15/01/2026 - 06:37

ទម្រង់​ផ្សព្វ​ផ្សាយ​អប់​រំ​កែ​ប្រែ​មុខ​សញ្ញា​នៅ​មូល​ដ្ឋាន​សាសនា​ 

តាម​រយៈ​សកម្ម​ភាព​របស់​ក្លឹប​ផ្សព្វ​ផ្សាយ​ អប់​រំ​កែ​ប្រែ​មុខ​សញ្ញា​នៅ​មូល​ដ្ឋាន​សាសនា​ ភូមិ​ប្រ​ខុប​ ឃុំ​ង៉ូវឡាក​ ខេត្ត​វិញ​ឡុង​ រយៈ​ពេល​កន្លង​ ឃើញ​ថា​ចំ​ណេះ​ដឹង​ខាង​ច្បាប់​របស់​ប្រ​ជា​ជន​ភូមិ​ភាគ​មាន​កា​រវិ​វត្ត​ន៍ជា​វិជ្ជមាន​។ អា​ស្រ័យ​ហេ​តុ​នោះ​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​បាន​រក្សា​រឹង​មាំ​ ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់​បាន​បន្ថយ​គួរ​កត់​សម្គាល់​។

នគរ​បាល​ឃុំ​ង៉ូវឡាក​ សហ​ការ​ជា​មួយ​ក្លឹប​ក្តាប់​ពី​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​ឋាន​។

ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់រឿ​ន ព្រះ​ចៅ​អធិការ​វត្ត​ប្រ​ខុប​  ប្រ​ធាន​ក្លឹប​ មាន​ថេរ​ដី​កា​៖ “ក្លឹប​បង្កើត​នៅ​ឆ្នាំ​ ២០២០ ដោយ​ មាន​សមាជិក​ ១៤ នាក់​ ភាគ​ច្រើន​គឺ​ជា​សមាជិក​ គណៈ​កម្ម​ការ​វត្ត​។ ក្លឹប​តែង​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​នគរ​បាល​ឃុំ​និង​អង្គ​ការ​មហា​ជន​នា​នា​ក្នុង​ ភូមិ​ភាគ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​សីល​ធម៌​ ផ្នត់រស់​នៅ​ដល់​ពុទ្ធ​បរិស័ទ​និង​ប្រ​ជា​ជន​ ក្រោម​ប្រ​ធាន​បទ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ បាប​គ្រោះ​សង្គម​និង​អំ​ពើ​ហិង្សា​គ្រួ​សារ​៘ ផ្តល់​ព័ត៌មាន​អំ​ពី​មុខ​សញ្ញា​ ប្រព្រឹត្ត​ល្មើស​ច្បាប់​ បាប​គ្រោះ​សង្គម​ ជួយ​កង​កម្លាំង​នគរ​បាល​ភូមិ​ភាគ​ទប់​ស្កាត់​ ដោះ​ស្រាយ​បាន​ទាន់​ពេល​; ចាត់​តាំង​សកម្ម​ភាព​ ពិភាក្សា​អំ​ពី​ប្រ​ធាន​បទ​ ជួយ​គ្រួ​សារ​អប់​រំ​កូន​ចៅ​លើក​កម្ពស់​ចំ​ណេះ​ដឹង​ ប្រុង​ប្រយ័ត្ន​ដើម្បី​កុំ​ឱ្យ​ធ្លាក់​ខ្លួន​ក្នុង​បាប​គ្រោះ​សង្គម​ ប្រព្រឹត្ត​ល្មើស​ច្បាប់​៘ ចាប់​ ពី​បង្កើត​ក្លឹប​មក​ទល់​ពេល​នេះ​ បាន​អប់​រំ​ដឹក​នាំ​មុខ​សញ្ញា​ ១៨ នាក់​ ដែល​គ្មាន​មុខ​របរ​ច្បាស់​លាស់​ តែង​ជុំ​គ្នា​យប់​ជ្រៅ​”។

លោ​កថា​ច់រ៉េ​ន សមាជិក​ក្លឹប​ចែក​រំលែក​៖ “តាម​រយៈ​សកម្ម​ភាព​ជា​រៀង​រាល់​ខែ​ យើង​ខ្ញុំ​ក្តាប់​ច្បាស់​ពី​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ពិសេស​គឺ​ ក្នុង​ស្រទាប់​យុវវ័យ។ ក្លឹប​ក៏​បាន​ផ្តោ​តទៅ​លើ​ ការ​ចែក​រំលែក​បទ​ពិសោធន៍​ ជា​មួយ​នឹង​អា​ណា​ព្យាបាល​ អំ​ពី​ចិត្ត​គំនិត​ចំ​ពោះ​វ័យជំ​ទង់​ ផ្តើមពី​នោះ​ចលនា​កូន​ចៅ​អនុ​វត្ត​ច្បាប់​ ចៀស​ឆ្ងាយ​ពី​ទម្លាប់​មិន​ល្អ​”។

វរ​សេនីយ៍​ឯក​បម្រុង​ សុើងថា​យមិញ​ ប្រ​ធាន​នគរ​បាល​ឃុំ​ង៉ូវឡាក​ ឱ្យ​ដឹង​៖ “ដើម្បី​សកម្ម​ភាព​ របស់​ក្លឹប​បន្ត​ទទួល​បាន​លទ្ធ​ផល​ល្អ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ នគរ​បាល​ឃុំ​បាន​សហ​ការ​ចាត់​តាំង​ ហ្វឹក​ហាត់​ចំ​ណេះ​ដឹង​ច្បាប់​ដល់​សមាជិក​ជា​រឿយ​ៗ រួម​មាន​ខ្លឹម​សារ​ដូច​៖ ច្បាប់​រដ្ឋ​ប្បវេណី​ ច្បាប់​បង្ការ​ ប្រ​ឆាំង​អំ​ពើ​ហិង្សា​គ្រួ​សារ​ ច្បាប់​ដី​ធ្លី​ (វិសោធន​កម្ម​) ៘ បាន​គួប​ផ្សំ​យ៉ាង​ប៉ិន​ប្រ​សប់​ជា​មួយ​នឹង​ចំ​ណេះ​ដឹង​ផ្នែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ថែ​ទាំ​សុខ​ភាព​បន្ត​ពូជ​ ដើម្បី​ធ្វើ​ឱ្យ​សកម្ម​ភាព​ក្លឹប​រស់​រវើក​ បន្ថយ​ភាព​នឿយ​ណាយ​ ធុញ​ទ្រាន់​”។

ជា​មួយ​ទិស​ដៅ​នាំ​មក​ភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន​ រយៈ​ពេល​ខាង​មុខ​ ក្លឹប​បន្ត​ផ្សព្វ​ផ្សាយ​អប់​រំ​កែ​ប្រែ​មុខ​សញ្ញា​នៅ​នឹង​មូល​ដ្ឋាន​សាសនា​ភូមិ​ប្រ​ខុប​ ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ប្រ​ជា​ជន​ និង​គួប​ផ្សំ​ជា​មួ​យស​កម្ម​ភាព​អង្គ​ការ​មហា​ជន​ រដ្ឋ​អំ​ណាច​ ដើម្បី​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​ចំ​ណេះ​ដឹង​ច្បាប់​សំ​ដៅ​ទប់​ស្កាត់​កុំ​ឱ្យ​កើត​មាន​បាប​គ្រោះ​សង្គម​។

                          សើុងម៉ាល័យ​ - លី​សៀ​

ចែករំលែកអត្ថបទ