ចាប់ពីឆ្នាំ២០២៦ គោលនយោបាយធានារ៉ាប់រងសុខាភិបាលមានការផ្លាស់ប្តូរច្រើន ក្នុងនោះបានកំណត់ច្បាស់ក្រុមមុខសញ្ញា និងករណីបានធានារ៉ាប់រងសុខាភិបាលទូទាត់ ១០០% ចំពោះការចំណាយពិនិត្យនិងព្យាបាលជំងឺ។
យោងតាមសេចក្ដីកំណត់ថ្មីនៃច្បាប់ធានារ៉ាប់រងសុខាភិបាល មានករណីពិសេសចំនួន ៣ ដែលអ្នកជំងឺបានធានារ៉ាប់រងសុខាភិបាលទូទាត់ ១០០% ចំពោះការចំណាយពិនិត្យនិងព្យាបាលជំងឺ ដោយអនុវត្តចំពោះក្រុមអ្នកចូលរួមធានារ៉ាប់រងសុខាភិបាលទាំងអស់។ ករណីទាំងនេះ បានចែងយ៉ាងច្បាស់ត្រង់ ចំណុច b ចំណុច c និងចំណុច d កថាខណ្ឌទី ១ មាត្រា ២២ នៃច្បាប់ធានារ៉ាប់រងសុខាភិបាល ឆ្នាំ ២០២៤។

ធានារ៉ាប់រងសុខាភិបាលទូទាត់ជូន១០០% ចាប់ពីឆ្នាំ២០២៦ ចំពោះករណីមួយចំនួន។
រូបថត៖ ណាមយឿង
ករណីទីមួយ គឺពេលប្រាក់ចំណាយសម្រាប់ការពិនិត្យនិងព្យាបាលជំងឺក្នុងមួយលើកៗ មានតម្លៃទាបជាង ១៥% នៃកម្រិតប្រាក់បៀវត្សរ៍អប្បបរមា។ ជាមួយនឹងកម្រិតប្រាក់បៀវត្សរ៍អប្បបរមា បច្ចុប្បន្ន កម្រិតចំណាយនេះប្រហាក់ប្រហែលនឹង ៣៥១.០០០ ដុងក្នុងមួយលើកពិនិត្យជំងឺ។ នៅពេលនោះ អ្នកចូលរួមធានារ៉ាប់រងសុខាភិបាល នឹងទទួលបានការទូទាត់ ១០០% ពីមូលនិធិធានារ៉ាប់រងសុខាភិបាលដោយអ្នកជំងឺមិនបង់ប្រាក់ឡើយ។
ករណីទីពីរ គឺអ្នកជំងឺទៅពិនិត្យនិងព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាលថ្នាក់ដំបូង។ នេះជាក្រុមមូលដ្ឋានសុខាភិបាលដែលនៅជិតប្រជាជន និងមានតួនាទីយ៉ាងសំខាន់ក្នុងការថែទាំសុខភាពដំបូង។
មូលដ្ឋានដែលពិនិត្យនិងព្យាបាលជំងឺថ្នាក់ដំបូង រួមមាន៖
ដំណាក់សុខាភិបាលឃុំ សង្កាត់ ទីប្រជុំជន មូលដ្ឋានវេជ្ជសាស្រ្តគ្រួសារ ដំណាក់សុខាភិបាលយោធានិងប្រជាជន បន្ទប់ពិនិត្យជំងឺយោធានិងប្រជាជន
មជ្ឈមណ្ឌលសុខាភិបាលថ្នាក់ស្រុក ដែលមានសកម្មភាពពិនិត្យព្យាបាលជំងឺតាមទម្រង់ បន្ទប់ពិនិត្យជំងឺ ផ្នែកសុខាភិបាលតាមស្ថាប័ន អង្គភាព និងអង្គការនានា មូលដ្ឋានពិនិត្យព្យាបាលជំងឺដំបូងក្នុងជួរកងទ័ពនិងនគរបាលនៅពេលអ្នកជំងឺទៅពិនិត្យនិងព្យាបាលជំងឺនៅមូលដ្ឋានទាំងនេះ ធានារ៉ាប់រងសុខាភិបាលនឹងទូទាត់ ១០០% រាល់ការចំណាយតាមសេចក្ដីកំណត់។
ចូលរួមធានារ៉ាប់រងសុខាភិបាលចាប់ពី ៥ ឆ្នាំ ជាប់ៗគ្នាឡើងទៅនិងលើសកម្រិតចូលរួមបង់ប្រាក់។
ករណីទីបី អនុវត្តចំពោះអ្នកចូលរួមធានារ៉ាប់រងសុខាភិបាលចាប់ពី ៥ ឆ្នាំជាប់ៗគ្នាឡើងទៅ ហើយមានចំនួនទឹកប្រាក់ដែលចូលរួមបង់ក្នុងឆ្នាំ សរុបលើសពី ៦ ដងនៃកម្រិតយោង។
យោងតាមសេចក្ដីកំណត់ដែលអនុវត្តចាប់ពីឆ្នាំ ២០២៦ កម្រិតយោងគឺ ២.៣៤០.០០០ដុង ដូច្នេះកម្រិតចូលរួមបង់ប្រាក់ខ្ពស់បំផុតក្នុងឆ្នាំគឺ ១៤.០៤០.០០០ ដុង។ នៅពេលអ្នកជំងឺបានចូលរួមបង់ប្រាក់លើសពីកម្រិតនេះ ធានារ៉ាប់រងសុខាភិបាលនឹងទូទាត់ ១០០% ប្រាក់ចំណាយ ពិនិត្យព្យាបាលជំងឺ នៅលើកពិនិត្យព្យាបាលជំងឺជាបន្ទាប់ក្នុងឆ្នាំ។
ការបន្តរក្សាចំពោះករណីដែលទទួលបានកម្រិតទូទាត់ ១០០% បានបង្ហាញឱ្យឃើញពីគោលនយោបាយធានារ៉ាប់រងសុខាភិបាលនៅតែបន្តឆ្ពោះទៅកាន់ទិសដៅបន្ថយបន្ទុកលើការចំណាយផ្នែកសុខាភិបាល លើកទឹកចិត្តប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលរយៈពេលយូរអង្វែង និងផ្តល់អាទិភាពដល់ការថែទាំសុខភាពដំបូងនៅថ្នាក់មូលដ្ឋាន៕
យោង៖ laodong.vn-ថាច់ធី