ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/01/2026 - 09:22

កា​ម៉ាវ៖

ចំ​ណាយ​ជិត​ ២,៣ ពាន់​លាន​ដុង​ជួសជុល​កេរ​ដំណែល​ជាតិ​នៅ​វត្ត​ក្រ​បី​ឃ្លៀច​ 

ថ្មី​ៗនេះ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​ចេញ​សេ​ចក្តីសម្រេច​ផ្តល់​សច្ចា​ប័ន លើ​គម្រោង​ជួសជុល​ កេរ​ដំណែល​ប្រវត្តិ​សាស្រ្ត​ជាតិ​ វត្ត​ក្រ​បី​ឃ្លៀច​ ឃុំ​តឹង​ឡុក​ ដោយ​សរុប​ថវិកា​  វិនិយោ​គក​សាង​ជិត​ ២,៣ ពាន់​លាន​ដុង​ ពី​ប្រ​ភព​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំបន់​ជន​ជាតិ​ភាគ​តិច​។

​ វត្ត​ក្រ​បី​ឃ្លៀច​ កំ​ពុង​ចាប់​ផ្តើ​មជួសជុល​។

តាម​រយៈ​នោះ​ ផ្នែក​សំណង់​ដែល​ត្រូវ​អភិ​រក្ស​ ជួសជុល​ កែ​លម្អ​និង​កសាង​ឡើង​វិញ​ មាន​ដូច​៖ ឧប​ដ្ឋាន​សា​លា​ រោង​ភត្ត​ កសាង​ថ្មី​ផ្លូវ​ចូល​ទៅ​ឈាបនដ្ឋាន​ និង​ជួសជុល​ឈាបនដ្ឋាន​។ ទន្ទឹម​នឹង​នោះ​ កែ​លម្អ​របៀង​និង​កាំ​ជណ្ដើរ​ចេតិយ​អតីត​ ព្រះ​ឧបជ្ឈា​យ៍ ហឺ​វញ៉ែ​ម អតីត​ព្រះ​ចៅ​អធិការ​វត្ត​ក្រ​បី​ឃ្លៀច​ អតីត​អនុ​ប្រ​ធាន​រណ​សិរ្ស​ជន​ជាតិ​រំ​ដោះ​ភាគ​ខាង​ត្បូង​ (១៩៦៤-១៩៦៦)។

  ​ វត្ត​ក្រ​បី​ឃ្លៀច​ កំ​ពុង​ចាប់​ផ្តើ​មជួសជុល​។

វត្ត​ក្រ​បី​ឃ្លៀច​ បាន​ក្រ​សួង​វប្ប​ធម៌​ កី​ឡា​និង​ទេសចរណ៍​ទទួល​ស្គាល់​ជា​កេរ​ដំណែល​ប្រវត្តិ​សាស្រ្ត​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៧។ ក៏​ដូច​ជា​វត្ត​ទក្ខិណ​និកាយ​ខ្មែរ​ដទៃ​ទៀត​នៅ​ខេត្ត​កា​ម៉ាវ វត្ត​ក្រ​បី​ឃ្លៀច​ ជា​វត្ត​មួយ​មាន​ប្រពៃណី​បដិវត្តន៍​ ជា​កន្លែង​លាក់​បំពួន​កម្មា​ភិបាល​សកម្ម​ភាព​ក្នុង​សម័យ​សង្រ្គាម​ទាំង​ពីរ​លើក​។ មាន​ព្រះ​សង្ឃ​ជា​ច្រើន​បួស​ក្នុង​វត្ត​ បាន​ភ្ញាក់​រលឹក​ក្នុង​ការ​ចលនា​បដិវត្តន៍​ ក្នុង​នោះ​ មាន​ព្រះ​សង្ឃ​មួយ​ចំ​នួន​អង្គ​បាន​លា​ចាក​សិក្ខា​បទ​ ហើយ​ក្លាយ​ជា​កម្មា​ភិបាល​ស្នូល​របស់​ភូមិ​ភាគ​៕   

                                                                                          យ្វី​អា​ញ់-ដា​លី​ន​

ចែករំលែកអត្ថបទ