08/01/2026 - 21:01

បិទ​វគ្គ​បំប៉ន​ភាសា​ខ្មែរ​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ចំ​នួន​២០នាក់​ 

នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​នឹង​សា​លា​មធ្យម​សិក្សា​បំពេញ​វិជ្ជា​បា​លី​ណាម​បូ​ ចាត់​តាំង​ពិធី​បិទ​វគ្គ​បំប៉ន​ភាសា​ខ្មែរ​ឆ្នាំ​២០២៥ ដល់​កម្មា​ភិ​បាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​។

លោក​គ្រូ​ថា​ច់សុង​ ចាង​ហ្វាង​សា​លា​មធ្យម​សិក្សា​បំពេញ​វិជ្ជា​បា​លី​ណាម​បូ​
ជូន​វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​បំប៉ន​ភាសា​ខ្មែរ​ដល់​សិក្ខា​កាម​។​

វគ្គ​បំប៉ន​ភាសា​ខ្មែរ​បាន​ចាត់​តាំង​ឡើង​ដើម្បី​បំប៉ន​និង​លើក​កម្ពស់​សមត្ថ​ភាព​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ ដល់​កង​ជួរ​កម្មា​ភិ​បាល​ យុទ្ធ​ជន​ដែល​បំពេញ​ភារ​កិច្ច​ផ្ទាល់​លើ​ភូមិ​ឋាន​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​​​​ករ​។ នេះ​ជា​តម្រូវ​ការ​ជាក់​ស្តែង​ រួម​ចំណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ចលនា​មហា​ជន​ ផ្សព្វ​ផ្សាយ​ច្បាប់​ កសាង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ប្រ​ជា​ជន​ ផ្សារ​ភ្ជាប់​នឹង​ការ​ពង្រឹង​ការ​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ក្នុង​ស្ថាន​ភាព​ថ្មី​។

កម្ម​វិធីប​ណ្តុះ​បណ្តា​លបាន​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ ត្រូវ​តាម​ផែន​ការ​ រយៈ​ពេល​សិក្សា​សរុប​២០០ម៉ោង​ នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​រៀង​រាល់​សប្តា​ហ៍ ផ្តោ​តសំ​ខាន់​ទៅ​លើ​បំណិន​ចំ​នួន​៤ គឺ​ស្តាប់​ និយាយ​ អាន​និង​សរ​សេរ​។ ក្នុង​អំ​ឡុង​ពេល​សិក្សា​ សិក្ខា​កាម​បាន​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត៥លើក​ រួម​មាន​ការ​ធ្វើ​តេស្តជា​ប្រ​ចាំ​ ធ្វើ​តេស្តតាម​កាល​កំ​ណត់​និង​ការ​ប្រឡង​បញ្ចប់​វគ្គ​។

លទ្ធ​ផល​នៃ​ការ​ប្រឡង​បញ្ចប់​វគ្គ​ មាន​សិក្ខា​កាម​១៩រូប​ជាប់​និទ្ទេស​ពូ​កែ​ និង​១រូប​ជាប់​និទ្ទេស​គ្រាន់​បើ​។ លទ្ធ​ផល​ទាំង​នេះ​ បញ្ហ​ញពី​ស្មារតី​សិក្សា​រយ៉ាង​ម៉ឺង​ម៉ាត់​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​សិក្ខា​កាម​គ្រប់​រូប​ ព្រម​ទាំង​បង្ហាញ​ពី​គុណ​ភាព​នៃ​ការ​បង្រៀន​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​កង​ជួរ​គ្រូ​បង្រៀន​នៃ​សា​លា​មធ្យម​សិក្សា​របំពេញ​វិជ្ជា​បា​លី​ណាម​បូ​។

ថ្លែង​ការណ៍​ក្នុង​ពិធី​បិទ​វគ្គ​ លោក​វរ​សេនីយ៍​ឯក​ ហាហ្វី​ទ្រឿង​ ស្នង​កា​រន​យោ​បាយ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​កត់​សម្គាល់​និង​សរសើរ​ចំ​ពោះ​កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រវាង​អង្គ​ភាព​ទាំង​ពីរ​ក្នុង​ការ​រៀប​ចំ​ថ្នាក់​រៀន​។ វគ្គ​បំប៉ន​ភាសា​ខ្មែរ​ មិន​ត្រឹម​តែ​ជួយ​កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​លើក​កម្ពស់​បំណិន​ប្រ​ស្រ័យ​ទាក់​ទង​ និង​យល់​ដឹង​ពី​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​ដើម្បី​អនុ​វត្ត​បាន​ល្អ​ការ​ងារ​ប្រ​ជា​ចលនា​ ការ​ងារ​ជន​ជាតិ​ និង​កា​រក​សាង​ទំ​នាក់​ទំនង​សាមគ្គី​ជិត​ស្និទ្ធ​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​។

ស្រប​ក្នុង​ឱ​កាស​នេះ​ដែរ​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជូន​លិខិត​សរសើរ​ដល់​បុគ្គល​៥រូប​ ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​និង​លេច​ធ្លោ​ក្នុង​វគ្គ​បំប៉ន​ភាសា​ខ្មែរ​ ឆ្នាំ​២០២៥៕

យ្វី​អាញ​-មុនី​

 

ចែករំលែកអត្ថបទ