ​ដើម្បី​​​សម្រេចបណ្តាទិសដៅអភិវឌ្ឍរបស់ទីក្រុងកឹងធើក្នុងដំណាក់កាលថ្មី។ ពិសេសក្នុងឆ្នាំ ២០២៦ គណៈប្រតិបត្តិការបក្ខភាគនៃគណៈកម្មាធិការប្រជាជនទីក្រុង​គប្បី​អនុវត្ត​ប្រព័ន្ធអង្គការនៃគណៈកម្មាធិការបក្ស ដំណើរការឱ្យបានលំនឹង មានប្រសិទ្ធភាព សុពលភាព។ ពិនិត្យធ្វើឱ្យសុក្រឹតតួនាទី ភារកិច្ចនៃស្ថា ប័ន អង្គភាពនីមួយៗ ធ្វើឱ្យច្បាស់​សមត្ថកិច្ច វិមជ្ឈការផ្សារភ្ជាប់នឹងការពិនិត្យ ត្រួតពិនិត្យ ប្រតិ បត្តិកិច្ចការរដ្ឋ ប្តេជ្ញាមិនបណ្តោយឱ្យ​ការ​រៀបចំបំព្រួញប្រព័ន្ធគ្រប់គ្រងរដ្ឋ ធ្វើឱ្យស្ទះសង្វាក់អភិវឌ្ឍរបស់គណៈកម្មាធិការបក្សនិយាយដោយឡែក និងប្រព័ន្ធនយោបាយទីក្រុងនិយាយរួម បំផុតគឺបញ្ចប់ដាច់ខាតការគេចវេះ រុញទៅរុញមកតួនាទី ខ្លាចខុសក្នុងការអនុវត្តកិច្ចការរដ្ឋ។

លេខាគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង ក៏បានសំណូមពរគណៈកម្មាធិការបក្សគ្រប់ថ្នាក់ អង្គ​ការ​បក្សចំណុះ គប្បីធ្វើឱ្យជាក់ស្តែងសេចក្តី​សម្រេចចិត្តទៅជាបណ្តាកម្មវិធី​សកម្ម​ភាពជាក់ស្តែងតាមគោលការណ៍ណែនាំ” ៦ច្បាស់” (ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់តួនាទី ច្បាស់សមត្ថកិច្ចនិងច្បាស់លទ្ធផល) ផ្តុំកម្លាំងផ្សព្វផ្សាយ​ដោយ​ប្រសិទ្ធភាពបណ្តាផែនការ អនុវត្តសម្រេចជោគ​ជ័យបណ្តាកម្រិត​ផែនការ​ភារកិច្ច​ឆ្នាំ​ ២០២៦ ​ដែលបានដាក់ចេញ ពង្រឹងការងារត្រួតពិនិត្យ ឃ្លាំមើលដើម្បីប្រទះឃើញ ដោះ​ស្រាយបានឆាប់ ទប់ស្កាត់ទង្វើខុសឆ្គង ទន្ទឹមនោះ ជម្នះចំពោះការអន់ថយ​ដែលបាន​លើក​ឡើង​ក្នុងរបាយការណ៍និងដែលលើកឡើងក្នុងសន្និបាត។ល។ រួមចំណែកបង្កជំហាន​លោតផ្លោះអនុវត្តសម្រេច​ជ័យ​ជម្នះ​បណ្តាទិសដៅ ភារកិច្ចឆ្នាំ ២០២៦ និងបណ្តា​ឆ្នាំបន្ត​បន្ទាប់។

លោក ត្រឿងកាញត្វៀងជូនប័ណ្ណសរសើរដល់អង្គភាពឆ្នើមនានាដែល “សម្រេចភារកិច្ចឆ្នើម” គំរូឆ្នាំ ២០២៥។ នៅនាសន្និបាតមានបក្ខភាគចំណុះជាច្រើនបានស្ងើចសរសើរសម្រេចបទដ្ឋាន “សម្រេច​ ភារកិច្ច​ឆ្នើម” គំរូឆ្នាំ២០២៥៕

                                                                                      ហាវ៉ាំង-ដាលីន

ចែករំលែកអត្ថបទ