បុន្មានថ្ងៃនេះ លើបណ្តាដងផ្លូវនៃមជ្ឈមណ្ឌលទីក្រុងកឹងធើ ក៏ដូចនៅបណ្តាឃុំ សង្កាត់បានតុបតែងស្រស់ឆើតដោយទង់ជាតិ ផ្កាប៉ាណូ បដាអាប់ភិច និងប្រព័ន្ធអេក្រង់ LED ឃោសនាអំពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤របស់បក្ស។ បរិយាកាសឪឡារិក រីករាយសាយភាយពេញទូទាំងទីក្រុង សំដែងក្តីជឿជាក់ ការឯកភាពនិងក្តីសង្ឃឹមរបស់កម្មាភិបាលបក្ខជននិងប្រជាជនទីក្រុងឆ្ពោះព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេស។

ក្រុមប្រតិភូពិនិត្យការងារឃោសនាមហាសន្និបាតលើកទី១៤របស់បក្ស
នៅមុខទីស្នាក់ការគណៈកម្មាធិការបក្សទីក្រុងកឹងធើ។
លោកង្វៀងងុកតឹម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំមន្ទីវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុង មកពិនិត្យការងារឃោសនាអំពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤របស់បក្ស។ ក្រុមប្រតិភូបានពិនិត្យនៅកន្លែងមួយចំនួនដែលដាក់ប៉ាណូអេក្រង់ LED នៅចំណុចប្រសព្វចរាចរណ៍ IC3 (សង្កាត់ហឹងភូ) នៅមុខទីស្នាក់ការគណៈកម្មាធិការបក្សទីក្រុងកឹងធើ។

ក្រុមប្រតិភូពិនិត្យការងារឃោសនាអំពីមហាសន្និបាតលើកទី១៤របស់បក្សនៅចំណុចប្រសព្វចរាចរណ៍ IC3។
ខណៈពេលនេះការងារឃោសនាអំពីមហាសន្និបាតលើកទី១៤របស់បក្សបានមន្ទីវប្បធម៌កីឡា និងទេសចរណ៍ផ្សព្វផ្សាយមានប្រសិទ្ធភាពត្រូវតាមល្បឿនដំណើរការ។ មន្ទីវប្បធម៌ កីឡានិងទេសចរណ៍ ក៏ដូចជាបណ្តាឃុំ សង្កាត់បានផ្សព្វផ្យាយការងារឃោសនាទូលំទូលាយដោយរូបភាពជាច្រើន ដូចបណ្ដុំប៉ាណូ បដាអេក្រង់ LED ។ល។ តាមរយៈនោះ រួមចំណែកឃោសនាទូលំទូលាយ បង្កការឯកភាពអំពីការយល់ដឹងសតិអារម្មណ៍នយោបាយនិងសកម្មភាពក្នុងបក្សនិងការឯកភាពក្នុងទូទាំងសង្គម។
លោកង្វៀងងុកតឹម បានរំលឹក មន្ទីវប្បធម៌ កីឡានិងទេសចរណ៍ គប្បីប្រញាប់និង បង្កើនជាងទៀតការងារឃោសនាអំពីមហាសន្និបាតលើកទី១៤របស់បក្ស។ ក្នុងនោះផ្តោតលើបណ្តាទីតាំងមជ្ឈមណ្ឌលទីក្រុង បណ្តាដងផ្លូវសំខាន់ៗនិងបណ្តាច្រកផ្លូវចេញចូលទីក្រុង នៅសង្កាត់នានាដូច និញកេវ កាយខេ ហឹងភូ វីតឹង វីថាញ ភូឡើយ សុកត្រាំង ។ល។ ការឃោសនាគប្បីធានាអំពីខ្លឹមសារ រូបភាពស្អាត សម្បូរបែប ធានាសុវត្ថិភាព ប្រជាជនងាយបង្ខិតជិត។

បណ្តាដងផ្លូវចូលមជ្ឈមណ្ឌលទីក្រុងសម្បូរបែបដោយខ្លឹមសារឃោសនាមហាសន្និបាតលើកទី១៤របស់បក្ស។
មុននោះ គណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចេញសារលិខិតលេខ១៦៥-CV/TU ចុះថ្ងៃទី៣១-១២-២០២៥ ស្តីពីការដឹកនាំ ចង្អុលការឃោនាមហាសន្និបាតលើកទី១៤របស់បក្ស។ គណៈកម្មាធិការបក្សទីក្រុងកឹងធើសំណូមពរអនុវត្តល្អការងារឃោនាប្រមូលផ្តុំ ខណៈពេលមុន ក្នុងនិងក្រោយមហាសន្និបាត។ យកចិត្តទុកដាក់បណ្តាកន្លែងប្រមូលផ្តុំមនុស្សច្រើន មជ្ឈមណ្ឌល សំខាន់ៗគឺព្រលានយន្ត ចំណតកប៉ាល់ ចំណុចប្រសព្វចរាចរណ៍ ដងផ្លូវសំខាន់ៗ។ល។ ទន្ទឹមនោះបណ្តាភូមិភាគ ស្ថាប័ន អង្គភាពគប្បីពិនិត្យ រុះរើ ផ្លាស់ពាក្យឃោសនាចាស់ដែលមិនសមស្រប ចាត់តាំងចងទង់បក្ស ទង់ជាតិ កែលម្អទីក្រុង មណ្ឌលប្រជាជនតាំងទីលំនៅភ្លឺ បៃតង ជ្រះ ស្អាត សុវត្ថិភាព អរិយធម៌។

ឃោសនាលើអេក្រង់ led នៅសួនឧទ្យានឡឺវហូវភឿក។
តាមការកត់សម្គាល់របស់អ្នកយកព័ត៌មានកាសែតនិងវិទ្យុះ ទូរទស្សន៍កឹងធើ ប្របតាមបណ្តាដងផ្លូវដូច ហ្វាប៊ិញ ផ្លូវ៣០ មេសារ ផ្លូវក្វាងទ្រុង អេក្រង់ led ទំហ៊ំធំនៅចំណុចប្រសព្វចរាចរណ៍ IC3 សួនឧទ្យានឡឺវហូវភឿក មានភាពត្រចះត្រចង់ដោយខ្លឹមសារឃោសនា រូបភាពរស់រវើក ទាក់ទាញប្រជាជន។
ឃើញថា ការងារឃោសនាបម្រើមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤របស់បក្សនៅទីក្រុងកឹងធើ កំពុងបានផ្សព្វផ្សាយព្រមៗគ្នា មានរបៀបរៀបរយនិងប្រសិទ្ធភាព៕
ដាំងហ្វិញ-ចន្ថា